Connect with us

KPT+

ទម្លាប់​រស់​នៅ​ពលរដ្ឋ​ជប៉ុនអ៊ីចឹង​សោះ ទើប​អាយុ​វែង

បានផុស

នៅ

យើង​ប្រហែល​ធ្លាប់​ឮ ធ្លាប់ដឹង​​ហើយ ជប៉ុន​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​អត្រា​ពលរដ្ឋ​អាយុវែង​ជាងគេលើលោក ពិសេស​ទឹក​ដី​នៃ​កោះ អូគីណាវ៉ា គឺសម្បូរមនុស្សរស់នៅមាន​អាយុ​រហូតដល់លើស ១០០​ឆ្នាំ។ ពលរដ្ឋលើ​កោះ​នេះ ២/៣ នៅធ្វើការ​បាន​ដោយ​ខ្លួន​ឯង ក្នុង​វ័យ ៩៧ ​ឆ្នាំ មាន​ន័យ​ថា អាចនៅផ្ទះផ្ទាល់​ខ្លួន ចម្អិន​អាហារ​ដោយ​ខ្លួនឯង និង​រស់នៅ​ពឹងផ្អែក​លើ​ខ្លួន​ឯងទាំង​ស្រុង។ អត្ថបទនេះនឹង​បង្ហាញ​ទម្លាប់​រស់នៅ​ជនជាតិ​ជប៉ុន ដែលជាមូលហេតុពិត​ជួយឲ្យ​រស់​បានលើស​ ១០០ ឆ្នាំ។​

Ikigai – The Secret to a Long and Happy Life - Lottoland.co.za
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ស្រាវ​ជ្រាវ​ចុះ​ផ្សាយ​លើ​បណ្តាញ​ព័ត៌​មាន CNN បាន​ឲ្យដឹង​ថា ទោះបីជាពលរដ្ឋ​រស់នៅ​លើ​កោះ​ អូគី​ណាវ៉ា មិនរត់ហាត់​ប្រាណ​នៅ​ខាងក្រៅ ឬ​ទៅ​កន្លែង​ហាត់ប្រាណ​នានា ក៏​ពួកគេភាគច្រើនប្រមូលផ្ដុំ​គ្នា​នៅតាម​សួនច្បារ ហាត់​ថៃជី ជិះកង់ និង​លេង​កីឡា (Gateball) ជាមួយ​មិត្តភ័ក្តិ។

Why Do Japanese People Have Long Lifespans? | tsunagu Japan

ចំណែក​របប​អាហារ​របស់​អ្នក​កោះ​អូគីណាវ៉ា គឺជា​មេរៀនដ៏មាន​តម្លៃ​មួយដែល​មនុស្ស​ទូទៅ​គួរ​យក​គំរូ​តាម។ ទស្សនវិទ្យា​ជប៉ុន “Hara Hachi Bu” មានន័យ ឈប់​ញ៉ាំ នៅ​ពេលយើង​ឆ្អែត ៨០ ​ភាគរយ។ ប្រទេស​នេះ ក៏គ្មាន​វប្បធម៌ “បង្ហើយ​បាត​ចាន” នាំឲ្យការ​ញ៉ាំ​អាហារ​ឆ្អែត​ពេក​នោះដែរ។

Top Japanese Food From People Living in Japan | All About Japan

ជាមួយ​គ្នានេះ ទម្លាប់​​ញ៉ាំ​អាហារ​នៅ​​ជប៉ុន ត្រូវបាន​ដាក់​ក្នុង​ប្រអប់ មាន ៦​ ថត​តូចៗ ហើយរបៀប​ដាក់​​អាហារ​ក្នុង​ថត​តូចៗច្រើន​បែបនេះ ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច ប៉ុន្ដែ​បាន​ច្រើន​ប្រភេទ។ អ្នក​កោះ​អូគីណាវ៉ា ជាធម្មតា ញ៉ាំផ្លែឈើ និង​បន្លែ ៨​ មុខ​ខុសៗគ្នា និង​អាហារ ១៨ ​មុខ​ខុសគ្នា ក្នុង​មួយថ្ងៃៗ។

The Week | The Guardian Nigeria News - Nigeria and World News — Guardian  Life — The Guardian Nigeria News – Nigeria and World News

ប៉ុន្ដែ​របប​អាហារ​នៅ​លើ​កោះនេះ ​ប្រែប្រួល​សម្រាប់ពលរដ្ឋ​ជប៉ុនជំនាន់​ក្រោយ ដោយ​ភាគ​ច្រើន​ងាក​មក​រក​ការញ៉ាំសាច់ និង​អាហារ​មាន​ជីវជាតិ​ខ្លាំង ជំនួស​ត្រី និង​សណ្ដែកសៀង។ ជាងនេះ​ទៅទៀត លើកោះអូគីណាវ៉ា ក៏ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ជាញឹកញាប់ ដោយ​មនុស្ស​ជាច្រើន ផ្លាស់ប្ដូរ​ពី​ការ​ជិះកង់ ទៅ​ជិះឡាន ដែល​កត្ដា​នេះនាំឲ្យ​មាន​ការ​បំពុល​ដល់​បរិស្ថាន​លើ​កោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី!

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​បកស្រាយ​អាថ៌កំបាំង​ក្នុង​ការ​រស់នៅ​មាន​សុភមង្គល​ពេលវ័យចំណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម