Connect with us

KPT+

ចូលចិត្ត​ប្រៀបធៀប​រហូត​ជួន​ហួស​ដល់​ចេះ​ច្រណែន​ គួរ​ផ្លាស់ប្ដូរ​ខ្លួនឯង​បែប​ណា?

បានផុស

នៅ

មាន​អារម្មណ៍​ថា ខ្លួនឯង​ហាក់​អន់​ជាង​គេ ធ្វើអ្វី​ក៏​បរាជ័យ គ្មាន​ទ្រព្យ​ច្រើន​ដូច​គេ មិន​មាន​សម្ភារៈនិយម​ប្រើ ឲ្យ​ទាន់​សម័យ​ដូច​គេ សុទ្ធតែ​ជា​អារម្មណ៍​ប្រៀបធៀប​ដែល​ទុក​យូរ​ទៅ​នឹង​អាច​បង្កើត​បាន​ជា​ទម្លាប់​ច្រណែន។

ភាព​ច្រណែន មាន​ពីរ​សណ្ឋាន​គឺ វិជ្ជមាន និង​អវិជ្ជមាន។ ច្រណែន​បែប​វិជ្ជមាន នឹង​ធ្វើ​ឲ្យ​ខ្លួនឯង​ខំ​ប្រឹងប្រែង​ឲ្យ​ប្រសើរ​ដូច​គេ។ ផ្ទុយទៅវិញ បើ​ស្ថិត​ក្នុង​ភាព​អវិជ្ជមាន ប្រាក​ណាស់​នឹង​ធ្វើ​បុគ្គល​នោះ​នៅ​មិន​សុខ រសាប់រសល់ និង​អាច​ឈាន​ទៅ​ដល់​ប្រព្រឹត្ត​ទង្វើ​មិន​ល្អ​មួយ​ចំនួន។

ដូច្នេះ​គួរ​ដោះស្រាយ​បែប​ណា បើ​កើត​ចិត្ត​ច្រណែន​អ្នកដទៃ?

១. ស្វែងរក​ចំណុច​វិជ្ជមាន

មនុស្ស​មាន​ភាព​ពិសេស​រៀងខ្លួន កុំ​ច្រណែន បើ​យើង​ខុស​ពី​គេ។ សុភាសិត​ជប៉ុន​ពោល​ថា “សូម្បី​មនុស្ស​ល្ងង់​បំផុត ក៏​មាន​ទេពកោសល្យ​យ៉ាង​ហោច​មួយ​ដែរ” ។ ​ហេតុនេះ​ព្យាយាម​រក​ភាព​វិជ្ជមាន​របស់​ខ្លួន​ឲ្យ​បាន ហើយ​មិន​ប្រៀបធៀប​នឹង​នរណា​ជា​ដាច់ខាត ។

២. ផ្ដោត​លើ​ភាព​ជោគជ័យ​កន្លង​មក

មនុស្ស​ដែល​និយម​ច្រណែន ច្រើន​តែ​ប្រៀបធៀប​ភាព​ជោគជ័យ​របស់​អ្នកដទៃ​ជាមួយ​ខ្លួន ហើយ​ចាប់ផ្ដើម​នៅ​មិន​សុខ តប់ប្រមល់​តែឯង។  ជា​ជាង​ធ្វើ​បែបនេះ យើង​គួរ​តែ​ប្រៀបធៀប​ភាព​ជោគជ័យ​ខ្លួនឯង​រវាង​ថ្ងៃ​ម្សិល​និង​ថ្ងៃនេះ​ថា តើ​មាន​ការ​អភិវឌ្ឍ​ប៉ុណ្ណា​ហើយ? ធ្វើ​ដូច្នេះ យើង​មិនមាន​ពេល​ទៅ​ច្រណែន​នរណា​ទេ ហើយ​យើង​ប្រាកដជាប្រឹងដុសខាត់​ខ្លួនឯងឲ្យកាន់​តែ​ប្រសើរ​ជាង​មុន​មិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. រៀន​ទទួល​យក​ការពិត

រឿងមួយនៅលើលោកនេះ​ដែលយើងគ្រប់គ្នាគួរតែចងចាំជានិច្ចគឺ ជីវិតគ្មាន​ភាព​យុត្តិធម៌​នោះ​ទេ។ ហេតុនេះ​ទើប​ការ​ទទួល​ស្គាល់ និង​ទទួល​យក​ការ​ពិត ជា​រឿងចាំបាច់​ដែល​រៀនសូត្រ​ឲ្យ​ចេះ។ ទទួល​ស្គាល់​ថា វិថី​ជីវិត​មនុស្ស​ខុស​គ្នា ភាព​ជោគជ័យ និង​បរាជ័យ​ក៏​មាន​តាម​បែបផែន​ផ្សេងគ្នា​ទៅ​តាម​នោះ។ រៀនចេះចំណុចនេះហើយ យើង​នឹង​មាន​ចិត្ត​ស្ងប់ មិន​រសាប់រសល់ ខ្វល់​តាម​ភាព​ប្រសើរ​របស់​អ្នកដទៃ​ជាង​ខ្លួន​នោះ​ទេ។

៤. រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ

ការអាក់អន់ចិត្ត ព្រោះខ្លួន​ពុំដូចគេ ឬមិនទាន់សមបំណង នឹងមិន​បាន​ជួយ​ជំរុញ​សុបិន​របស់​យើង​ឲ្យ​កើត​ឡើង​ទេ ។ អាចនិយាយបានថា មនុស្សគ្រប់រូបមានសំណាងផ្សេងគ្នា ដោយ​គេ​អាច​ជោគជ័យ​មុន ក៏​មិនមែន​មាន​ន័យ​ថា យើង​បរាជ័យ​ដែរ។​​ ដូច្នេះ​រៀន​បើក​ចិត្ត​ឲ្យ​ធំ​ប៉ុនមេឃ ហើយ​រីករាយ​នូវ​អ្វីដែលខ្លួនកំពុងមាន ថ្ងៃនេះមិនទាន់មានជីវិតត្រចះត្រចង់ ថ្ងៃស្អែក​នឹង​មាន​មិនខាន។

៥. គិតលើរឿងអ្វីផ្សេង

ច្បាស់ណាស់ថា បើយើងផ្ដោតតែលើគេ ហើយ​និង​គេ យើង​គ្មាន​ពេល​គិត​ពី​ខ្លួនឯង​ឬ​អ្វី​ផ្សេង​ឡើយ។ ដូច្នេះ កុំ​បណ្ដែតបណ្ដោយ​ខ្លួន​ឲ្យ​ច្រណែន​អ្នកដទៃ យក​ពេល​ដែល​មាន​ទៅ​គិត​រឿង និង​ធ្វើ​រឿង​ផ្សេង​ជំនួស​វិញ។ អាន​សៀវភៅ ចម្អិន​អាហារ ហាត់ប្រាណ លេង​កីឡា សុទ្ធតែ​ជា​សកម្មភាព​ដែល​គួរ​អនុវត្ត​ប្រចាំថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖មេរៀនសំខាន់ៗមុនបើកអាជីវកម្មខ្លួនឯងពីស្ថាបនិក jimmy choo

ចុចអាន៖ហេតុអ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ជាងពេលថ្ងៃ??

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម