Connect with us

KPT+

មុនដាក់ដែកពត់ធ្មេញ ធ្លាប់ដឹងរឿង ៥ យ៉ាងនេះឬនៅ?

បានផុស

នៅ

យុវវ័យបច្ចុប្បន្ន ដែលមានធ្មេញ​ដុះ​ខុស​ជួរ ច្រពើស សឹក បែក និងចង់​បាន​ធ្មេញ​ស្អាត ​តែងនិយមទៅដាក់​ដែក​ពត់​ឱ្យវារាបត្រង់ល្អ។ យ៉ាងណាមិញ ការដាក់​ដែក​ពត់​ធ្មេញមិនមានលក្ខណៈដូចគ្នាទាំងអស់នោះទេ ហើយមានរឿងមួយចំនួយដែលយើងត្រូវដឹងអំពីសេវាកម្មនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការចំណាយប្រាក់

U.S. Dollar Rises on Tax Plan Optimism - WSJ

ប្រាក់ចំណាយជាមធ្យមសម្រាប់ការពត់ធ្មេញមានតម្លៃប្រមាណ ២០០០ ដុល្លារអាមេរិក ។ ប៉ុន្តែតម្លៃនេះមិនមែនសុទ្ធតែប៉ុណ្ណឹងនោះទេ វាប្រែប្រួលតាមស្ថានភាពធ្មេញរបស់យើងម្នាក់ៗ។ អ្នកខ្លះអាចចំណាយក្រោម ២០០០ ដុល្លារ អ្នកខ្លះអស់ថ្លៃ ៣០០០ ដុល្លារ និងខ្លះទៀតអាចចំណាយរហូតដល់ ៥០០០ ដុលា្លរក៏មាន។

២. ការចំណាយពេលវេលា

Tips for Reducing Pain from Braces - Westermeier Martin Dental Care

 ពេលវេលានៃការពត់ធ្មេញក៏អាចប្រែប្រួលតិចតួចតាមប្រភេទធ្មេញនិងអាយុរបស់យើងដែរ។ ជាទូទៅយើងត្រូវប្រើពេល ២ ឆ្នាំ ទើបអាចដោះ​ដែកពត់ធ្មេញចេញ ហើយក៏មានអ្នកខ្លះអាចចាយពេលដល់ទៅ ៣ ឆ្នាំ ​បូករួមទាំងការទៅពិនិត្យឡើងវិញ។ ម្យ៉ាងវិញទៀត ក្នុងកំលុងពេលនៅពាក់ដែកពត់ធ្មេញ យើងត្រូវប្រើពេលយ៉ាងហោច ៣០ នាទីរៀងរាល់មួយខែម្ដងដើម្បីសម្អាតធ្មេញជាមួយគ្រូពេទ្យ។

ក្រៅពីនោះ ក្រោយហូបអាហារម្ដងៗ ត្រូវចាយពេលសម្អាតធ្មេញយូរទៀតផង។

៣. ការឈឺចាប់

Do Braces Hurt? A Guide to Braces Pain Relief | Dentistry.com

អំឡុងដាក់ដែកពត់ធ្មេញ ប៉ុន្មានខែដំបូង ការឈឺចាប់ធ្មេញប្រាកដជានឹងជួបប្រទះ ដោយសារធ្មេញត្រូវបានរឹត និងចាប់ផ្ដើមរំកិលទីតាំងដើមរបស់វា។ អំឡុងពេលនេះ យើងនឹងពិបាកទទួលទានអាហារ ជាពិសេសអាហាររឹង និងស្អិត។ អ្នកខ្លះអាចឈឺចាប់ខ្លាំង ហូបបរិភោគអាហារមិនបាន និងសូម្បីទឹកត្រជាក់ខ្លាំងក៏ពិបាកផឹកដែរ។

៤. ការប្រើ Retainer

11 Things Your Orthodontist Won't Tell You | Dental retainer, Retainer  teeth, Retainers colors

ក្រោយដោះដែកពីធ្មេញ យើងត្រូវបន្តប្រើ Retainer ដែលជាឧបករណ៍ទប់ធ្មេញឱ្យរក្សាកន្លែងដើមបន្ទាប់ពីពត់រួចរាល់។ Retainer អាចបន្តពាក់យូរឆ្នាំ ឬមួយជីវិតតែម្ដង។

៥. ការផ្លាស់ប្ដូរទ​ម្រង់មុខ

My braces are finally off!! More comparison photos here:  http://imgur.com/a/hGNmavD : braces

ទោះបីមិនផ្លាស់ប្ដូរខ្លាំង តែទម្រង់មុខច្បាស់ជាប្រែប្រួលខ្លះ ក្រោយដោះដែកចេញ។ ត្បិតថាវាមិនដូចការវះកាត់ តែមុខរបស់យើងនឹងប្លែកជាងមុនបន្តិច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Australia Dental

ចុចអាន៖ ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន

ចុចអាន៖ ហេតុផល​​ គួរ​តែ​គោរព​និង​ឲ្យ​តម្លៃ​អ្នក​សំអាត​មាត់​ធ្មេញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម