ស្រីៗ​គួរ​ដឹង! អាហារ​ផ្ដល់​ឲ្យ​ស្បែក​ស្រស់ថ្លា​ពី​ខាងក្នុង ​មិនមែន​ពឹង​ផ្អែក​លើ​គ្រឿង​សំអាង​មួយ​មុខ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ស្រីៗ​គួរ​ដឹង! អាហារ​ផ្ដល់​ឲ្យ​ស្បែក​ស្រស់ថ្លា​ពី​ខាងក្នុង ​មិនមែន​ពឹង​ផ្អែក​លើ​គ្រឿង​សំអាង​មួយ​មុខ

បានផុស

នៅ

ការថែរក្សាស្បែកដោយប្រើគ្រឿងសំអាង គឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាគួរតែធ្វើ ដើម្បីមើលថែស្បែកឲ្យ​បានល្អ។ ប៉ុន្តែយើងក៏មិនអាចពឹងលើផលិតផលអស់នោះ​តែមួយមុខ វាត្រូវការភាព​ស្រស់ស្អាត​និងភ្លឺថ្លាពីខាងក្នុង នោះគឺការបរិភោគ​អាហារ​បន្ថែម ដើម្បី​​ផ្ដល់សារធាតុ​ដល់​រាងកាយ​ឲ្យពេញលេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ផ្លែបឺរ

មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ទេ។ ផ្លែបឺរមានខ្លាញ់ដែលមានសុខភាពល្អ។ ខ្លាញ់ទាំងនេះគឺជាអ្វីដែលផ្តល់ឲ្យស្បែករបស់យើង​ រលោងជាងមុននិងមានសំណើមព្រមទាំងក្មេងជាងវ័យ។ មានការស្រាវជ្រាវដែលបានបង្ហាញពីរបៀបដែលស្ត្រី​ញ៉ាំផ្លែបឺរ​ទៀងទាត់ នោះ​ស្បែករបស់ពួកគេនិងស្រស់ស្អាត។

២ ម្ទេសក្រហមនិងលឿង

Beta-carotene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែលផ្លាស់ប្តូរទៅជាវីតាមីន A មានក្នុងម្ទេស​។ វីតាមីន A គឺចាំបាច់សម្រាប់ស្បែកដែលមានសុខភាពល្អ ដោយសារតែមើលទៅវាផ្តល់ឲ្យស្បែកភ្លឺថ្លា។ និង​ជួយអភិវឌ្ឍជាលិកាស្បែកឲ្យ​កាន់តែរឹងមាំនិងរឹងមាំ​ជាងមុន។

៣ ត្រីសំបូរខ្លាញ់

បន្លែមិនមែនជាអាហារតែមួយគត់ ដែលអ្នក​ញ៉ាំដើម្បីទទួលបានស្បែកភ្លឺថ្លានោះទេ។ ត្រី​ដូចជា ​ត្រី សាម៉ុង និង mackerel គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ អាស៊ីតខ្លាញ់ប្រភេទនេះគឺ​ជាអ្វីដែលជួយ​ឲ្យ​ស្បែកមើលទៅមានសុខភាពល្អ។ អ្នកដែលខ្វះជាតិអាស៊ីតខ្លាញ់​គ្រប់គ្រាន់ នឹងមានស្បែកស្ងួត។ ការបរិភោគត្រីទាំងនេះ កាន់តែច្រើនអាចជួយកាត់បន្ថយការកើតមុន​និង​ក្រហម។

៤ ស្រាក្រហម

សូម្បីតែភេសជ្ជៈមានជាតិអាល់កុល ក៏អាចជួយ​ឲ្យ​អ្នកទទួលបាននូវភាពស្រស់ស្រាយពី​សុខភាព​ស្បែក​​បាន​ដែរ។ ស្រាក្រហមត្រូវបានគេដឹងថាមានសារធាតុ Resveratrol នេះគឺជាសមាសធាតុ​ដែល​មានគុណប្រយោជន៍ច្រើន ​ជួយ​កាត់បន្ថយ​ភាពចាស់។ រ៉ាឌីកាល់បង្កអន្តរាយ​ដែលចូលក្នុងខ្លួន​របស់យើង ​ពេល​ខ្លះបណ្តាល​ឲ្យ​លេចភាពចាស់​ ប៉ុន្តែការផឹកស្រាក្រហម​ប្រឆាំង​នឹង​បញ្ហា​នោះ​បាន។

៥ សូកូឡា​ខ្មៅ

សូកូឡាខ្មៅត្រូវបានបង្ហាញដោយការសិក្សានិងស្រាវជ្រាវជាច្រើនបញ្ជាក់​​ថា​ វា​ផ្តល់​ឲ្យ​ស្បែកនូវជាតិទឹកនិង​មានសំណើម។ លើសពីនេះទៀត វា​ការពារស្បែក​មិនឲ្យមានមុន​ បន្ថែមការ​ការពារពី​កម្ដៅ​ព្រះអាទិត្ យ​ហើយ​ក៏​ជួយ​បង្កើន​លំហូរ​ឈាម​ផងដែរ។

៦ ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវ​សំបូរទៅដោយវីតាមីននិងសារធាតុរ៉ែ ដែលអាចផ្តល់​ឲ្យ​ស្បែក​នូវអត្ថប្រយោជន៍ជាច្រើន។ បរិមាណស័ង្កសីនិងវីតាមីន A និង C ដែលមាននៅក្នុងបន្លែ​នេះ ​នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​មហារីក ​ផ្តល់​ឲ្យ​ស្បែក​នូវ​ការ​ការពារ​បន្ថែម​ពី​ពន្លឺ​កាំរស្មីយូវី​ ហើយ​វា​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្រិត​កូឡាជែន​នៅ​ក្នុង​ខ្លួន​បន្ថែម​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖ Practicalheal

ចុចអាន៖នារីៗមកមើលវិធីថែរក្សាស្បែកតាមបែបធម្មជាតិ​​ សក្ដិសម​បំផុត​សម្រាប់​អ្នក​មិនចូលចិត្ត​ផលិតផល​ជាតិ​កាត់

ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់ ត្រឡប់មក​កម្ពុជា​វិញ

ព័ត៌មានជាតិ១៦ នាទី មុន

ប្រធាន​មន្ទីរ​ ៖​ ករណី​សិស្ស​ឆ្លង​ជំងឺ​កូ​វីដ​១៩​គឺ​ឆ្លង​មុន​ពេល​បើក​សាលារៀន​ទៅទៀត

ព័ត៌មានជាតិ៤៤ នាទី មុន

បុរស​ម្នាក់ ​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើប​កំពុង​ឈប់​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង​បណ្តា​ឲ្យ​រងរបួស

ព័ត៌មានជាតិ៤៩ នាទី មុន

គ្រូពេទ្យ​យក​សំណាក​ប្រជាពលរដ្ឋ​ចំនួន​៤​សង្កាត់​ នៅ​ខណ្ឌមានជ័យ​រក​ឃើញ​មនុស្ស​២​នាក់​ឆ្លង​កូ​វីដ​

ព័ត៌មានជាតិ១ ម៉ោង មុន

បុរស​ម្នាក់ ​ជិះ​ម៉ូតូ​ទៅ​មើល​បង្កៃ​បែរ​ជា​ទៅ​ដេក​ស្លាប់​ក្នុង​វាលស្រែ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services