Connect with us

KPT+

ហេតុអ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ជាងពេលថ្ងៃ??

បានផុស

នៅ

ភាពភ័យខ្លាចមានទម្រង់ផ្សេងៗគ្នាទៅតាមមនុស្សនិងស្ថានការណ៍ដែលគេជួបប្រទះ។ អ្នកក្នុងនោះមានខ្លះភ័យខ្លាចចំពោះភាពងងឹត និងរាត្រីកាល។ ស្ដាប់ទៅហាក់មិនទំនងប៉ុន្មានទេ មែនអត់? ប៉ុន្តែវាកើតឡើងពិតប្រាកដចំពោះមនុស្សមួយចំនួនរួចទៅហើយ។ មូលហេតុនៅក្រោយរឿងនេះត្រូវបានគេពន្យល់យ៉ាងដូច្នេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ផ្លូវចិត្តទន់ខ្សោយ៖ មានមនុស្សខ្លះ តាំងពីពេលព្រឹកភ្ញាក់ឡើងផ្លូវចិត្តរបស់គេចេះតែមួហ្មងព្រមទាំងច្រណែននឹងរឿងមិនសមហេតុផល ហើយក៏បញ្ចូលទាំងការភ័យខ្លាចថែមទៀតនៅក្នុងការគិត។ លុះពេលយប់មកដល់អារម្មណ៍ងងុយគេង បូកផ្សំនឹងស្មារតីចាប់ផ្ដើមអន់ថយ ហើយរាងកាយមានថាមពលតិចតួចផងនោះ ធ្វើឲ្យស្មារតីកាន់តែខ្សោយទៅៗ រីឯការគិតអវិជ្ជមានកាន់តែរឹងមាំនិងខ្លាំងរហូតដល់អាចមានអារម្មណ៍ភ័យខ្លាចគ្រាន់តែនៅពេលមានសំឡេងរំខានតិចតួចប៉ុណ្ណោះ។

២) ខួរក្បាលរងការគំរាមកំហែងច្រើននៅពេលយប់៖ យោងតាមការសិក្សាមួយនិយាយថា ខួរក្បាលរងការគំរាមកំហែងនៅពេលយប់ជាងពេលព្រឹក។ វាគឺជាមុខងារដែលបង្កើតឡើងនៅក្នុងខួរក្បាលរបស់មនុស្សដែលមិនអាចផ្លាស់ប្តូរបាន។ ជាមួយនឹងភាពប្រែប្រួលនៃការគំរាមកំហែងកាន់តែខ្លាំងឡើង អ្វីគ្រប់យ៉ាងអាចមើលទៅគួរឱ្យខ្លាចជាងអ្វីដែលវា មានជាក់ស្ដែង។

៣) ខួរក្បាលវិនិច្ឆ័យហេតុផលមិនបានគ្រប់ជ្រុងជ្រោយ៖ ប្រសិនបើមនុស្សខ្លាចអនាគត ឬអ្វីៗផ្សេងទៀត ពេលនោះខួរក្បាលនឹងចាប់ផ្ដើមស្វែងរកវិធីសាស្រ្តដោយស្វ័យប្រវត្តិដែលអាចជួយខ្លួនឯង។ ប៉ុន្តែដោយសារតែរាត្រីកាលតែងតែគ្មានពន្លឺល្អគ្រប់គ្រាន់ ដូច្នេះទោះខួរក្បាលមានហេតុផលយ៉ាងណា ចៀសមិនផុតពីការគិតតាមអ្វីដែលចិត្តនឹកឃើញភ្លាមៗ។ ជួនកាលគេក៏ស្រាប់តែមើលឃើញខ្មោច ឬអសុរកាយជាដើម។ នេះហើយជាហេតុផលមួយដែលអ្នកខ្លះមិនចង់ឲ្យមានពេលយប់មកជំនួសពេលថ្ងៃ។

៤) បទពិសោធន៍អតីតកាលមិនល្អ៖ ប្រសិនបើនរណាម្នាក់ធ្លាប់មានបទពិសោធន៍មិនល្អពីមុនបានកើតឡើងចំពោះគេក្នុងទីងងឹត នោះកន្លែងងងឹតឬពេលយប់អាចរំឭកគេពីព្រឹត្តិការណ៍ដែលធ្លាប់កើតឡើង។ នៅពេលព្រឹត្តិការណ៍នេះលេចចេញក្នុងគំនិត គេនឹងមានអារម្មណ៍ភ័យខ្លាចជាងមុន។

ក្រៅពីហេតុផលធំៗ ទាំង ៤ នេះមនុស្សមួយចំនួនភ័យខ្លាចពេលយប់មកគ្របដណ្ដប់ក៏ព្រោះតែពួគេមានរឿងដែលត្រូវគិតនៅពេលសម្រាកក្នុងពេលយប់ឡើង។ អ្នកខ្លះគិតគូរដល់អនាគត រហូតដល់ខ្លាចមិនចង់មានស្អែក។ អ្នកខ្លះភ័យខ្លាចដោយសារតែនៅម្នាក់ឯង។ អ្នកខ្លះទៀត ខ្លាចបាត់បង់អ្វីម្យ៉ាងដែលខ្លួនកំពុងមាននិងកំពុងស្រឡាញ់បំផុត។ ចំណែកអ្នកខ្លះវិញ ខ្លាចគ្រប់គ្រងជីវិតមិបានល្អជាដើម។ ទាំងនេះគឺជាភាពភ័យខ្លាចរបស់មនុស្ស ហើយជាទូទៅពួកគេតែងយកវាមកគិតនៅពេលយប់ស្ងាត់ រួចក៏ចាប់ផ្ដើមភ័យព្រួយតែម្នាក់ឯង។ មិនថាវាជាការភ័យខ្លាចយ៉ាងណាទេ មនុស្សម្នាក់ៗសុទ្ធធ្លាប់ឆ្លងកាត់ និងអាចនឹងជួបប្រទះវាក្នុងជីវិត។ ប៉ុន្តែត្រូវចាំថា ទោះភាពភ័យខ្លាចនោះមានទំហំប៉ុណ្ណាក៏ដោយ យើងគ្រប់គ្នាអាចគ្រប់គ្រងវាបាន សំខាន់យើងរឹងមាំជាមុនសិន!

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself 

ចុចអាន៖ ដើម្បី​អភ័យទោស​ដល់​នរណា​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំង

ចុចអាន៖ ហេតុអ្វី​ពេល​មេឃ​ភ្លៀង​ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ឯកា​មិន​ចូលចិត្ត​មេឃ​ភ្លៀង?       

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម