Connect with us

KPT+

ការ​ជួយចែករំលែក ឬ​ គាំទ្រគ្នា មិនចាំបាច់មានហេតុផលគ្រប់គ្រាន់នោះទេ

បានផុស

នៅ

យើងមិនចាំបាច់មានហេតុផលគ្រប់គ្រាន់ ក្នុងការ​ជួយចែករំលែក ឬ​ គាំទ្រគ្នានោះទេ ព្រោះថា រឿង​ទាំងនេះ អាចធ្វើបានក្នុងលទ្ធភាព​របស់យើង។ ចំណែក​អ្នកទទួលផលជាអ្នកណាមិនសំខាន់ ព្រោះការជួយ និងចែករំលែក គាំទ្រចិត្តគំនិត​យើង ផ្តល់ប្រយោជន៍មកយើងខ្លួនឯង ច្រើនជាងអ្នកដែលបានទទួលនោះទៅទទៀត។

Thai Life Insurance Ad About This 'Unsung Hero' Will Make You Cry At Work |  Ad Age
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយមិនមែន​ជាអាជីវកម្មទេ បើមនុស្ស​ប្រើប្រាស់ជំនួយជាការស៊ីសង ទូទាត់ គេហៅថា​រកស៊ី ដែលមិនគួរមានការ​ជំពាក់គុណគ្នា​ឡើយ ​ពោលគឺ​ភាគីទាំងសង បានយល់ព្រមគ្នាលើកិច្ចសន្យាណាមួយ ​ឧទាហរណ៍ថា ខ្ញុំនឹង​ឱ្យរបស់នេះ​ដល់អ្នកប្រសិនអ្នកធ្វើរឿង​ទាំងនេះឱ្យខ្ញុំ។

ជំនួយមិនដាក់លក្ខខណ្ឌជាអំពើសប្បុរសដែលកាន់តែហោចទៅៗ ហើយក៏ជាអ្វីដែលពិភពលោកយើង​កំពុង​ត្រូវការបន្ថែមឡើងដើម្បីសន្តិភាព​និងសេចក្តី​ថ្លៃថ្នូរ​យ៉ាងមាន​តម្លៃក្នុងជីវិត​រស់នៅ។ ~ គ្រីស្ទីនកូហ្សីន

Thai Life Insurance Ad Celebrates Beauty of Life

ប្រសិនបើយើងត្រូវចាប់ផ្តើមធ្វើអំពើល្អ ដើម្បី​ចង់ឱ្យអ្នកណាម្នាក់មើលឃើញ មិនបាន​ចេញមកពីបេះដូងដោយធម្មជាតិមានន័យថាយើង​តែង​ត្រូវការហេតុផលសិន ហេតុអ្វីបានជាត្រូវជួយ។

ការជួយគឺជាផ្តល់ឱ្យ​អ្វីមួយ​ដល់ជនណា​ម្នាក់ ដោយ​ការពេញចិត្ត ចេញពីបេះដូង​ចេញពីសន្តានចិត្ត​ ដោយ​សារ​ការចេះអាណិត​ក្នុងនាម​មនុស្ស​ដូចគ្នា និង​ដោយមិនរំពឹងថានឹងបានទទួល​អ្វីត្រឡប់មកវិញពីគេនោះឡើយ និយាយសរុប​នេះ​ជាសកម្មភាពស្ម័គ្រចិត្ត។ ~ Babuschka Lorenz

Analysis on the Technicalities of Thai Life Insurance's Ad, “Unsung Hero” –  The Savvy Cat

មនុស្សជាច្រើន​នៅលើលោកនេះធ្លាប់​ព្យាយាមជួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើបាន ប៉ុន្តែពេលខ្លះមនុស្សនោះបានបណ្តាលឱ្យគេ​ឈឺចាប់វិញ ដោយ​សារទង្វើក្បត់ និងរមិលគុណ។ ជាបណ្តើរៗ សមីការនេះ​បានធ្វើឱ្យ​ពិភពលោក​កាត់បន្ថយអំពើល្អចោលព្រោះមនុស្សជាច្រើនមិនចង់ឈឺចាប់ដោយសារអំពើល្អរបស់ខ្លួន។ ក៏មាន​មនុស្សជាច្រើនដែលនិយម​កេងចំណេញ​លើទឹកចិត្ត​ល្អរបស់មនុស្ស​ដទៃ ហើយបោកប្រាស់គេ​សុំជំនួយ​សុំ​ការគាំទ្រ​ហើយ​ចុងបញ្ចប់បានបង្ហាញ​ទឹកចិត្ត​អកត្តិញ្ញូ​ជួរជាតិបាន។​

Unsung Hero: This inspiring Thai Life Insurance ad will touch your heart |  FitnessEnergy

ទោះយ៉ាងណាកុំឱ្យមនុស្សជួរជាតិ លុបបំបាត់ឬរារាំងសប្បុរសធម៌ក្នុងបេះដូងយើង។ គ្រាន់តែគិតដូច្នេះថា ជួយនរណាម្នាក់នៅពេលដែលយើងអាចធ្វើបាន យើងមិនដឹងថា អ្វីទៅដែលអាចកើតឡើងចំពោះយើងនៅថ្ងៃស្អែក យ៉ាងហោចណាស់ ការជួយនេះ មិនដែល​ចង់បាន​អ្វីត្រឡប់មកវិញ ហើយជាគុណតម្លៃ​ដែលយើងន្សល់ទុកលើផែនដីមុនស្លាប់ទៅវិញ។

សេចក្តីមេត្តាករុណា ជាសភាវពិតប្រាកដនៃមនុស្ស​ ហើយក៏​ជាចំណុច​ដែលបង្ហាញ​ថា យើងខុសគ្នាពីសត្វធាតុដែរ​ត្រង់យើង​មានបេះដូង និងមាន​ធម៌៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

ចុចអាន៖ ចេះចាប់យកភាពរឹងមាំមកពីកាលៈទេសៈលំបាក ទើបក្លាយជាចាស់ទុំពិតប្រាកដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម