Connect with us

KPT+

បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង

បានផុស

នៅ

ការ​បង្រៀន​មនុស្ស​​វ័យ​ចំណាស់​ ឲ្យ​រៀន​ជំនាញ​ថ្មី​ៗ អាច​​ធ្វើ​​ឲ្យ​​​ពួក​គាត់​នៅ​ចង​ចាំ​បាន​ល្អ ហើយ​ត្រឹម​តែ​រយៈ​ពេល​ ជាង​១​ខែ និង​​ឃើញ​លទ្ធផល​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​ថ្មី​មួយ​​។

បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា Riverside សហរដ្ឋអាមេរិក បាន​​រក​ឃើញ​ថា ការ​រៀន​អ្វី​ដែល​ថ្មី តែ​១ ឬ​២​ជំនាញ ពិត​ជា​ជួយ​​ឲ្យ​ខួរ​ក្បាល មាន​ថាម​ពល​ឡើង​វិញ ហើយ​ជា​ពិសេស​ការពារ​មនុស្ស​វ័យ​ចំណាស់​ៗ ពី​ជំងឺ​ភ្លេច​ភ្លាំង​​ច្រើន។

6,000+ Asian Old People Pictures

នៅ​ក្នុង​ការ​ស្រាវជ្រាវ ក្រុម​អ្នក​​ជំនាញ បាន​​ស្នើ​សូម​អ្នក​ស្ម័គ្រ​ចិត្ត​ អាយុ​ចន្លោះ ពី​ ៥៨​- ៨៦​ឆ្នាំ ចូល​រួម​ ដោយ​ជ្រើស​រើស​រៀន​ជំនាញ​អ្វី​មួយ​ដែល​ថ្មី និង​ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ក្នុង​រយៈ​ពេល​ ១៥​ម៉ោង ក្នុង​១​សប្តាហ៍។ លទ្ធផល​ឃើញ ជាក់​ស្តែង ត្រឹម​រយៈ​ពេល ៦​សប្តាហ៍ សមត្ថភាព​ចង​ចាំ របស់​ពួក​គេ (អ្នក​ស្ម័គ្រ​ចិត្ត​) មាន​ភាព​ប្រសើរ ឡើង ក្នុង​នោះ​រួម​មាន​ទាំង សមត្ថភាព​ភាសា គូរ​រូប សរសេរ​ទំនុក​ច្រៀង​ទៀត​ផង។ ហើយ​ជា​មួយ​គ្នា នេះ លទ្ធផល​​ការ​ចង​ចាំ ​កាន់​តែ​ប្រសើរ​ឡើង​ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ។

Asian senior couple using tablet at home. asian senior chinese  grandparents, video call talking with family grandchild kids while lying on  bed in bedroom at home in the morning concept. Free Photo -

លោក​វេជ្ជបណ្ឌិត Rachel Wu អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ ​” ការ​សិក្សា​នេះ ឃើញ​ថា​បទ​ពិសោធន៍​នៃ​សកម្មភាព​រៀន​សូត្រ បាន​ជួយ​ខួរ​ក្បាល​ មនុស្ស​វ័យ​ចំណាស់​ ឲ្យ​នៅ​ស្ថិត​ស្ថេរ​ប្រសើរ ហើយ​វា​ពិត​ជា​អាច​បន្ថយ ហានិភ័យ​ភាព​ភ្លេច​ភ្លាំង​របស់​ពួក​គេ​បាន​មែន​”។

Premium Photo | Middle aged asian couple work from home

បើ​ងាក​ទៅ​មើល​របាយការណ៍ អង្គការ​សុខភាព​ពិភព​លោក (WHO) មនុស្ស​ប្រមាណ​ ៥០​​លាន​នាក់ កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង​ ហើយ​មក​ទល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​វិធី​ច្បាស់​លាស់​ណា ដែល​អាច​ព្យាបាល​​ជំងឺ​ប្រភេទ​នេះ​បាន​នៅ​ឡើយ៕ ​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

ចុចអាន៖ វេជ្ជបណ្ឌិត​ព្រមាន​ថា មនុស្ស​វ័យ​ចំណាស់​អាយុ ៦០ ឆ្នាំ​ឡើង​​ កុំ​​ទម្លាប់​ធ្វើ​បែបនេះ​ប្រយ័ត្ន​គ្រោះថ្នាក់​ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម