Connect with us

KPT+

អ្នក​ជំនាញ ​ព្រមាន​ពី​កំហុស​ឆ្គង​ដ៏​អាក្រក់​បំផុត ​ដែល​ធ្វើ​ឲ្យ​ផ្ទៃមុខ​កាន់​តែ​ចាស់​ជាង​វ័យ

បានផុស

នៅ

គ្រប់​ស្ត្រី​ទាំងអស់​តែង​ចង់​ឲ្យ​ស្បែក​មុខ​របស់​ខ្លួន​មើល​ទៅ​រលោង​ស្អាត ​គ្មាន​មុន​ គ្មាន​ស្នាម​ ជា​ពិសេស​នោះ​គឺ​ស្បែក​ក្មេង​ជាង​វ័យ ​គ្មាន​ជ្រួញ​ឬ​ផ្នត់។ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ថា​ ទម្លាប់​ប្រចាំថ្ងៃ​តូច​ៗ​ដែល​អ្នក​គិត​ថា​ល្អ​នោះ​ កំពុង​តែ​បំផ្លាញ​កោសិកា​ស្បែក​កាន់​តែ​អាក្រក់​ជាង​មុន​ទៀត​ទៀត។

១ លុប​មុខ​ជាមួយ​ទឹក​ក្ដៅ​ញឹកញាប់​​ពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guna Kakulapati នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CureSkin ពន្យល់​ថា ប្រសិន​បើ​អ្នក​លាង​មុខ​ជាមួយ​ទឹក​ក្ដៅ​ញឹកញាប់​ពេក ​អាច​បណ្ដាល​ឲ្យ​​ស្បែក​ស្ងួត​បាន។ កំហុស​ឆ្គង​នៃ​ការ​ថែរក្សា​ស្បែក​​ដោយ​យក​កន្សែង​ក្ដៅ​មក​ជូត​មុខ​រាល់ថ្ងៃ​ អាច​នាំ​ឲ្យ​ស្បែក​ស្ងួត​ ហើយ​មើល​ទៅ​ឆាប់​ចាស់​ជាង​វ័យ។ នេះ​ដោយសារ​តែ​ស្បែក​ស្ងួត​បង្ហាញ​ពី​ស្នាម​ជ្រួញ​ងាយ​ជាង​ស្បែក​ដែល​មាន​ជាតិ​ទឹក។

២ ខាត​ស្បែក​ញឹកញាប់​ពេក

ជម្រុះ​កោសិកា​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​យក​ចេញ​នូវ​កោសិកា​ដែល​ងាប់ ​និង​នៅ​សេសសល់​ នៅ​ជុំវិញ​រន្ធញើស។ នៅ​ពេល​យើង​ជម្រុះ​កោសិកា​ច្រើន​ដង​ពេក ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​និង​រន្ធញើស​កក់​ស្ទះ។ អ្នក​អាច​ធ្វើ​វា​ ១ ទៅ ២ ដង​ក្នុង​មួយ​​សប្ដាហ៍​បាន​ហើយ ​កុំ​ឲ្យ​ស្បែក​ស្ដើង​ងាយ​បង្ក​មុន​​​ជ្រួញ​ឃើញ​ឆាប់​​ចាស់។

៣ រត់​ហាត់​ប្រាណ​ច្រើន​ពេក

គ្រប់គ្នា​ចូលចិត្ត​ការ​រត់​ហាត់ប្រាណ ព្រោះ​វា​​ជា​អត្ថប្រយោជន៍​សម្រាប់​សុខភាព​។ ប៉ុន្តែ​ខណៈ​ពេល​ដែល​ការ​រត់​ប្រចាំ​ថ្ងៃ​ល្អ​សម្រាប់​បេះដូង ​អ្នក​ជំនាញ​សុខភាព​មួយ​ចំនួន​ជឿ​ថា​ ជា​ការ​រួមបញ្ចូល​គ្នា​នៃ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​ និង​សកម្មភាព​ខ្លាំងក្លា​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ឆាប់​ចាស់។

៤ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ប៉ុន្តែ SPF មិន​ត្រឹមត្រូវ

ជា​ទូទៅ​ស្ត្រី​តែង​រើស​យក​ការ​ថែរក្សា​ស្បែក​ជា​ប្រភេទ SPF មិន​ត្រឹមត្រូវ។ ចំនួន SPF របស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​សំដៅ​ទៅ​លើ​បរិមាណ​នៃ​ការ​ការពារ​កាំរស្មី UVB ។ ចំណែក​ការប្រើប្រាស់ SPFមិន​សមស្រប​នឹង​បណ្ដាល​​ឲ្យ​រលាក​ស្បែក​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ហើយ​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ស្បែក។

យោង​ទៅ​តាម​មូលនិធិ​ជំងឺ​មហារីក​ស្បែក​បាន​និយាយ​ថា ​ស្បែក​មាន​កាំរស្មី​យូវី​ពីរ​ប្រភេទ ​គឺ​កាំរស្មី UVA និងUVB ។ ទន្ទឹម​នឹង​នេះ​ កាំរស្មី UVA បណ្ដាល​ឲ្យ​ខូចខាត​ដល់​ស្បែក​ឆាប់​ចាស់​ ក៏​ដូចជា​ស្នាម​ចាស់​ជ្រីវជ្រួញ ។

៥ យឺត​ពេល​ក្នុង​ការ​ផ្លាស់ប្ដូរ

កំហុស​ដ៏​ធំ​បំផុត​ដែល​ស្ត្រី​ធ្វើ​ គឺ​ពួកគេ​ចាប់ផ្ដើម​មើល​ថែ​ខ្លួនឯង​យឺត​ពេល​ទៅ​ហើយ ​នៅ​ពេល​ដែល​សញ្ញា​នៃ​ភាព​ចាស់​ត្រូវ​បាន​លេច​ចេញ​មក​បន្តិច​ម្ដងៗ ។ ដើម្បី​ការពារ​ស្នាម​ជ្រួញ​ពេល​ចាស់​ជាង​វ័យ​បាន​ អ្នក​ត្រូវ​​ចាប់ផ្ដើម​មាន​របប​ថែរក្សា​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​អាយុ​ប្រហែល​អាយុ ២៣ ទៅ ២៥ ឆ្នាំ។ ធ្វើ​ដូចនេះ​ទើប​ផ្ទៃ​មុខ​អ្នក​មិន​ឆាប់​ជ្រួញ ​ពេល​អាយុ​ជិត ៣០ ឆ្នាំ ដោយសារ​អ្នក​មាន​វិធី​ថែទាំ​ស្បែក​តាំង​ពី​នៅ​វ័យ​ជំទង់​រួច​ទៅ​ហើយ។

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​និយាយ​ដែរ​ថា ​សម្រាប់​វិធី​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មុខ​អ្នក​មាន​ភាព​ប្រសើរ​ឡើង ​សូម​កុំ​ភ្លេច​ហាត់ប្រាណ​ អាថ៌កំបាំង​ទាំង​នេះ​​នឹង​កម្ចាត់​ស្នាម​ជ្រីវជ្រួញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖មូលហេតុ​ដែល​មនុស្ស​ខ្លះ​មាន​អាយុ​តិច ​តែ​ផ្ទៃ​មុខ​ដូច​វ័យ​ចំណាស់​ ដោយសារ​ប្រើ​ទម្លាប់​បែប​នេះ​ជា​ប្រចាំថ្ងៃ

ចុចអាន៖ទម្លាប់​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​តាម​ចិត្ត​ចង់​ក្នុង​អំឡុង​កូវីដ​ ប្រយ័ត្ន​អំពល់ទុក្ខ​ដល់​​រាងកាយ​និង​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​លើស​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥១ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៧ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម