Connect with us

KPT+

ធ្លាប់ដឹងទេ នាយករដ្ឋមន្ត្រីថៃទទួលបានប្រាក់ខែប៉ុន្មាន?

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ក្នុងមួយឆ្នាំទទួលបានប្រាក់សរុបជាង ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលគិតជាខែប្រហែល ៤ពាន់ ១រយដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមប្រភពពី wikipedia។

Prayuth Deflects Questions About 600 Million Baht Land Sale
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមន្ដ្រីយោធាចូលនិវត្តន៍មួយរូប មុនកាន់តំណែងជាមេដឹកនាំរាជាណាចក្រថៃចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។ បើនិយាយពីទ្រព្យសម្បត្តិរបស់លោក មិនសូវមានមហាជនដឹងច្រើនឡើយ ហើយក៏មានបណ្ដាញផ្សព្វផ្សាយសង្គមតិចតួចបំផុតបានដឹង។

យ៉ាងណាមិញ តាមប្រភពព័ត៌មានក្នុងស្រុក កាលពីខែឧសភា ឆ្នាំ ២០១៣ បានឱ្យដឹងថា លោកប្រាយុទ្ធបានលក់ដីចំនួន ៩ កន្លែងនៅជាយក្រុងបាងកកទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ៦០០ លានបាត​ បង្កភាពភ្ញាក់ផ្អើលពាសពេញប្រទេស។

Thailand unveils $10bn stimulus for struggling economy | Financial Times

លុះដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៤ នៅក្នុងការបង្ហាញទ្រព្យសម្បត្តិជាសាធារណៈដល់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នាយករដ្ឋមន្ត្រីវ័យ ៦៧​ ឆ្នាំរូបនេះបានចុះបញ្ជីប្រាក់សុទ្ធចំនួន ១២៨.៦ លានបាត (៣.៩ លានដុល្លារ) និងជាប់បំណុល ៦៥៤.៧៤៥ បាត (២០,០០០ ដុល្លារអាមេរិក) ។

បន្ថែមពីលើប្រាក់សុទ្ធ លោកប្រាយុទ្ធ មានទ្រព្យសម្បត្តិសំខាន់ៗមួយចំនួនរួមមាន រថយន្តម៉ាក Mercedes Benz S600L រថយន្ត BMW ស៊េរី 740Li រថយន្តទំនើបចំនួន ៣ គ្រឿងផ្សេងទៀត នាឡិកាប្រណីតចំនួន ៩ គ្រឿងមានតម្លៃ ៣ លានបាត និងគ្រឿងអលង្ការតម្លៃ ២០០,០០០ ដុល្លារអាមេរិក។

Prime Minister of Thailand Prayut Chan-o-cha arrives in Sochi for  ASEAN-Russia Summit / ASEAN - Russia

មិនទាន់អស់ទេ មេដឹកនាំថៃរូបនេះ បានឲ្យដឹងថា លោកបានផ្ទេរប្រាក់ចំនួន ៤៦៦.៥ លានបាត (១៤.៣ លានដុល្លារ) ទៅសមាជិកគ្រួសាររបស់ខ្លួនផងដែរ នៅក្នុងឆ្នាំ ២០១៤ ។ ប្រាក់នេះជាប្រាក់ផ្សេងទៀតដែលមិនបានរាប់បញ្ចូលជាសាធារណៈទៅក្នុងបញ្ជីររទ្រព្យសម្បត្តិរបស់លោកឡើយ។

តាមប្រភពពី wikipedia ដដែល មកទល់នឹងឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធលោក ប្រាយុទ្ធ ចាន់អូចា មាន ១២០ លានបាត ឬ ប្រហែល ៣,៨៥៤,៦១៧ ដុល្លារអាមេរិក។ ចំណែកទ្រព្យនៅក្នុងឆ្នាំ ២០២១ នេះ មិនទាន់បើកបង្ហាញជាសាធារណៈទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សាវតារលោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន

ចុចអាន៖ ខ្លះៗអំពីលោកស្រី ណារ៉ាផន ចាន់អូចា ភរិយានាយករដ្ឋមន្ត្រីថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម