បំបាត់​ក្លិន​ផ្អួរ​ក្នុង​ផ្ទះ នា​រដូវ​វស្សា​នេះ​ដោយ​វិធី​ងាយៗ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បំបាត់​ក្លិន​ផ្អួរ​ក្នុង​ផ្ទះ នា​រដូវ​វស្សា​នេះ​ដោយ​វិធី​ងាយៗ

បានផុស

នៅ

ជា​ទូទៅ​នៅ​រដូវ​វស្សា ក្លិន​ស្អុយ ក្លិន​ផ្អួរ​រមែង​កើត​មាន​តាម​បណ្ដា​គេហដ្ឋាន​នានា។ កុំ​ទាន់​មួហ្មង! យើង​មាន​វិធានការណ៍​អាច​ការពារ​ផ្ទះ​ពី​ក្លិន​មិន​ល្អ​ទាំង​នោះ​បាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​ក្លិន​ផ្អួរ

មិន​ប្លែក​ទេ! ទឹក​ភ្លៀង​តែង​នាំ​មក​នូវ​សំណើម រួច​ក៏​ទុក​ក្លិន​មិន​ស្អុយ​ផ្សេងៗ​ក្រោយ​ពេល​វា​ទៅ​វិញ។ មូលហេតុ​នោះ​ក៏​ដោយសារ កម្ដៅ​នៅ​ក្នុង​ដី​បាន​បម្លែង​ដោយ​ស្រូប​យក​ខ្យល់​ស្រស់ ហើយ​ជំនួស​ដោយ​ខ្យល់​សើម ខណៈ​ពេល​អ៊ីយ៉ុង​បញ្ចេញ​ប៉ះ​ជាមួយ​ខ្យល់​សើម វា​ក៏​បង្កើត​បាន​ជា​ក្លិន​ផ្អួរ។

ប្រើ​សម្ភារ​ផ្ទះ​បាយ​បំបាត់​ក្លិន

ទោះយ៉ាងណា សម្ភារ​ក្នុង​ផ្ទះ​បាយ​មួយ​ចំនួន​អាច​យក​មក​ប្រើ​ដើម្បី​ប្រឆាំង​នឹង​ក្លិន​មិន​ល្អ​ចេញ​ពី​ផ្ទះ​បាន។ ឧទាហរណ៍ ក្រូចឆ្មារ​និង​ទឹកខ្មេះ អាច​បំបាត់​ក្លិន​ស្អុយ​ក្នុង​ផ្ទះ​បាយ​បាន​យ៉ាង​ល្អ។  រី​ឯ​ស្លឹក​ម្កាក់ អាច​រក្សា​ទុក​ក្នុង​ទូ​សំលៀកបំពាក់​អាច​ការពារ​ទាំង​ផ្សិត​និង​ក្លិនផ្អួរ។ ចំណែក​ឯ​ម្សៅ​សូដា​និង​អំបិល​ក្រួស គឺ​ជា​ជម្រើស​ផ្សេង​ទៀត​ដែល​អាច​ផ្តល់​ក្លិន​ល្អដល់កន្លែងធុំក្លិនអាក្រក់។

សម្អាត​ក្នុង​ផ្ទះ​ជា​ប្រចាំ

បន្ថែម​ពី​លើនោះ នារដូវវភ្លៀងបែបនេះ យើង​ត្រូវការ​យកចិត្តទុកដាក់​លើ​ការ​សម្អាត​សម្ភារ​ប្រើប្រាស់​និង​គ្រឿង​សង្ហារឹម​ជា​ប្រចាំ។ ជូត​វា​ឲ្យ​ស្ងួត​ជានិច្ច ដើម្បី​កុំ​ឲ្យ​មាន​សំណើម​បង្ក​ជា​ក្លិន​ផ្អួរ។ រី​ឯ​កម្រាល​ឥដ្ឋ​ក៏​ត្រូវ​ការ​សម្អាត​ជា​ទៀងទាត់ ដើម្បី​ប្រឆាំង​ការ​កកើត​នៃ​បាក់តេរី។ មួយ​វិញ​ទៀត បើ​អាច​កាត់បន្ថយ​ការ​ក្រាល​កម្រាល​ព្រំ​នៅ​ក្នុង​ផ្ទះបាន គួរ​តែ​កុំក្រាលអី ព្រោះ​វា​ទាក់ទាញ​ធូលី​ដី​និង​ក្លិន​មិន​ល្អ​ផង​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ makaan

ចុចអាន៖រៀប​ចំ​ផ្ទះ​សម្រាប់​ទទួល​រដូវ​វស្សា ​ដោយ​ធ្វើ​បែបនេះ​អាច​បង្កើន​ភាព​កក់ក្ដៅ

ចុចអាន៖៥ វិធីងាយៗ ​ដើម្បី​ការពារ​ខ្លួនឯង​និង​គ្រួសារ​ពី​ជំងឺ​គ្រុនឈាម ​ក្នុង​រដូវ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៥ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៥ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៦ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services