Connect with us

KPT+

កែខៃ​ចំណុច​​ខ្សោយ​ទៅ​ជា​ភាព​ខ្លាំង​ ដោយ​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ មិន​មាន​អ្នក​ណា​ម្នាក់​កើត​មក​ល្អឥតខ្ចោះ​​នោះ​ទេ​។​ ប៉ុន្តែ​ គ្នា​យើង​ខ្លះ​ខ្វល់ខ្វាយ​អំពី​​ចំណុច​ខ្សោយ​របស់​ខ្លួន​យ៉ាង​ខ្លាំង និង​មិន​ហ៊ាន​សូម្បី​តែ​ប្រឈម​​ជាមួយ​នឹង​​វា​ទៀត​ផង​។​

យ៉ាង​ណា​មិញ​ ​នៅ​ពេល​ដែល​យើង​រៀន​ទទួល​យក​ភាព​ខ្សោយ​របស់​ខ្លួន​​ ​ក៏​ជា​ពេល​ដែល​យើង​អាច​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​យើង​​​ដូច​គ្នា​។

​មនុស្ស​យើង​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ ហើយ​ក៏​មាន​ចំណុច​ដែល​មិន​ល្អឥតខ្ចោះ​លាយឡំ​ជាមួយ​នឹង​ចំណុច​ល្អ​ផង​ដែរ​។​ ​ការ​ទទួល​យក​ភាព​មិន​ល្អឥតខ្ចោះ​នេះ​ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ហ៊ាន​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​។

១. ទទួល​ស្គាល់​ចំណុច​ខ្សោយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​រាល់​គ្នា​​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ ហើយ​​សុទ្ធ​តែ​ដឹង​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន។​ ដូច្នេះ​ហើយ​ ភារកិច្ច​ដំបូង​ និង​សំខាន់​បំផុត​ គឺ​ជា​ការ​កត់ត្រា​រាល់​អ្វី​ដែល​យើង​គិត​ថា​ជា​ចំណុច​ខ្សោយ​ រួច​ធ្វើការ​ពិនិត្យ​ថា​ចំណុច​មួយ​ណា​ដែល​ជះ​ឥទ្ធិពល​បំផុត​​ចំពោះ​យើង​ និង​​​ដោះស្រាយ​ចំណុច​នោះ​មុន​គេ​។

២. ព្រម​ទទួល​យក​ចំណុច​ខ្សោយ​

នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​ចំណុច​ខ្សោយ​រួច​ វា​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ទទួល​យក​។​ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ​ រៀន​អំពី​ចំណុច​ខ្សោយ​ ព្រម​ទាំង​​ធ្វើ​ការ​កែ​លម្អ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

៣. មិន​ត្រូវ​​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ពេក

​​​​​ខណៈ​ពេល​ដែល​យើង​​កំពុង​តែ​​​ព្យាយាម​ផ្លាស់ប្ដូរ​​ចំណុច​ខ្សោយ​របស់​ខ្លួន​ ​មាន​អ្នក​ខ្លះ​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ ដែល​កត្តា​នេះ​នឹង​​បំផ្លាញ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ពិបាក​ចិត្ត​។​ ​ប៉ុន្តែ​ជំនួស​ឲ្យ​ទង្វើ​បែប​នេះ​ យើង​គប្បី​រៀបចំ​ផែនការ​​ឲ្យ​បាន​ល្អិតល្អន់​ ដើម្បី​ជួយ​កែខៃ​រាល់​ចំណុច​ខ្វះ​ខាត​ដែល​ខ្លួន​មាន ទើប​ជា​ការ​ប្រសើរ​​។

. ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង

ការ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ណា​ម្នាក់​ គឺ​មិន​ស្ថិតស្ថិរ​ដូច​នៅ​ពេល​ដែល​យើង​ចេះ​សរសើរ​ និង​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ឡើយ​។​ ជាក់​ស្ដែង​ ការ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​សុទិដ្ឋិនិយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ធ្វើ​ឲ្យ​យើង​ខិតខំ​ព្យាយាម​​​ដើម្បី​ទទួល​បាន​លទ្ធផល​​ជា​វិជ្ជមាន​ផង​ដែរ​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖បញ្ហា​ផ្លូវចិត្ត​មួយប្រភេទ​ ធ្វើឲ្យ​អ្នក​ខ្លះ​ថា​ខ្លួន​ឈឺនេះឈឺនោះ​រហូត

ចុចអាន៖ទម្លាប់បង្ហាញភាពទន់ខ្សោយឲ្យគេអាណិត មិនបានជួយអ្វីមកវិញក្រៅពីបញ្ជាក់ថា យើងមិនមាន​តម្លៃនិងភាពជាខ្លួនឯង​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៩ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម