សត្វកម្រ ១០​ប្រភេទ​ដែល​ជិត​ផុតពូជពីផែនដី​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សត្វកម្រ ១០​ប្រភេទ​ដែល​ជិត​ផុតពូជពីផែនដី​

បានផុស

នៅ

​ដោយសារ​តែការ​ប្រែប្រួល​អាកាសធាតុ​ ​ការកាប់​បំផ្លាញ​ទីជម្រក​ ​ការ​បបរ​បាញ់​ និងការធ្វើ​អាជីវកម្ម​សត្វព្រៃហួស​ប្រមាណ​ សត្វរាប់​មិន​អស់កំពុង​ត្រូវបានរុញ​ច្រាន​ទៅរកការផុតពូជ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ​ស្វា Sumatran​ ​Orangutan​

សត្វកម្រនេះ រងគ្រោះជិត​ផុតពូជទៅ​ហើយ​ ​ស្ទើតែ ៨០% ​ត្រូវបានបាត់បង់ក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយ​។

​២. ខ្លាឃ្មុំទឹកកក

ជាសត្វ​ងាយរងគ្រោះបំផុត។ ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ ការបាត់បង់ទីជម្រក​ និងការអភិវឌ្ឍ​ប្រេង​បានរួមចំណែក​ដល់ការ​ផុតពូជរបស់​ពួកវា​។​ ​អ្នកជំនាញខ្លះប៉ាន់ស្មានថា​ ​ខ្លាឃ្មុំតំបន់ប៉ូល​នឹង​ផុតពូជក្នុង​រយៈពេល ​១០០ ឆ្នាំ​ខាងមុខ។

៣. ​ចចក​ក្រហម

សត្វនេះក៏កំពុង​មានគ្រោះថ្នាក់ និងជិតផុតពូជ​ផងដែរ។ ​កាលពី​ ៣០ ឆ្នាំ​មុន សត្វ​ចចកក្រហម​នៅសល់តែ១៧ ក្បាល​ប៉ុណ្ណោះ។ ប៉ុន្តែក្រោយការរត់គេច​ សព្វថ្ងៃពួកវាបានកើន​ឡើងវិញ​ប្រហែល​ ១០០ក្បាល​។ យ៉ាងណាក្ដីពពួកនេះនៅតែ​ប្រឈម​នឹងការគំរាមកំហែង​ពីការ​កាប់បំផ្លាញ​ព្រៃឈើ​។​

៤. ​ខ្លាធំ Siberian Tiger​

សត្វខ្លា​ Siberian ​​ជាប្រភេទសត្វឆ្មាធំបំផុត​នៅលើពិភពលោក​។ ពួកវា​មាន​ប្រ​មាណ​ពី ​៤០០-៥០០ ​ក្បាលរស់​នៅ​ក្នុងព្រៃ​។​

៥.​ ស្ការ Sifaka

Sifakas ជា​គ្រួសាររបស់ពពួកសត្វ​ស្ការ ស្រដៀងទៅនឹងទោច។ ពួកវា​ត្រូវបានគំរាមកំហែង​ដោយការ​បរ​បាញ់​ ​សកម្មភាពបំផ្លាញនិងការដុតព្រៃ​។ មកទល់នឹងបច្ចុប្បន្នវាមានប្រមាណជា ២៥០ ក្បាល​ប៉ុណ្ណោះ។​

៦. ​ ត្រីបាឡែន Vaquita​

​សត្វនេះត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រហែល ១០០-៣០០ ក្បាល​ ដែលកំពុងរស់នៅក្នុង​ដែនទឹកសន្ធឹង​រវាងរដ្ឋ Baja ​California​ និង ​Mexico ​។​

៧. ​ស្វា Western Gorilla

ការប្រម៉ាញ់ដ៏មមាញឹកនិងខ្លាំងឡើងៗបានធ្វើឱ្យចំនួនពួកវាត្រូវ​ថយ​ចុះ​។ ​នៅឆ្នាំ ២០៤៦​ អ្នកជំនាញជឿជាក់ថា​ ​ចំនួនសមាជិក​ Western Gorilla​ នឹងត្រូវកាត់បន្ថយជាង ៨០%។

៨.​ រមាស​ខ្មៅ

​សត្វរមាស​ជាក្រុមមួយ​នៃថនិកសត្វ​ចំណាស់ជាងគេបំផុត​ ជា​ប្រភេទ​សត្វកម្រដែលមានជីវិតរស់នៅរហូតមកដល់សត្សវត្តរ៍២១នេះ​។ ​ជា​អកុសលពួកវានៅ​សល់​លើផែនដី​នេះប្រមាណជា ៤,៨៤៨ ក្បាលប៉ុណ្ណោះ​។

៩. ​ត្រីបាឡែន Humpback​​

ខណៈត្រី​បាឡែន​ humpback បន្ត​ក្លាយជា​គោលដៅ​សម្រាប់​ឧស្សាហកម្មនេសាទ​ ​នោះ​ចំនួន​របស់​ពួកវា​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់យ៉ាងធ្ងន់ធ្ងរ​។ ​ស្ថិតិរបស់ត្រីបាឡែនបច្ចុប្បន្ន​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នៅមាន​ប្រហែលជា​ ១៨ ០០០-២០ ០០០ ​ក្បាលទៀត​។

១០. ​អណ្ដើកស្នូកទន់ (Leatherback Turtle)

​ការ​គំរាមកំហែង​ដ៏ធំ​បំផុតចំពោះ​សត្វអណ្តើក​សមុទ្រ​ ​គឺការ​នេសាទ​និងការ​បំ​ពុល​ទឹក​សមុទ្រ​។ ​បច្ចុប្បន្ន​នេះ​គេ​ឃើញ​ថាមានសំបុក​អណ្តើកញីនៅសល់​ប្រមាណ ​៣៤ ០០០ ក្បាលនៅក្នុងព្រៃ​៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ កែ​កំប៉ុង​អាលុយ​មីញ៉ូម​ដែល​ប្រើ​រួច​ជា​របស់​មាន​ប្រយោជន៍​ក្នុង​ផ្ទះកាន់តែលេចធ្លោ

ចុចអាន៖ គ្រាន់​តែ​ស្រកី​ដូង​ក៏​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ពិភពលោក​បាន​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៩ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ១០ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services