KPT+
មកដឹងពីអាថ៌កំបាំងរបស់មហាសេដ្ឋី តែងបង្កើតការចំណាយប្រាក់ដោយខ្លួនឯង
ចរិតសេដ្ឋីឬវិនិយោគិនតែងមានគំនិតបណ្ដុះបណ្ដាលទំនៀមទម្លាប់ប្រចាំខ្លួនជានិច្ច។ ការក្លាយជាអ្នកមានមិនមែនកើតឡើងឯកឯងទេ តែវាកើតចេញពីកាសន្សំ វិនិយោគិន ឬជាដំណើរការមួយក្នុងជីវិតប្រចាំថ្ងៃ។
អាថ៌កំបាំងរបស់មហាសេដ្ឋីរស់នៅគឺសន្សំ មានគំនិតចាយ ចេះគិតមិនលោភលន់នឹងរបស់គ្មានបានការ ហើយគិតថាទំនិញដែលទិញមកគឺត្រូវតែប្រើបានជានិច្ច។
១ សន្សំសំចៃមិនមែនមានន័យថាគំរិះទេ
ការសន្សំសំចៃមានន័យថាចំណាយលុយដោយប្រាជ្ញា។ សន្សំសំចៃការចំណាយគឺត្រូវមានទម្លាប់ទិញផលិតផលឬសេវាកម្មដែលមានគុណភាពខ្ពស់ ក្នុងតម្លៃទាបបំផុត។ ពួកគេផ្ដោតលើគុណភាពជាមុននិងចំណាយពេលក្រោយ។
២ ការចំណាយត្រូវតែត្រួតពិនិត្យ
មហាសេដ្ឋី តែងមានទម្លាប់សន្សំរបស់ពួកគេដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសម្រាប់ចំណាយ៖ លំនៅឋាន ២៥ ភាគរយ អ្នកមានច្រើនតែទិញមិនមែនជួលទេ។ រថយន្ត ៥ ភាគរយ នេះមិនត្រឹមតែរួមបញ្ចូលទាំងការបង់ប្រាក់ប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែក៏មានការធានារ៉ាប់រងថ្លៃឈ្នួលឧស្ម័ន ថ្លៃឈ្នួលចុះឈ្មោះ និងថែទាំផងដែរ។ សំលៀកបំពាក់ ៥ ភាគរយ វិនិយោគលើគុណភាពមិនមែនបរិមាណទេ។
វិស្សមកាល ៥ ភាគរយ មហាសេដ្ឋីវិនិយោគិនដោយចំណាយពេលវិស្សមកាលសមរម្យនិងមានតម្លៃថោក ហើយបានរកឃើញកិច្ចព្រមព្រៀងធ្វើដំណើរថ្លៃៗ សម្រាប់គ្រួសាររបស់ពួកគេ។
ការកម្សាន្ត ១០ ភាគរយ ប្រភេទនេះរួមមានបារ ភោជនីយដ្ឋាន ខ្សែភាពយន្ត តន្ត្រី សៀវភៅ អំណោយនិងអ្វីៗផ្សេងទៀត។
ការគ្រប់គ្រងលើការចំណាយមិនមែនជាការងារងាយស្រួលទេ ហើយវាអាចជាឧបសគ្គដល់យើង អ្នកមានភាគច្រើនមិនខ្លាចនឹងទិញទំនិញឬប្រើប័ណ្ណឡើយ។ នៅពេលការចំណាយឆ្លាតវៃ វានឹងក្លាយជាទម្លាប់ប្រចាំថ្ងៃកាន់តែងាយស្រួល។
៣ ស្វែងយល់ពីតម្រូវការនិងការចង់បាន
អ្នកចង់ចំណាយតែងតែមានបំណុលជាប្រចាំ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ។ ពួកគេមិនមានចំណេះដឹងក្នុងការរកលុយ ហើយបង្កើតភាពក្រីក្រដោយខ្លួនឯង។ ពួកគេត្រូវបានបំផុសគំនិតដោយអ្នកផ្សាយពាណិជ្ជកម្មនិងសង្គមអ្នកប្រើប្រាស់សម្ភារៈនិយម ដើម្បីគិតថាវាជារឿងធម្មតាទេ ដែលត្រូវទិញលើសតម្រូវការសព្វថ្ងៃ។
នៅពេលដែលអ្នកចង់បានតែមិនមានលទ្ធភាពធ្វើការ ដោយសារអាយុចាស់ នោះអ្នកនឹងរស់នៅក្នុងជីវិតដែលនៅសល់ក្នុងភាពក្រីក្រ ហើយពឹងផ្អែកលើអ្នកដទៃ។
៤ ជៀសវាងការទិញតាមអារម្មណ៍
មនុស្សនៅពេលធ្វើអ្វីតាមអារម្មណ៍អូសទាញ អាចធ្លាក់ចូលក្នុងអន្ទាក់នៃការចំណាយលុយតាមចិត្តចង់បាន។ បើយើងមានអារម្មណ៍ក្រៀមក្រំឬធ្លាក់ទឹកចិត្ត ការទិញតាមអារម្មណ៍អាចបាត់ព្រួយ តែកើនការចំណាយបែរខ្ជះខ្ជាយ។ វិធីដោះស្រាយគឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច ទាក់ទងនឹងអារម្មណ៍ ហើយស្វែងរកវិធីដែលមានសុខភាពល្អដើម្បីដោះស្រាយវា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖វិធីងាយៗ ៧ យ៉ាងសន្សំប្រាក់បានរហ័សចំគោលដៅ
ចុចអាន៖វិធីសងបំណុលបានរហ័ស និងចាប់ផ្ដើមជីវិតភ្លឺស្វាងសាជាថ្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ