Connect with us

KPT+

ជ័យជម្នះ​ចុង​ក្រោយ​នៃ​ជីវិត​មិនមែន​ជោគជ័យ​តែមួយ ​តែ​ជា​ការ​ផ្ដល់​ឲ្យ​អ្នក​ផង​ទាំង​ពួង​មិន​រំពឹង​ចង់​បាន​ផល​ចំណេញ​ពី​គេ

បានផុស

នៅ

ជីវិត​មាន​រឿង​ច្រើន​ត្រូវ​ធ្វើ ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ មាន​គោលដៅ​ត្រូវ​ដាក់​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ​គ្រប់យ៉ាង​ដែល​រៀបរាប់​ទាំងអស់​នេះ​មិន​មែន​បាន​ន័យ​ថា ​ជីវិត​រស់នៅ​បាន​សុខ​ស្រួល​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះ​មិន​មែន​សំដៅ​ថា​ទាល់​តែ​យើង​ជា​បុគ្គល​ជោគជ័យ​ ឬ​មាន​អ្វី​គ្រប់​យ៉ាង​ក្នុង​ដៃ​នោះ​គេ​ហៅ​ថា​ចុង​បញ្ចប់​នៃ​ជីវិត​ជោគជ័យ​នោះ​ទេ។

ជ័យជម្នះ​ចុង​ក្រោយ​នៃ​ជីវិត​ គឺ​ការ​ផ្ដល់​ឲ្យ​អ្នក​ផង​ទាំង​ពួង​ដោយ​មិន​រំពឹង​ចង់​បាន​ផល​ចំណេញ​ពី​គេ​ មិន​លោភលន់ ​មិន​ឈ្នានីស ​មិន​លំអៀង​ មិន​​​​​ធ្វើ​ល្អ​ដើម្បី​ផល​ចំណេញ​លើ​ខ្នង​បុគ្គល​ទន់ខ្សោយ​ជាង​ខ្លួន។

មនុស្ស​អាក្រក់​យ៉ាង​ណា​គង់​មាន​ថ្ងៃ​អស់​ស្នៀត​ បង្ហាញ​ក្រចក​ចេញ​មក​ទេ​ គ្រាន់​តែ​យូរ​ឬ​ឆាប់​តែ​ប៉ុណ្ណោះ។ ​មនុស្ស​ធ្លាប់​តែ​អាក្រក់ ​ទោះ​រៀន​បាន​ខ្ពង់ខ្ពស់​យ៉ាង​ណា​ ក៏​នៅ​តែ​មាន​គំនិតស្មោកគ្រោក​មក​ដដែល។ ព្រោះ​ភាព​អាក្រក់​មិន​បាន​សំដៅ​ដល់​មនុស្ស​រៀន​បាន​ជ្រៅជ្រះ​ មាន​សម្បុរ​ស​ឬ​ខ្មៅ​ ស្អាត​សង្ហា​នោះ​​ទេ។ ភាព​អាក្រក់​កើត​ចេញ​ពី​ចង់​បាន​ ចង់​ឈ្នះ​ ច្រណែន​មិន​បាន​ដូច​គេ​ ចង់​តែ​ធ្វើ​តាម​គេ​មិន​គិត​ពី​សមត្ថភាព​ខ្លួនឯង​ថា​ធ្វើ​បាន​ឬ​មិន​បាន។

ចុង​បញ្ចប់​នៃ​ជីវិត​ពេល​ចាស់​ទៅ​ មិនមែន​ជា​មហាសេដ្ឋី​ប្រាក់​លាន ​តែ​ជា​អ្នក​សប្បុរសធម៌​ដោយ​ភាព​មេត្តា​ករុណា​ ចែក​រំលែក​រាប់អាន​ដោយ​ស្មោះត្រង់​មិន​ភូតភរ​កុហក​ហើយ​ទោម្នេញ​ថា​មិន​បាន​ធ្វើ​ខុស។

ការ​សើច​ចំអក​បាំង​មុខ ​និយាយ​ដើម​មុខ​ក្រោយ​មិន​ចេញ​ស្នៀត ​បញ្ឈឺ​ឌឺដង​បន្តុះបង្អាប់ ​មើល​ងាយ​អ្នកដទៃ​ដោយ​ចិត្ត​អកុសល ​ជា​ការ​សម្លាប់​ដួងចិត្ត​សម្លាប់​ស្មារតី​ ជា​បាបកម្ម​ដែល​មាន​ពៀរ​វេរា​វែង​ឆ្ងាយ។ សូម​ប្រើ​វាចា​អ្នក​ដោយ​ស្មារតី​នៃ​ចិត្ត​មេត្តា​ ចំពោះ​អ្នក​ផង​ទាំង​ពួង ​ទើប​ពេល​ចាស់​ទៅ​អ្នក​មិន​ស្ដាយ​ក្រោយ ​មិន​ឈឺចាប់​ ហើយក៏​មិន​បាច់​ទួញ​សោក​ថា​ កាលណោះ​មិន​គួរ​ធ្វើ​ចឹង​សោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធី​ធ្វើ​ឲ្យ​មាន​កម្លាំងចិត្ត​ដោយ​ខ្លួនឯង​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ

ចុចអាន៖ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម