Connect with us

KPT+

អាថ៌កំបាំង ៤ យ៉ាងពីធីមអ្នកអានប្រលោមលោករ៉ូមេនទិក

បានផុស

នៅ

ជាទូទៅមនុស្សដែលចូលចិត្តអានប្រលោមលោករ៉ូមេនទិកជាមនុស្សសម្បូរមនោសញ្ចេតនា ទន់ភ្លន់ និងចូលចិត្តភាពផ្អែមល្ហែម។ ប៉ុន្តែអត្ថបទនេះ នឹងមានអ្វីដែលលើសពីនេះទៀត!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បេះដូង និងអត្តចរិក: ភាគច្រើនមានបេះដូង Cute  Sweet ៩។ មិនឱ្យស្វីតម៉េច! តិចនិកប្រលោមសរសេររ៉ូមេនទិកកម្រិត pro កត់ទុកខ្ទេចចាំតែអនុវត្តទេ។ និយាយទៅម៉ាអេមហ្មង តែសំខាន់ជាក់ស្ដែង ភាគច្រើននៅ Single។

May be an image of 1 person and book

២. រសនិយម: អានសៀវភៅប្រលោមលោករ៉ូមេនទិកលើកណាក៏ណ្ដែតអណ្ដូងដែរ ចាប់អត់ឈ្នះទេ។ បើប៉ះប្លង់រ៉ូមេនទិកម្ដងៗវិញ រមីរមួលទធាក់ជើង អៀនហុយផ្សែងតាមត្រចៀក ប៉ុន្តែតិចលោឱ្យឈប់ ទាល់តែយូរ។ សុខចិត្តយកដៃបាំងភ្នែកម្ខាង មុខក្រហម ក៏ដាច់ខាតត្រូវតែអានតទៀតដែរ។ មួយក្បាលនឹងពេលអានចប់ទៅ កន្លែងដែលបិទភ្នែកលួចអានហ្នឹងចាំច្បាស់ជាងគេ។ សួរថាហេតុអី? ភាគច្រើនអានម្ដងទៀត។

No photo description available.

៣. រឿងដែលចាត់ទុកថាល្អអាន: ប្រលោមលោកដែលត្រូវចិត្ត រឿងសំខាន់ទី១គឺតួអង្គ។ តួអង្គត្រូវមានស្តង់ដាត្រូវចិត្ត បែបសង្ហារៗ ចរិករាង Coolៗ មានសមត្ថភាពខ្ពស់ ហើយបើជាសេដ្ឋី ឬពូជពង្សអភិជនទៀត អាហ្នឹងបានងាយចូលតួតាម។ សាច់រឿងត្រូវតែ Cool ត្រូវតែរ៉ូមេន តាំងពីជួបដំបូងដល់ស្រឡាញ់គ្នា។ សំខាន់ចុងបញ្ចប់ហាមបែក បើបែក ឬឱ្យតួស្លាប់ បើថាអាចដុតផ្ទះអ្នកនិពន្ធបាន ដុតចោល។ ១០០% ទាមទាឱ្យរឿងមានទីបញ្ចប់ដ៏ល្អមួយ ស្រឡាញ់គ្នាត្រូវតែបានជួបគ្នា បានរៀបការ មានកូន បើអ្នកនិពន្ធអាចសរសេរដល់ចាស់មានចៅបាន អេមហ្មង។ មែនទែនទៅ ចង់ឃើញរូបភាពចាស់ទៅស្លាប់វិនាទីជាមួយគ្នា ព្រលឹងបានទៅជុំគ្នានៅភពតែមួយទៀត បើអាច។

No photo description available.

៤. ស្នេហា: បើរឿងស្នេហាវិញ ធីមប្រលោមលោករ៉ូមេនទិកបដិសេធគ្រប់គ្នា ដើម្បីរង់ចាំតួឯកប្រលោមលោក។ អ្នកខ្លះលង់តួ ដល់ថ្នាក់មើលបុរសលើលោកលែងចូលភ្នែក។ បើអ្នកចង់យកបេះដូង Team នេះ អ្នកត្រូវធ្វើជាតួអង្គប្រលោមលោកមុនសិន រ៉ូមេនទិកជាមុនសិន៕

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ ស្គាល់ចរិតលក្ខណៈមនុស្សតាមរយៈសៀវភៅដែលគេចូលចិត្តអាន

ចុចអាន៖ ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម