គិត​តាម​ផ្លូវ​ធម៌ " ចង់​ឈ្នះ​អ្នក​ដទៃ​គឺ​ត្រូវ​យក​ឈ្នះ​ចិត្ត​ខ្លួនឯង​សិន "
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

គិត​តាម​ផ្លូវ​ធម៌ ” ចង់​ឈ្នះ​អ្នក​ដទៃ​គឺ​ត្រូវ​យក​ឈ្នះ​ចិត្ត​ខ្លួនឯង​សិន “

បានផុស

នៅ

ឃ្លា​ខាង​លើ​នេះ​មិន​មែន​បង្រៀន​ឲ្យ​អ្នក​ទៅ​ធ្វើ​បាប​គេ ​ឬ​លាង​ខ្លួន​ជា​ជន​រងគ្រោះ​ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ​ទេ។ ហើយ​យើង​ក៏​មិន​បាន​ឲ្យ​អ្នក​ទៅ​ធ្វើ​រឿង​មិន​គប្បី​ណាមួយ ​ចំពោះ​បុគ្គល​ណា​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃ្លា ” ចង់​ឈ្នះ​អ្នក​ដទៃ​គឺ​ត្រូវ​យក​ឈ្នះ​ចិត្ត​ខ្លួនឯង​សិន ” ​អ្នកណា​ក៏​ធ្លាប់​លឺ​ ធ្លាប់​ដឹង​និង​ធ្លាប់​ស្គាល់​ដោយសារ​មាន​មនុស្ស​និយាយ​ឬ​គេ​បង្រៀន​យើង​ជាដើម។ ប៉ុន្តែ​ទោះ​ជា​ធ្លាប់​លឺ​ឬ​ដឹង​ច្រើន ​ក៏​យើង​នៅ​តែ​មិន​អាច​យក​ឈ្នះដោយភាពមេត្តាបាន​ដដែល។

បើ​ចឹង​តើ​ធ្វើ​យ៉ាងម៉េច​ ដើម្បី​យក​ឈ្នះ​អ្នក​ដទៃ​ដោយ​វិធី​ត្រឹមត្រូវ ​មិន​ប្រើ​វិធី​កេង​ចំណេញ​ពី​គេ។

១ សំលាប់ចិត្ត​ទន់ជ្រាយ​ខ្លួនឯង​​ជា​មុន​សិន

ចិត្ត​ទន់ខ្សោយ​គឺ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​គ្មាន​កម្លាំង​កាយ​ចិត្ត ​នឹង​បន្ត​ធ្វើអ្វី​ទៀត។ មនុស្ស​គ្មាន​កម្លាំង​ចិត្ត​ ចូលចិត្ត​ធ្វើអ្វី​ដោយ​ការ​បញ្ជា​ពី​ចិត្ត​ខាង​ក្នុង។ បើ​ចិត្ត​ខាង​ក្នុង​គិត​មិន​ល្អ​ នោះ​ការ​ធ្វើ​ក៏​តាម​ហ្នឹង​​ដែរ។ មុន​ផ្ដើម​ធ្វើ​រឿង​អី​ក៏ដោយ​ ចូរ​សម្លាប់​ចិត្ត​ខាងក្នុង​របស់​អ្នក​សិន ​សឹម​គិត​រឿង​បន្ត​ទៀត។

២ ទទួលស្គាល់​ការ​ពិត​កម្ម​អ្នក​ណា​អ្នក​នឹង​ទទួល

ចូរ​គិត​តាម​កម្មផល ​ធម៌​ដែល​បាន​បង្រៀន​ឲ្យ​ចិត្ត​ស្ងប់ស្ងាត់។ កម្ម​អ្នក​ណា​ អ្នក​ហ្នឹង​ទទួល​ គ្មាន​អ្នកណា​សង​ជួស​អ្នក​ណា​ឡើយ។ សូម្បី​អ្នក​ជា​ដៃគូ​ស្នេហា ​បងប្អូន​ ជា​គ្រួសារ​តែ​មួយ​ក្ដី​ សាង​អី​គឺ​បាន​ហ្នឹង​ហើយ​ កុំ​បន្ទោស​ថា​ជីវិត​ខ្ញុំ​គ្មាន​រឿង​សុខសប្បាយ​ដូច​គេ​សោះ។ ចូរ​មើល​បច្ចុប្បន្ន​នេះ​សិន​ថា ​តើ​យើង​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​ខ្លួនឯង​ឬ​នៅ។​

៣ ទំនេរ​ៗ​ស្ដាប់​ធម៌​អប់រំ​ផ្លូវ​ចិត្ត

ពុទ្ធសាសនា​បាន​បង្រៀន​ថា ​ធ្វើ​ល្អ​បាន​ល្អ ​ធ្វើអ្វី​បាន​ហ្នឹង! នេះ​ជា​ការ​ពិត​ ព្រោះ​ជំនឿ​ពី​បុរាណ​គេ​ថា ​បើ​មិន​ជឿ​កុំ​ប្រមាថ​ មិន​ថា​អ្នក​កាន់​សាសនា​ណា​​ក៏​ដោយ។ ការ​គោរព​ឲ្យ​តម្លៃ​ គឺ​ជា​ផ្លូវ​មួយ​នាំ​យើង​ទៅ​រក​ផ្លូវចិត្ត​រឹងមាំ​ ។

ការ​យក​ធម៌​មក​ដាក់​ខ្លួន​ ប្រៀប​ដូច​ប្រើ​ចិត្ត​សន្ដោស​មេត្តា​ទៅ​រក​អ្នក​ផង​ទាំង​ពួង ​ដោយ​មិន​ចាំបាច់​ឲ្យ​ជា​វត្ថុ​ល្អៗ​ទៅ​គេ​ ដើម្បី​ផ្គាប់​ខ្លាច​គេ​មិន​ចូលចិត្ត​មិន​ស្រលាញ់​ឡើយ។ ត្រឹម​គិត​ល្អ​ធ្វើ​ល្អ​ យក​ធម៌​ដាក់​ខ្លួន ​ធ្វើ​ទាន​ជាមួយ​មនុស្ស​រក្សា​សីល​និង​ទាន​គឺ​ល្អ​ណាស់​ទៅ​ហើយ។

៤ ចាំ​ថា​សេចក្ដី​ទុក្ខ​កើត​ចេញ​ពី​សេចក្ដី​ស្រលាញ់

កុំ​ស្រលាញ់​ខ្លាំង​ពេក ​ហើយ​ក៏​មិនមែន​មិន​ចេះ​ស្រលាញ់​ដែរ។ ព្រះពុទ្ធ​ទ្រង់​ទូន្មាន​ថា​ កុំ​ទម្លាប់​ប្រកាន់​អី​មាំ​ពេក ​មិន​ឲ្យ​ស្រលាញ់​រហូត​វង្វេង​ មិន​ឲ្យ​សង្ឃឹម​លើ​របស់​ណា​មួយ​ឡើយ។ ព្រោះ​កាល​បើ​ខក​បំណង​ នឹង​នាំ​ឲ្យ​មាន​ទុក្ខ​ខ្លាំង។ បើ​ទុក្ខ​ខ្លាំង​ ចិត្ត​កំហឹង​ការ​ចង់​ឈ្នះ​នឹង​កើត​មាន​ដោយសារ​តែ​យើង​មិន​ចេះ​ទប់​កំហឹង ​មិន​ចេះ​ផ្ដល់​ក្ដី​មេត្តា​ដល់​អ្នក​ជុំវិញ។

ហេតុ​អស់​នេះ​ហើយ ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​មិន​អាច​យក​ឈ្នះ​លើ​អ្នកដទៃ​បាន​ត្រឹមត្រូវ​ ក៏​ព្រោះ​តែ​ចិត្ត​លោភលន់​ មិន​ព្រម​ទទួលខុស ​មិន​ព្រម​ចុះចាញ់​ ប្រើ​ពាក្យ​ភូត​​កុហក ​ទើប​ជីវិត​រក​ក្ដី​សុខ​សុភមង្គល​ដូច​គេ​មិន​ឃើញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀន​ពី​បទពិសោធន៍​ឈឺចាប់​ ​​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ទៅ​មុខ​បាន​ល្អ​ជាង​មុន

ចុចអាន៖ទម្លាប់បង្ហាញភាពទន់ខ្សោយឲ្យគេអាណិត មិនបានជួយអ្វីមកវិញក្រៅពីបញ្ជាក់ថា យើងមិនមាន​តម្លៃនិងភាពជាខ្លួនឯង​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩២០ នាទី មុន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពេល​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ

កូវីដ-១៩២៩ នាទី មុន

តុលាការ​សម្រេច​ឃុំខ្លួន​ថៅកែហាង និង​បក្សពួក៤​នាក់ ពី​បទ​មិន​គោរព វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ៤៦ នាទី មុន

មេខ្យល់ ២​នាក់​លួច​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ខុសច្បាប់ ត្រូវ​យោធាឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់​ជន​មុខសញ្ញា​២​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោកគ្រូ ណូយ វ៉ាន់ណេត បង្ហាញ​ទំហំ​ទឹកចិត្ត​ឪ​ពុក​ម្តាយ​ដែល​កូនៗ​គ្រប់រូប​គួរ​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services