Connect with us

KPT+

អត្ថប្រយោជន៍ជាច្រើនដែលមនុស្សទទួលបាន នៅពេលបរិភោគដំណាំហូបផ្លែតាមរដូវកាលមិនប្រើគីមី

បានផុស

នៅ

ដំណាំហូបផ្លែតាមរដូវកាល ជាផលិតផលធម្មជាតិ មិនប្រើគីមីភាគច្រើន ហើយល្អជាងរបស់​សិប្បនិម្មិត ដែលហូបកាលណានាំតែពិបាកដល់រាងកាយថ្ងៃមុខ។

ផ្លែឈើ​ធម្មជាតិ ​មិន​ត្រឹម​តែ​ជួយ​អ្នកក្នុងការរក្សារបបអាហារ​ដែលមានសុខភាពល្អ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែវាក៏​អាច​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការទាក់ទងជាមួយមនុស្ស​ ជាពិសេស​រួម​ចំណែក​ដល់​សុខភាព​បរិស្ថាន។

១ ទទួលបានរសជាតិធម្មជាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីផ្លែឈើទាំងនេះមាននៅក្នុងរដូវកាលរបស់វា គឺស្ថិតនៅកំពូលនៃរសជាតិធម្មជាតិដែលមានស្រាប់។ អ្នកដាំមិនចាំបាច់ដាក់គីមី​ឬបំប៉នឲ្យវាមានរសជាតិផ្អែមឡើយ។ ផ្លែឈើអស់នេះមានរសជាតិផ្អែមស្រាប់ ឲ្យតែស្ថិតក្នុងអំឡុងនៃរដូវកាលរបស់វា។

២ សំបូរទៅដោយជីវជាតិច្រើន

ផ្លែឈើតាមរដូវកាល នឹងផ្ដល់នូវសារធាតុចិញ្ចឹមច្រើនជាងផ្លែឈើមិនតាមរដូវកាល។ ឧទាហរណ៍ប្រសិនបើដំណាំដែលស្ថិតនៅក្រោមកំដៅព្រះអាទិត្យយូរ សមនឹងរដូវកាលលូតលាស់ នោះវានឹង​ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាង បើប្រៀបធៀបទៅនឹងដំណាំដែលត្រូវបានគេ​ប្រមូលផលនៅដំណាក់កាលដំបូង។ ដូចគ្នានេះផងដែរ រដូវរដូវក្តៅក៏លើកកម្ពស់កម្រិតខ្ពស់​នៃ​អ៊ីយ៉ូតនិងបេតាខារ៉ូទីន​ផងដែរ។

៣ តំលៃចុះទាប

ការផ្គត់ផ្គង់ផ្លែឈើកាន់តែច្រើន​នៅលើទីផ្សារ​ នោះតម្លៃក៏នឹងទាបជាង​ទិន្នផល​ដែលមិនសូវ​មានដែរ។ នៅពេលដែលការផ្គត់ផ្គង់ពុំសូវសំបូរលើទីផ្សា នោះតំលៃក៏កើនឡើងដូចគ្នា។

៤ ជួយដល់បរិស្ថាន

ចាប់តាំងពីដំណាំទាំងនេះត្រូវបានគេប្រមូលផលតាមពេលវេលាដើមរបស់ពួកវា។ អ្នកដាំមិនចាំបាច់បន្ថែមសារធាតុ​គីមីនិងថ្នាំសំលាប់សត្វល្អិត ដើម្បី​ឲ្យដំណាំហូបផ្លែអស់នោះ​រក្សាគុណភាពនិងស្រស់ៗឡើយ។ តាមរយៈនេះ វានឹងមានការចូលរួមចំណែកយ៉ាង​សំខាន់ក្នុងការថែរក្សាបរិស្ថានប្រកបដោយសុខភាពល្អ។

៥ ទទួលបានឱកាសទីផ្សារ

ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍សហគមន៍ ត្រូវបានបង្កើតឡើងតាមរយៈទីផ្សារ។ ប្រសិនបើអ្នកស្គាល់ដំណាំដែលអ្នកកំពុងទិញ ហើយអ្នកដឹងអំពីអ្នកលក់រួមជាមួយប្រភពដើមនៃដំណាំ នោះ គ្រួសារ​និងអ្នកហូបទូទៅ​សុទ្ធតែទទួលបានជីវជាតិពេញលេញ។ ជាពិសេសគឺឱកាសបានដាក់របស់ធម្មជាតិលើទីផ្សារ នឹងមានផលចំណេញច្រើនដល់អ្នកលក់និងអ្នកទិញ។

៦ ជួយដល់តម្រូវការរបស់រាងកាយអ្នក

អ្វីក៏ដោយនៅក្នុងរដូវកាល នោះគឺជាអ្វីដែលរាងកាយរបស់អ្នកត្រូវការឥតខ្ចោះនៅពេលនេះ។ ដូច្នេះត្រូវប្រាកដថាអ្នកផ្តល់ថាមពលដល់រាងកាយរបស់អ្នកឲ្យបានគ្រប់គ្រាន់ ដែលវាចាំបាច់ត្រូវដំណើរការតាមរយៈដំណាំដែលប្រមូលផលក្នុងរដូវ។

៧ ជា​ដំណាំ​សរីរាង្គ​ធម្មជាតិ

ភាគច្រើនអាហារទាំងអស់នៅក្នុងរដូវរបស់វា នឹងចេញផ្លែផ្កាច្រើន។ ​ផលិតផលដោយសរីរាង្គ​​ត្រូវបានគេដាំដុះដោយ​មិនមានការប្រើប្រាស់ជីនិងសារធាតុគីមីឡើយ។ មានន័យថា ដំណាំសរីរាង្គអ្នកអាចរួចផុតពីជំងឺឬផលវិបាកដែលអាចកើតមានដោយថ្នាំសំលាប់សត្វល្អិតផ្សេងៗ។ សាកស្រមៃថា ក្នុងរដូវកាលមានទុរេនឬសាម៉ាវ អ្នកមានឱកាសញ៉ាំអ្វីដែលឆ្ងាញ់និង​មានសុខភាពល្អ ដោយមិនចាំបាច់ព្រួយបារម្ភអំពីផលវិបាកសុខភាពទៅថ្ងៃមុខ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖អត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី មនុស្សគ្រប់គ្នាមិនគួរមើលរំលងរបស់ហូបលេងនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម