Connect with us

KPT+

បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ

បានផុស

នៅ

ឪពុកម្ដាយជាគ្រូបង្រៀនទីមួយរបស់កូនៗ។ ជាគម្រូ ជាអ្នកថែទាំ ក៏ជាមនុស្សដំបូងដែលកំណត់ចិត្តគំនិតនិងចរិតឬកពាររបស់កុមារទាំងពេលពួកគេនៅក្មេងឬធំឡើងក្ដី។

Premium Photo | Smiling young asian parents and their child are very happy,  they are at home
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុកម្ដាយមានឥទ្ធិពលជាងនរណាៗទាំងអស់។ ក្រៅពីការអប់រំតាមពាក្យសម្ដី ទង្វើប្រចាំថ្ងៃក៏ជះផលវិជ្ជមានឬអវិជ្ជមានចំពោះកុមារផងដែរ។

ចុះប្រសិនបើកុមាររស់នៅជាមួយឪពុកម្ដាយដែលតែងឈ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃ តើជីវិតពួកគេនឹងទៅយ៉ាងណា? ​នេះជាផលប៉ះ​ពាល់ទាំង ៥ លើក្មេងដែលមានឪពុកម្ដាយឈ្លោះតែគ្នា​ គ្មានពេលលោះ!

១. បាក់ទឹកចិត្ត

25 Things Parents Shouldn't Say to Their Kids | Best Life

ឪពុកម្ដាយដែលតែងឈ្លោះប្រកែកគ្នាញឹកញាប់ នឹងបង្កបញ្ហាផ្លូវចិត្តដល់កូនៗ តិចឬច្រើនកុមារមុខតែរងជំងឺ​បាក់ទឹក​ចិត្ត។ ជាទូទៅក្មេងៗនឹងកើតការថប់បារម្ភ ហើយក៏ស្រ្តេសមិនចាញ់មនុស្សពេញវ័យឡើយ។

២. ខ្វះភាពកក់ក្តៅ

Parents Fighting Effect On Child Can Be Quite Negative | theAsianparent

កុមារដែលរស់​នៅក្នុងផ្ទះ​មានតែជម្លោះ​រាល់​ថ្ងៃ ធ្វើឱ្យពួក​គេបាត់បង់​នូវភាពក​ក្តៅ ដោយសារឪពុកម្តាយ​មិនខ្វល់​ផ្តល់ឱ្យ។ ពួកគេ​នឹងតូចចិត្ត​ព្រោះខ្វះសំណើច ស្មាញញឹម និងភាព​សប្បាយ​រីករាយ​ក្នុងគ្រួសារ។

៣. ភ័យខ្លាចជានិច្ច

3 Most Important Things Your Child Needs To Hear When You Fight In Front Of  Her

មានឪពុកម្តាយដែលរមែង​ប្រើសម្ដីខ្លាំងៗ អសុរោះ ប្រទេចផ្ដាសា បណ្ដាលឱ្យកុមារ​រស់នៅ​ក្នុងភាព​ភ័យខ្លាចរយៈពេលយូរ។ ក្រៅពីនោះពួកគេខ្វាយខ្វល់ចិត្តច្រើន ហើយ​ក៏គ្មាន​ទំនុកចិត្ត​លើខ្លួនឯង ឬទៅលើនរណា​ម្នាក់ឡើយ។

 ៤. ប្តូរចរិត

10 Negative Effects of Parents Fighting in Front of Children

ពាក្យជេរប្រទេច បូករួមទាំងហិង្សា ជាគម្រូអាក្រក់អាច​ធ្វើឱ្យកូនកែ​ប្រែចរិតទៅ​ជាមនុស្ស​ម្នាក់ផ្សេង​ទៀត នៅពេល​ដែលគេធំ​ឡើង។ ជាពិសេស​ទំនោរទៅ​រកផ្លូវ​អាក្រក់​តែម្តង។

៥. បញ្ញាស្មារតីអន់ថយ

How Parents Fighting Affects Kids' Mental Health | Alta Behavioral  Healthcare

ការឈ្លោះ​ប្រកែកគ្នា ជាទោស​កំហុសដ៏​ធ្ងន់ធ្ងររបស់​ឪពុកម្តាយ ជាពិសេស​បើសកម្មភាព​ទាំងនេះតែងតែកើត​ឡើងសឹងមិនលោះពេល វាអាច​រំខាន់ដល់​បញ្ញាស្មារតី​របស់កុមារបណ្ដាលឱ្យពួកគេរៀនខ្សោយ ឬមិនចង់រៀនទាល់តែសោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?

ចុចអាន៖ ម្ដាយ ៧ ប្រភេទដែលកំណត់ចរិតកូនស្រីពេលនាងធំឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម