Connect with us

KPT+

កុំគិតថាមិនអី! គ្រឿងសម្អាងដែលប្រើរាល់ថ្ងៃនេះ អាចប៉ះពាល់ដល់សុខភាពជាខ្លាំង បើ ផលិតផលនោះគ្មានគុណភាពនិងស្តង់ដារ

បានផុស

នៅ

ការសិក្សាថ្មីមួយបានរកឃើញថា ផលិតផលគ្រឿងសំអាង​ប្រហែល​ពាក់​កណ្ដាល ​ដែល​ត្រូវ​បាន​លក់​នៅ​សហរដ្ឋអាមេរិក​ អាច​មាន​សារធាតុ​គីមី​ពុល​។ ឧស្សាហកម្ម​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ ​រួមមាន ជំងឺ​មហារីក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Notre Dame បាន​ធ្វើ​តេស្ត​គ្រឿង​សំអាង​ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ជាង ២៣០ ។ ពួកគេ​បាន​រក​ឃើញ​ថា ៥៦ ភាគរយ​នៃ​​ផលិតផល​ភ្នែក ​ និង៤៨ ភាគរយនៃ​ផលិតផល​បបូរមាត់​ រួមទាំង​ម៉ាស្ការ៉ា ៤៧ ភាគរយ​មាន​ផ្ទុក fluorine ខ្ពស់។

នោះ​បង្ហាញ​ថា ​របស់​របរ​អស់​នេះ​មាន​ផ្ទុក​សារធាតុ PFAS, perfluoroalkyl និង​សារធាតុ Polyfluoroalkyl។ ​ជា​ពិសេស​គឺ​សារធាតុ Per និង​សារធាតុ polyfluoroalkyl (PFAS) គឺជា​សារធាតុ​គីមី​ដែល​ផលិត​ដោយ​មនុស្ស​ ដែល​រួម​មាន PFOA, PFOS និង GenX ។ សារធាតុគីមី​ទាំង​នេះ​អាច​ធ្វើ​​ឲ្យ​មាន​ជីវគីមី​នៅ​ក្នុង​ខ្លួន​បាន​យូរ ​និង​មាន​ទំនាក់ទំនង​ជាមួយ​ជំងឺ​មហារីក​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ ខូច​ថ្លើម ​ថយ​ចុះ​ការ​មាន​កូន​ និង​ការ​រំខាន​ដល់​អ័រម៉ូន។

រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​បរិស្ថាន​បច្ចេកវិទ្យា​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​កម្រិត PFAS ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ម៉ាស្ការ៉ា​ធន់​នឹង​ទឹក (៨២%) និង​ក្រែម​លាប​បបូរមាត់​ដែល​ជាប់​បាន​យូរ (៦២%) ហើយ ៨៨ ភាគរយ​នៃ​ផលិតផល​​បាន​សាកល្បង​ មិន​បាន​បង្ហាញ​ពី​គ្រឿងផ្សំ PFAS នៅ​លើ​ស្លាក​របស់​ពួកគេ​ឡើយ។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​ភ្ជាប់ PFAS ជាមួយ​បញ្ហា​សុខភាព​រួម​មាន ​ជំងឺ​មហារីក ​ការ​កាត់បន្ថយ​ភាព​ស៊ាំ​ និង​ហានិភ័យ​ចំពោះ​​ទារក ​ប៉ះពាល់​ដល់​ការ​លូតលាស់​និង​ការ​អភិវឌ្ឍ​ការបន្តពូជ។

លោក David Andrews អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​សម្រាប់​ក្រុម​ការងារ​បរិស្ថាន​បាន​ប្រាប់ CNN ថា ” វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​ ដែលឧស្សាហកម្ម​គ្រឿងសម្អាង​ភាគច្រើន គឺទាក់ទង​​នឹងការរីក​រាលដាល​នៃ​ការ​ចម្លង​រោគ PFAS គឺ​សុទ្ធតែមកពី​ផលិតផល​ផាត់​មុខ ” ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះ​កសាងប្រេនបានរាប់សិបឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម