Connect with us

KPT+

អ្នក​ចិត្តសាស្ត្រ​ពន្យល់​មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​គេង​ភ្ញាក់​ភ័យ​ស្លន់ស្លោ​ទាំង​កណ្ដាល​យប់ ​និង​វិធី​បញ្ឈប់

បានផុស

នៅ

ធ្លាប់​ភ្ញាក់​ដឹង​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​​ដែរ​ទេ? មិនមែន​ដោយសារ​តែ​អ្នក​ផឹក​​​កាហ្វេ​ច្រើន​ពេក​ឬ​ត្រូវការ​ប្រើ​បន្ទប់​ទឹក​ទេ។ អាការ​នេះ​បណ្ដាល​មក​ពី​ការ​វាយប្រហារ​ ទើប​ធ្វើ​ឲ្យ​​យើង​ភ័យ​ស្លន់ស្លោ​ ហើយ​វា​ប្រាប់​ដល់​ខួរ​ក្បាល​ឲ្យ​ភ្ញាក់​ពី​ដំណេក​ទាំង​ញើស​ជោគ​ខ្លួន​ និង​បេះដូង​លោត​ញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Scott Bea មក​ពី​គ្លីនិក​ចិត្ត​វិទ្យា PsyD បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​វាយប្រហារ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​យប់​ និង​វិធី​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង។

តើ​ការ​វាយ​ប្រហារ​ភ័យ​ស្លន់ស្លោ​ពេល​យប់​កើត​ឡើង​យ៉ាង​ដូចម្ដេច?

វេជ្ជបណ្ឌិត Bea មាន​ប្រសាសន៍​ថា ” ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​គ្រប់គ្នា ​ដែល​​​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​ស្លន់ស្លោ” ។ ខណៈ​ពេល​ដែល​ការ​ថប់បារម្ភ​ត្រូវ​បាន​គេ​គិត​ថា​ជា​សមាសធាតុ​នៃ​ការ​វាយ​ប្រហារ​ពី​ការ​​ភ័យ​ស្លន់ស្លោ​​​ឬ​ស្ត្រេស​ សុទ្ធតែ​ជា​ដើម​ចម​នៃ​ធាតុ​បង្ក​រួមគ្នា​។ ដើម​ចម​នៃ​ធាតុ​នោះ ​វា​អាច​ជា​អាជីព​ វា​អាច​មាន​នៅ​ក្នុង​ទំនាក់ទំនង​ឬ​តួនាទី​ផ្សេងទៀត​ ដែល​យើង​កំពុង​ជួប​​សព្វ​ថ្ងៃ​នេះ។

ហេតុអ្វី​បាន​ជា​ការ​​ភ័យ​ស្លន់ស្លោ​កើត​ឡើង​ចំពោះ​មនុស្ស​ខ្លះ?

ការ​ភ័យ​ស្លន់ស្លោ​នៃ​ការ​គេង​ អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រើបស្រាល​ ស្ត្រេស ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង។ ភាព​តានតឹង​នេះ​​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​​ហ្សែន​ ហើយ​​ខួរក្បាល​និង​ដង​ខ្លួន​របស់​យើង​សកម្ម​ សូម្បី​តែ​ពេល​យើង​គេង​លក់​ក៏​ដោយ។

តើ​យើង​អាច​បញ្ឈប់​​ការ​វាយ​ប្រហារ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​យប់​បាន​ទេ?

ពិត​ជា​អាច​ធ្វើ​បាន! អ្នក​អាច​បង្កើន​ការ​ធ្វើ​លំហាត់​ប្រាណ​មុន​គេង ​ឬ​ចាប់ផ្ដើម​អនុវត្ត​លំហាត់​នៃ​ការ​ចងចាំ​នៅ​មុខងារ​ផ្សេងៗ​ដូចជា​ អាន​សៀវភៅ ​ឬ​លេង​ហ្គេម។

មួយ​ទៀត​បើ​សិន​អ្នក​ក្រោក​មក​មាន​ភាព​ស្លន់ស្លោ​ សូម​ដើរ​ទៅ​បន្ទប់​ផ្សេង​ទៀត ​ដើម្បី​ធ្វើ​សកម្មភាព​លម្ហែ​កាយ ។ ធ្វើអ្វី​មួយ​ដែល​នឹង​ជួយ​​ឲ្យ​អ្នក​ស្ងប់ចិត្ត​ រហូត​ដល់​អ្នក​អាច​ត្រឡប់​ទៅ​សម្រាក​វិញ។​​​

ជា​ការ​ពិត​នៅ​ពេល​យើង​មាន​អារម្មណ៍​ភិតភ័យ​ឬ​ការ​វាយប្រហារ​ណា​មួយ ​វា​នឹង​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ឡើង។ រៀន​ធ្វើ​ឲ្យ​បទពិសោធន៍​នោះ​មាន​លក្ខណៈ​ធម្មតា​មកវិញ ​ដើម្បី​កត់​សំគាល់​អារម្មណ៍​ ប៉ុន្តែ​កុំ​ព្យាយាម​កែ​វា​​លឿន​ពេក ​ចូរ​ធ្វើ​ម្ដង​បន្តិច។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​បញ្ហា​នៃ​ការ​គេង​អាច​បង្កើត​ភាព​តានតឹង ហើយស្ត្រេស​​នឹង​ធ្វើ​សកម្មភាព​លើ​អ្នក​ ដោយ​បង្ក​ឲ្យ​ខួរក្បាល​និង​រាងកាយ​របស់​​អ្នក​មាន​ការ​ថមថយ​បន្តិចម្ដងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ វិធី ​​ជម្នះ​ភាព​ភ័យខ្លាច​ ដែល​យើង​ច្រើន​តែ​មើល​រំលង​

ចុចអាន៖បើ​មិន​ចង់​ឲ្យ​ខ្លួន​ឈឺចាប់​ដោយសារ​មនុស្ស​ជុំវិញខ្លួន​ ​គួរ​តែ​ឈប់​ផ្ដោត​គំនិតលើ​ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម