KPT+
ចង់ចេញរកស៊ីដោយខ្លួនឯង ឈប់ខ្លាចលំបាក ហើយអនុវត្ត ៤ គន្លឹះនេះកុំខាន
សម័យកាលថ្មី យុវវជនមិនតិចទេបានក្លាយជាម្ចាស់អាជីវកម្មនានា។ ប្រសិនបើលោកអ្នកមិនទាន់ចាប់ផ្ដើមបើកអាជីវកម្មជារបស់ខ្លួនទេ ឬទើបតែបើកដំណើរដំបូងៗ សូមអានអត្ថបទនេះ ដើម្បីជាគន្លឹះនាំលោកអ្នកឲ្យប្រែក្លាយជាអ្នកជំនួញទាំងវ័យក្មេង និងជោគជ័យបានរហ័សផងដែរ។
១. កុំចាំដល់អាយុច្រើនទើបចាប់ផ្ដើម
ចាប់ផ្តើមកសាងជំនាញអ្វីមួយឲ្យបានលឿនបំផុត ពេលដែលខ្លួននៅក្មេង ហើយផ្តោតលើជំនាញនោះឲ្យបានល្អ។ ផ្តោតយូរទៅ លោកអ្នកនឹងអាចកសាងវាបានលេចធ្លោក្នុងទីផ្សារមិនខានទេ។ ការរៀនសូត្ររមែងធ្វើតាមដំណាក់កាល ផ្ទុយពីការរកស៊ីដែលធ្វើពេលណាដែលមានឱកាស ហើយឱកាសនោះត្រូវចេះបង្កើតដោយខ្លួនឯង។ រកស៊ីមិនចាំដល់ចាស់ទើបចាប់ផ្ដើមទេ ធ្វើពីពេលនេះទៅ ជាការល្អបំផុត។
២. កសាងយីហោផ្ទាល់ខ្លួន
នៅក្នុងជំនួញ ការបង្កើតយីហោផ្ទាល់ខ្លួន ជាចំណុចសំខាន់មួយជួយរុញច្រានឲ្យអាជីវកម្មបានល្បីលឿន។ មានប្រេនជារបស់ខ្លួន ទើបមានភ្ញៀវឆាប់ស្គាល់។ ឥទ្ធិពលនៃការប្រើប្រាស់យីហោផ្ទាល់ខ្លួននៅក្នុងការរកស៊ី ជាពិសេសក្នុងសម័យបច្ចេកវិទ្យាបែបនេះ ជាគុណតម្លៃធំណាស់ក្នុងកសាងអាជីវកម្មឲ្យរីកឆាប់រហ័ស។
៣. ទាក់ទងបុគ្គលមានឥទ្ធិពលឲ្យជួយផ្សព្វផ្សាយ
ប្រេនមួយទទួលបានការគាំទ្រ មិនអាចធ្វើវាតែម្នាក់ឯង ក៏គ្រប់គ្រាន់នោះទេ លោកអ្នកត្រូវរកបុគ្គលមានឥទ្ធិពល ឲ្យមកជួយផ្សព្វផ្សាយផលិតផល។ ការទាក់ទងជាមួយតារាចម្រៀងល្បី តារាម៉ូឌែល ឬ Influencer ជាដើមឲ្យជួយផ្សាយ នោះនឹងធ្វើឲ្យផលិតផលបានទៅអតិថិជនលឿនបំផុត។ ការរកស៊ីគឺបែបនេះ ទាល់តែហ៊ានចំណាយលើការផ្សាយ ទើបវាឆាប់ល្បី។
៤. ពូកែទំនាក់ទំនងជាមួយសង្គម
ភាពជោគជ័យទាំងក្នុងវិស័យការងារ និងជំនួញពិតជាមិនអាចខ្វះបាននូវទំនាក់ទំនងល្អជាមួយសង្គមមនុស្សបានឡើយ។ មនុស្សជាបណ្ដាញ ធ្វើឲ្យការរកស៊ីរឹងមាំ និងរីកចម្រើនជានិច្ច។ ហេតុនេះ មិនថាលោកអ្នកជាម្ចាស់អាជីវកម្មអ្វីក៏ដោយ ត្រូវតែពូកែទាក់ទងជាមួយមនុស្សឲ្យបានច្រើន ព្រោះពួកគេមិនត្រឹមអាចក្លាយជាអតិថិជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកផ្សព្វផ្សាយដ៏មានសក្ដានុពលទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ ចង់ចេញរកស៊ីខ្លួនឯង គួររៀនជំនាញ ៣ ចាំបាច់
ចុចអាន៖ មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន
ចុចអាន៖ គុណវិបត្តិ ៣ យ៉ាងបញ្ជាក់ថាអ្នកមិនទាន់អាចចេញរកស៊ីបានទេ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង