ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់

បានផុស

នៅ

ការ​ដើរ​លេង​បោះ​តង់ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ ពិសេស​យុវវ័យ​គ្នា​យើង​តែ​ម្តង ចូល​ចិត្ត​ដើរ​លេង​គេង​ព្រៃ​ស្រូប​យកខ្យល់​បរិសុទ្ធ​ និងគយគន់​​ភាព​ស្រស់​បំព្រង​របស់​​ធម្មជាតិ។ យ៉ាងណា ដើរ​លេង​គេង​បោះ​តង់​ក្នុង​ព្រៃ ក៏​ត្រូវ​ចេះ​តិចនិក​ខ្លះៗ ពិសេស​រឿង​ការពារ​ពី​សត្វ​ពស់ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អត្ថបទ​នេះ នឹង​ប្រាប់​តិចនិក​ការពារ​ខ្លួន​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- រៀប​ចំ​តង់​ឲ្យ​នៅ​ឆ្ងាយ​ពី​ជម្រក​សត្វ​ពស់

សត្វ​ពស់​ជា​ទូទៅ តែង​វា​ចុះ​ពី​ដើរ​ឈើ ហេតុ​នេះ ត្រូវ​ប្រាកដ​ថា កន្លែង​យើង​បោះ​តង់ ត្រូវ​តែ​ជា​ទី​តាំង​ដែល​វាល មិន​មាន​ដំបូក ឬ​ដើម​ឈើ ដែល​សត្វ​ពស់​អាច​លាក់​ខ្លួន ឬ​បិទ​បាំង​ពី​ភ្នែក​យើង​បាន។

២- មុន​ពេល​ចូល​តង់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ

These snakes can jump—and scientists want to know why.

សត្វ​ពស់ ជា​សត្វ​ល្មូន អាច​ពួន​សម្ងំ​នៅ​ខាង​ក្រោម​តង់​របស់​យើង​បាន។ នៅ​ពេល​ថ្ងៃ បើ​យើង​មាន​កម្មវិធី​សប្បាយ​ជួបជុំ ឬ​សកម្មភាព​អ្វី​ផ្សេង​ខាង​ក្រៅ​តង់ ត្រូវ​តែ​បិទ​សំណាញ់​តង់​ឲ្យ​ជិត ហើយ​មុន​ពេល​ចូល​ក្នុង​តង់ ត្រូវ​ប្រាកដ​ណាស់ គ្មានមិត្ត​ថ្មី​របស់​យើង​មក​សម្ងំ​ពួន​ក្នុង​តង់​ឡើយ។ ជា​គំនិត​ល្អ ត្រូវ​ពិនិត្យ​កាបូប ឬ​របស់​របរ​ណា​ដែល​សត្វ​ពស់​អាចលាក់​ខ្លួន​បាន មុន​នឹង​គេង។

៣- ពិនិត្យ​តង់​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​កន្លែង

ចំណុច​សំខាន់​បំផុត ត្រូវ​រូត​បិទ​សំណាញ់​តង់​គ្រប់​ពេល​វេលា​តាម​តែ​អាច​ធ្វើ​បាន ហើយ​ពិនិត្យ​តង់​ឲ្យ​បាន​ល្អិត​ល្អន់ ពិសេស​រឿង​តង់​រហែក​មាន​ប្រហោង ព្រោះ​អាច​នាំ​ឲ្យ​​ពស់​លូន​ចូល​ក្នុង​តង់​យើង​បាន។

៤- ប្រមូល​អាហារ​ដែល​មាន​ក្លិន​ទាក់​ទាញ​ពស់ ចេញ​ពី​តំបន់​យើង​បោះ​តង់

Premium Photo | Camping green tent in forest near lake

ជា​គំនិត​ល្អ​បំផុត​មួយ ត្រូវ​រក្សា​អាហារ​ រាប់​បញ្ចូល​ទាំង​អាហារ​សល់ ក្នុង​ថង់​យើង​ចង​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​ទាក់​ទាញ​ភ្ញៀវ​ថ្មី​របស់​យើង ដែល​យើង​មិន​ចង់​ជួប។

ដើម្បី​កុំ​ឲ្យ​ពស់​ចាប់​អារម្មណ៍​តំបន់​យើង​បោះ​តង់ ត្រូវ​តែ​យក​អាហារ​ចេញ​ឲ្យ​ឆ្ងាញ ព្រោះ​ក្លិន​អាហារ​របស់​យើង មិន​ត្រឹម​តែ​ទាក់​ទាញ​ពស់​នោះ​ទេ អាច​ទាក់​ទាញ​ទាំង​សត្វ​ផ្សេងៗ​មក​ក្បែរ​តង់​យើង​បាន​ទៀត​ផង រាប់​បញ្ចូល​ទាំង​កណ្តុរ និង​សត្វ​ស្លាប ដែល​សុទ្ធ​សឹង​ជាអាហារ​ពិសេស​របស់​ពស់។

៥- ប្រើ​ស្ព្រាយគីមី​បាញ់​ជុំ​វិញ​តង់

បើ​យើង​ជា​មនុស្ស​ខ្លាច​ពស់​ខ្លាំង ឬ​ធ្លាប់​មាន​បទពិសោធន៍​ភ័យ​អស់​ព្រលឹង​ដោយ​សារ​សត្វ​ពស់​ពី​មុន​មក អាច​សាក​ល្បង​ប្រើ​ស្ព្រាយ​មាន​ផ្ទុះ​សារធាតុ​គីមី​ដែល​ពស់​មិន​ចូល​ចិត្ត​បាន។

ស្ព្រាយ​ទាំង​នេះ គឺ​មាន​ច្រើន​ប្រភេទ ទាំង​ប្រភេទ​ប្រើ​ខាង​ក្រៅ​តង់ និង​ខាង​ក្នុង​តង់ ហើយ​បើ​គ្នា​យើង​មិន​ធ្លាប់​ប្រើ​សោះ អាច​សាក​ល្បង​ប្រភេទ Liquid Fence ដែល​ពេញ​និយម​បំផុត​ជុំ​វិញ​ពិភពលោក នឹង​ងាយ​រក​ទិញ។ អាច​សាក​សួរ​តាម​ឱសថស្ថាន និង​សុំ​ការ​ណែនាំ​ពី​គ្រូពេទ្យ ឬឱសថការី​បានមុននឹង​យក​មកប្រើ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់​ឡើង​ភ្នំ​លេង​ចុង​សប្ដាហ៍ កុំ​ភ្លេច​គន្លឹះ ៥ យ៉ាង​ពី​អ្នកមាន​ពិសោធន៍

ចុចអាន៖ ប្រសិន​ត្រូវ​វង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ ​គួរធ្វើយ៉ាងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ៥៤ នាទី មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services