Connect with us

KPT+

តារាសម្តែងស្រីជើងចាស់ ១០ រូបស៊ីថ្លៃខ្ពស់បំផុតប្រចាំប្រទេសចិន

បានផុស

នៅ

ជាធម្មតា តារាល្បីមុខតែស៊ីថ្លៃខ្ពស់ណាស់នៅក្នុងការសម្ដែងម្ដងៗមិនថា ភាពយន្តខ្នាតធំ ឬរឿងភាគឡើយ។ ប៉ុន្តែតម្លៃនោះថ្លៃប៉ុនណា គ្នាយើងខ្លះប្រហែលមិនទាន់ដឹងនោះទេ។ ដូច្នេះអត្ថបទនេះនឹងបង្ហាញមុខតារាសម្ដែងស្រីរបស់ប្រទេសចិនដែលរកចំណូលបានខ្ពស់ជាងគេទាំង ១០ រូបក្នុងឆ្នាំ ២០២១ ។

១០. នាង Zhou Xun

Zhou Xun Net Worth | Celebrity Net Worth
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Zhou Xun ជាតារាស្រីដើរដែលមានប្រជាប្រិយបំផុតនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើន។ ក្រៅពីសម្ដែងនាងរកប្រាក់បានតាមរយៈការថតស្ពតពាណិជ្ជកម្មផ្សេងៗ។ Zhou Xun ក៏ជាម្ចាស់ស្ទូឌីយោមួយ និងធ្លាប់បានបោះពុម្ពសៀវភៅលក់ទៀតផង។ មួយរឿងៗនាងទទួលបានចំណូលយ៉ាងតិច ១៥​ លានយ័ន (ប្រហែល ២,៣១៤,៦៧២ ដុល្លារអាមេរិក) ។

៩. នាង Shu Qi

File:Shu Qi Cannes 2015 8.jpg - Wikimedia Commons

តារាសម្តែងតៃវ៉ាន់ Shu Qi ទទួលបានប្រជាប្រិយរាប់សិបឆ្នាំមកហើយ តាមរយៈខ្សែភាពយន្តបែបហុងកុងជាច្រើនរឿង។ នាងជារាជនីសិចស៊ីនៅក្នុងប្រទេស និងជាតារាស្រីដ៏ល្បីឈ្មោះក្នុងឆាកអន្តរជាតិ។ គិតត្រឹមឆ្នាំ ២០២១ ផលិតករត្រូវចំណាយយ៉ាងហោច ២៩ លានយ័ន ( ប្រហែល ​៤,៤៧៥,២៣៩ ដុល្លារអាមេរិក) សម្រាប់ Shu Qi សម្ដែងមួយរឿង។

៨. នាង Liu Xiaoqing

Liu xiaoqing Images, Royalty-free Stock Liu xiaoqing Photos & Pictures |  Depositphotos

Liu Xiaoqing ជាតារាសម្តែងចំណាស់ជាងគេនៅក្នុងបញ្ជីតារាស្រីស៊ីថ្លៃខ្ពស់បំផុត។ នាងក្លាយជាតារាសម្តែងដ៏ល្បីល្បាញនៅក្នុងប្រទេសចិនតាំងពីទសវត្សឆ្នាំ ១៩៨០ មកម្ល៉េះ។ ទោះបីនាងមិននៅក្មេងទៀតក៏ដោយ តែនាងនៅតែចូលរួមសម្ដែងកុនធំៗ និងរឿងភាគទូរទស្សន៍ដូចពីមុន។ តារាស្រីវ័យជ្រេរូបនេះ រកចំណូលបាន ៣២ លានយ័ន (ប្រហែល ៤,៩៣៨,១១៨ ដុល្លារអាមេរិក) ។

៧. នាង Ruby Lin

Ruby Lin deletes photos with husband Wallace Huo after reportedly  quarrelling in public | Her World Singapore

តារាសម្តែងតៃវ៉ាន់ Ruby Lin បានក្លាយជាតួឯកស្រីល្បីឈ្មោះដំបូងនៅក្នុងរឿងភាគទូរទស្សន៍ Princess Pearl ។ ក្រោយឆ្នាំ ២០០៩ នាងបានបង្កើតស្ទូឌីយោផ្ទាល់ខ្លួនមួយដែលអាចរកប្រាក់បានខ្ពស់គួរសម ហើយបច្ចុប្បន្ននាងក៏នៅតែសម្ដែងរឿងភាគទូរទស្សន៍ផ្សេងៗផងដែរ។ Ruby Lin ត្រូវបានប្រភពទម្លាយថារកចំណូលបាន ៤៥ លានយ័ន (ប្រហែល ៦,៩៤៤,៤៤៥ ដុល្លារអាមេរិក) ។

៦. នាង Zhao Wei

Billionaire Chinese Actress Vicki Zhao Banned From Securities Markets -  Variety

Zhao Wei ឬច្រចៀកកាំ ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់និងគាំទ្រតាមរយៈភាពយន្តរឿង ព្រះនាងយ៉េយ៉េ ក្នុងឆ្នាំ ១៩៩៨។ ក្នុងឆ្នាំ ២០១៣ នាងបានដឹកនាំការសម្តែងភាពយន្តដំបូងរបស់ខ្លួនគឺរឿង So Young ដែលរកចំណូលបានជាង ៧០០ លានយ័ន។ តាមរយៈភាពល្បីល្បាញនេះ ​ក្នុងមួយរឿង Zhao Wei អាចរកស៊ីថ្លៃបាន ៥៦ លានយ័ន (៨,៦៤២,១១០ ដុល្លារអាមេរិក) ។

៥. នាង Cecilia Cheung

Cecilia Cheung loves it when people in Singapore enquire after her, give  her extra spring onion | Coconuts Singapore

នាងចាប់ផ្តើមមានភាពល្បីល្បាញដំបូងតាមរយៈខ្សែភាពយន្តរឿង “King of Comedy”. ដែលដើរតួជាមួយទិនហ្វី (Stephen Chow) ក្នុងឆ្នាំ ១៩៩៩ ។ បន្ទាប់ពីនោះមក Cecilia Cheung កាន់តែរីកចម្រើនទាំងក្នុងអាជីពសម្ដែង និងចម្រៀង។ ប្រជាប្រិយភាពរបស់នាង អាចឱ្យនាងរកចំណូលបានយ៉ាងតិច ៧៥ លានយ័ន (ប្រហែល​ ១១,៥៧៣,១៨២)។

៤. នាង Carina Lau

Actress Carina Lau 'mistaken' for former love rival Maggie Cheung in staged  video, Entertainment News & Top Stories - The Straits Times

ប្រាក់ចំណូលនៃការសម្តែងរបស់ Carina Lau ត្រូវបានគេដឹងថានាងស៊ីថ្លៃប្រហែល ៩០ លានយ័ន (១៣, ៨៨៦,១០០ ដុល្លារអាមេរិក)។ បច្ចុប្បន្ន Carina Lau មិនសូវសម្ដែងប៉ុន្មានទេ ដោយសារនាងមានជំនួញនៅក្នុងដៃច្រើន។

៣. នាង Gong Li

Gong Li – Biography, Age, Husband, Height, Net Worth, Where Is She Now? -  Networth Height Salary

Gong Li ក្លាយជាតារាសម្ដែងមានកេរ្តិ៍ឈ្មោះពាសពេញពិភពលោកតាមរយៈខ្សែភាពយន្ត Holly Wood ល្បីៗជាច្រើនរឿង។ នាងជានិមិត្តរូបម្នាក់នៃប្រទេសដែលបាននាំយកកុនចិនទៅកាន់ទីផ្សារឧស្សាហកម្មភាពយន្តនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ទោះបីវ័យជ្រេ អាយុ ៥៨ ឆ្នាំហើយក្ដី តែ Gong Li បានទទួលចំណូលក្នុងមួយរឿងយ៉ាងហោច ៩០ លានយ័ន (១៣, ៨៨៦,១០០ ដុល្លារអាមេរិក) ។

២. នាង Maggie Cheung

The 55-year-old Maggie Cheung is true to life. She wore a red skirt and was  glamorous, and her body was thin and affectionate. – yqqlm

Maggie Cheung ជាតារាសម្តែងហុងកុងដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិន។ នាងធ្លាប់បង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៧០ រឿងចាប់តាំងពីឆ្នាំ ១៩៨៣ នៃការប្រឡូកសិល្បៈ។ Maggie Cheung ជាតារាស្រីអាស៊ីដំបូងគេដែលឈ្នះរង្វាន់នៅមហោស្រពភាពយន្ត Cannes Film Festival។ មកទល់នឹងឆ្នាំ ២០២១ នាងជាតារាសម្ដែងដែលមានតម្លៃខ្លួន ១១០ លានយ័ន (១៦,៩៧២,៩៥៦ ដុល្លារអាមេរិក) ក្នុងមួយរឿង។

១. នាង Zhang Ziyi

Zhang Ziyi Named Godmother of the Trophée Chopard 2019 at Cannes Film  Festival

Zhang Ziyi មិនត្រឹមតែជាតារាសម្តែងភាពយន្តចិនប៉ុណ្ណោះទេ នាក៏ជាតារាស្រីល្បីនៅលើពិភពលោកផងដែរ។ Zhang Ziyi សាងកេរ្តិ៍ឈ្មោះរន្ទឺជាដំបូងតាមរយៈការដើរតួក្នុងខ្សែភាពយន្តដែលទទួលពានរង្វាន់អូស្ការគឺរឿង Crouching Tiger, Hidden Dragon ឆ្នាំ ២០០០។ តាមប្រភពពីកាសែត ChinaWhisper បានឱ្យដឹងថា តារាស្រីជើងចាស់រូបនេះ ស៊ីថ្លៃយ៉ាងហោច ១២០ លានយ័ន (ប្រហែល ១៨,៥២៣,៣៨០ ដុល្លារអាមេរិក) ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ China Whisper

ចុចអាន៖ តារាចម្រៀង ១០ រូបមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ប្រចាំឆ្នាំ ២០២១

ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម