Connect with us

KPT+

ប្រកាន់ទង្វើប៉ុន្មាននេះ កុំសង្ឃឹមស្រឡាញ់គ្នាបានយូរ

បានផុស

នៅ

ស្រឡាញ់គ្នា បើប្រកាន់ចរិតខ្លួន មិនព្រមព្រលែងភាពមានៈ មិនព្រមលះបង់ដើម្បីគ្នាខ្លះទេ កុំសង្ឈឹមផ្លូវស្នេហាអាចដើរដល់ត្រើយសុខសាន្តបានឱ្យសោះ។

Lee Do Hyun's Youth Of May breaks personal record for viewership ratings  with exciting new episode | PINKVILLA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះជាទម្លាប់មិនល្អដែលគួរឈប់ពីពេលនេះទៅ ដើម្បីសាងសុភមង្គលឱ្យគ្នាទៅវិញទៅមក។

១. និយាយអាថ៌កំបាំង​របស់អ្នក​ទាំងពីរ​ប្រាប់គេ

ពេលណាគូស្នេហ៍យើង ​និយាយ​រឿងផ្ទាល់​ខ្លួន​របស់គេប្រាប់​ នោះដោយ​សារ​តែគេ​ទុក​ចិត្តយើង។​ ផ្ទុយទៅវិញ បើយើងយកអាថ៌​កំបាំងនោះ​ទៅ​និយាយ​បន្ត វាមិនខុសអីពីហែកកេរ្តរ៍របស់គេឡើយ។ ទម្លាប់និយាយ​រឿង​ស្និទ្ធស្នាលឬ​ត្អូញត្អែ​ពីទម្លាប់មិនល្អរបស់សង្សារ ​ប្រាប់​​អ្នក​ផ្សេង គឺជា​កំហុស​ឆ្គង ហើយអាចនាំឱ្យអ្នកទាំងពីរប្រេះឆា។

 ២. ព្យាយាមេជ្រៀតចូលរឿង​ផ្ទាល់​ខ្លួនដៃគូ​

Watch: Lee Do Hyun And Go Min Si Signal A Budding Romance In 1st Teaser For  “Youth Of May” | Soompi

ក្រោយ​ក្លាយ​ជាសង្សារនឹងគ្នា យើងអាច​មាន​សិទ្ធិដឹង​រឿង​គ្រប់​យ៉ាង​ពីគ្នា។ តែក៏មិនមានន័យថា គ្រប់​បញ្ហា គ្រប់សកម្មភាពរបស់ដៃគូ ​យើងត្រូវតែ​ចូល​​ជ្រៀតជ្រែកនោះ​ឡើយ។ មនុស្សយើងម្នាក់ៗសុទ្ធតែត្រូវការចន្លោះមួយសម្រាប់ខ្លួនឯង ដូច្នេះកុំព្យាយាមគ្រប់គ្រងគេ ឬឱ្យដំបូន្មានគ្រប់យ៉ាងពេក ជួនកាល​គ្រាន់តែ​ស្តាប់​ ក៏គេស្កប់ស្កល់ហើយ។

 ៣. ដេញដោលមិនស្គាល់ពេលវេលា

Soompi on Twitter: "#LeeDoHyun And #GoMinSi Share An Affectionate Gaze In  Upcoming Drama “#YouthOfMay” https://t.co/JMh3fy81uC… "

ទម្លាប់របស់អាក្រក់យើង គឺចូល​ចិត្តខលឬផ្ញើសារ ​ទៅគេគ្រប់ពេល សូម្បី​តែនៅ​ពេលគេ​កំពុង​តែរវល់​នឹង​ការងារ។ គ្មាននរណាផ្ដោតអារម្មណ៍ធ្វើការល្អទេ បើយើងសួរលិចសួរកើតអ៊ីចឹងនោះ។  

 ៤. ប្រចែប្រចណ្ឌខុសរឿង

ស្រីណាឬប្រុសណាមិនស្រឡាញ់សង្សារខ្លួន? ស្រឡាញ់ខ្លាំង ប្រាកដជាប្រចណ្ឌខ្លះហើយ ប៉ុន្តែបើតែងតែ​បញ្ចេញ​សកម្មភាពហួងហែង ប្រកាន់មិនឱ្យគេនិយាយជាមួយភេទផ្ទុយ វាដូចជាលើសពេកហើយ។ ព្យាយាម​ផ្តល់​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​ដល់គេ នោះទើបជាការស្រឡាញ់ពិតប្រាកដ។

 ៥. ចូលចិត្តសន្និដ្ឋានតែផ្ដាស

Youth of May|Episode 4|Korean Dramas

កុំចេះតែទម្លាប់​ធ្វើការ​សន្មត់​រឿងអ្វី​មួយទុក​ក្នុងចិត្ត ដោយ​មិនសួរនាំគ្នា វានឹង​ធ្វើឱ្យ​កើតការ​យល់​ច្រឡំ ហើយ​កើត​មាន​ជម្លោះ​ ព្រោះសង្ស័យមិនត្រូវទំនង។ កុំព្យាយាម​ធ្វើតាម​តែ​ចិត្ត​ខ្លួនឯងពេក ព្យាយាមយល់ពីគ្នាផង។

 ៦. មិនជឿទុកចិត្តដៃគូ

ប្រសិន​បើកើត​មានរឿង​រំខាន​អ្វីមួយ​ចំពោះ​វិថីស្នេហ៍អ្នកទាំងពីរ គួរប្រាប់​ដល់​គ្នា​ជាជាង​ការ​រក្សាទុក​ជាភស្តុតាង​ដើម្បី​ចាប់កំហុស។ មិនថា យើងសង្ស័យគេមានថ្មី ឬបញ្ហាគ្រួសារគេមិនចូលចិត្ត គួរតែពិភាក្សាគ្នា ប្រសើរជាងលាក់ទុក ហើយចោទប្រកាន់ឬទៅចោលគ្នា។

 ៧. ទាមទារឱ្យគេផ្គាប់ចិត្តខ្ពស់

Go Min Si And Lee Do Hyun Go On An Unpredictable Date In “Youth Of May” |  Soompi

មិន​អាច​ឱ្យ​គេ​នៅចាំ​មើលថែ​យើង​គ្រប់​ពេល​វេលា​បានទេ។ គេក៏​មានគ្រួសារ មានមិត្តភក្តិ ​និងជីវិតផ្ទាល់ខ្លួនគេដែរ ហើយ​មិនថាយើងមិនព្រមទទួល​ការពិត​នេះប៉ុនណា គេនៅតែ​មិនអាច​នៅ​ជាមួយ​យើង​គ្រប់​ពេល​បាន​ដែរ។ ស្រឡាញ់ត្រូវចេះលះបង់ ទើបមានក្ដីសុខ  មិនមែនទាមទារការផ្គាប់ផ្គុននោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BRIDE

ចុចអាន៖ មនុស្សប្រុសមាន​របៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….

ចុចអាន៖ បើជ្រុលតែបែកគ្នាហើយ ឈប់ល្ងង់បន្តធ្វើរឿងទាំងនេះទៀត!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍១ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម