Connect with us

KPT+

សព្វថ្ងៃ​នេះ​យើង​កំណត់​គុណ​តម្លៃ​ត្រឹមត្រូវ​សម្រាប់​ខ្លួនឯង​ឬ​នៅ?

បានផុស

នៅ

​សកម្មភាព​របស់​យើង​នឹង​ប្រាប់​រឿង​ពិត​ទាំងអស់​ថា​យើង​ជា​អ្នកណា ទៅ​មុខ​នឹង​យ៉ាងណា​ ហើយ​អ្នក​ណា​ខ្លះ​ចង់​បាន​យើង​ជា​ដៃគូ ជា​មិត្ត​រួម​ក្រុម ជា​មិត្ត​រួម​ជីវិត។ 

អ្វី​ដែល​យើង​ធ្វើ​ គឺជា​ផល​នៃ​ការ​គិត ​ហើយ​គ្រប់គ្នា​អាច​យល់​អំពី​អ្វី​​ដែល​យើង​​ឲ្យ​តម្លៃ​ក្នុង​ជីវិត​តាម​រយៈ​រឿង​ទាំងអស់​នោះ​ដែរ​។

១. ការ​គិត​អំពី​ពេលវេលា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​​ជីវិត​របស់​យើង​ម្នាក់ៗ​ ជាមធ្យម​នឹង​ចំណាយ​ពេល ៣៣ ឆ្នាំ​នៅ​លើ​គ្រែ (៧ ឆ្នាំ​ដែល​យើង​ព្យាយាម​គេង) ការ​ធ្វើ​លំហាត់​ប្រាណ ១ ឆ្នាំ ៤ ខែ​និង​ច្រើន​ជាង៣ដង ​នៃ​ឆ្នាំ​វិស្សមកាល។ ក្នុង​នោះ ​ស្ត្រី​​នឹង​ចំណាយ​ពេល ១៣៦ ថ្ងៃ ​ដើម្បី​តុបតែង ​បុរសវិញត្រឹម ៩០​ ថ្ងៃ​ទេ។  ទិន្នន័យ​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ​ ។​ ជីវិត​យើង​ជា​ទ្រព្យ​របស់​យើង ជា​​​ជម្រើស​ប្រចាំថ្ងៃ​របស់​យើង​ ដែល​ចេះ​ឬ​មិន​ចេះ​ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​តម្លៃ។

២. ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា​ ជា​មធ្យម​យើង​ម្នាក់ៗ​នឹង​ចំណាយ​ពេល​ច្រើន​ជាង ១១ ឆ្នាំ​នៃ​ជីវិត ​ដើម្បី​មើល​ទូរទស្សន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​មាន​បណ្ដាញ​សង្គម​ជាដើម។ គ្រប់គ្នា​អាច​គិត​ថា​ជម្រើស​ប្រើ​ឬ​មិន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ធម្មតា ​ប៉ុន្តែ​តាមពិត ​​ឆ្លុះបញ្ចាំង​ពី​តម្លៃ​នៃ​ជីវិត​យើង​ម្នាក់​ៗ​ថា​បាន​ចំណាយ​ប៉ុន្មាន​ ហើយ​សម​ជាមួយ​នឹង​គុណ​តម្លៃ​ឬ​ទេ។

៣. តម្លៃ​ប្រាក់

ដូចជា​ពេលវេលា​ដែរ ​​ប្រាក់​ដែល​យើង​ចំណាយ​ មើល​ឃើញ​ពី​គុណ​តម្លៃ​ដែល​យើង​រស់នៅ។ មិន​រាប់​បញ្ចូល​របស់របរ​ចាំបាច់ ​ដូចជា​ ផ្ទះ ​ឡាន ​វិក្កយបត្រ ​ម្ហូបអាហារ​និង​បំណុល។ ឥឡូវ​សូម​ក្រឡេក​មើល​ការ​ចំណាយ​តាម​តម្រូវការ​របស់​យើង​ជា​មុន​សិន។ តើ​ការ​វិនិយោគ​ធំ​បំផុត​របស់​យើង​ក្នុង​ខែ​នេះ​គឺ​ជា​អ្វី? តើ​តំបន់​ណា​ដែល​ត្រូវការ​ចំណាយ​ច្រើន​បំផុត​សម្រាប់​យើង? តើ​ការ​ចំណាយ​របស់​យើង ​ត្រូវ​នឹង​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​យើង​ទេ?

ជា​ញឹកញាប់​យើង​មាន​ទស្សនវិស័យ​លើ​អ្វី​ដែល “មានតម្លៃ” ដែល​មិន​សម​ហេតុផល ​ប្រសិន​បើ​យើង​មើល​ការ​ចំណាយ​របស់​យើង​ទាំងអស់​ក្នុង​ពេល​តែ​មួយ។

៤. ស្វែងរក​គុណ​តម្លៃ​ឲ្យ​ខ្លួនឯង

ការ​ធ្វើ​សវនកម្ម​ដោយ​ខ្លួនឯង​ ប្រាប់​យើង​ពី​គុណ​តម្លៃ​ដែល​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​យើង​ដើម្បី​សម្រេចចិត្ត​ថា ​តើ​គុណ​តម្លៃ​របស់​យើង​មាន​អ្វីខ្លះ​ និង​ថា​តើ​សកម្មភាព​សព្វថ្ងៃ​របស់​យើង​ស្រប​ជាមួយ​រឿង​ទាំងនោះ​ដែរ​ឬ​ទេ។ គុណ​តម្លៃ​ខ្ពស់​ជួយ​​ជំរុញ​និង​លើក​ស្ទួយ​យើង​ឆ្ពោះ​ទៅ​រក​សុភមង្គល​ ការ​សម្រេចចិត្ត​ច្បាស់លាស់​និង​បន្ថែម​អត្ថន័យ​ដល់​ជីវិត។ គុណ​តម្លៃ​ទាប នឹង​​នាំ​យើង​ឆ្ពោះ​ទៅ​រក​ការ​ថប់បារម្ភ​ ការ​ធ្លាក់​ទឹកចិត្ត​និង​ការ​រងទុក្ខ​មិន​ខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success

ចុចអាន៖អ្វី​ដែល​ត្រូវ​ធ្វើ​​ នៅ​ពេល​ដែល​មិត្តភ័ក្ដិ​​មិន​ចូលចិត្ត​មិត្ត​ប្រុស​របស់​អ្នក

ចុចអាន ៖និយមន័យ​ស្នេហា​មាន​ន័យ​យ៉ាង​ណា? ម្ដេច​មនុស្ស​គ្រប់គ្នា​តែង​ឈឺចាប់​នឹង​វា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៣ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម