Connect with us

KPT+

កុំធ្វេសប្រហែសឱ្យក្មេងប្រើអ៊ិនធរណេតមិនកំណត់ម៉ោងពេល ប្រយ័ត្នជួបបញ្ហាពិបាកកែខៃ

បានផុស

នៅ

ដោយសារការបិទខ្ទប់ កុមាររាប់លាននាក់នៅទូទាំងពិភពលោក ចាប់ផ្ដើមរៀនតាមរយៈអ៊ិនធរណេត ហើយពួកគេបានចំណាយពេលលើសលុបលើអេក្រង់មិនថា ស្មាតហ្វូន ថេបឡេត ឬកុំព្យូទ័រឡើយ។

Premium Photo | Asian chinese boy playing smartphone on bed, kid use phone  and play game
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាតាមអនឡាញ ក្លាយជាបរិបទមួយថ្មីសម្រាប់ក្មេងៗ​ ដែលវាផ្ដល់ទាំងគុណសម្បត្តិ និងផលអវិជ្ជមានមកជាមួយគ្នា។ ក្នុងករណីឪពុកម្ដាយបណ្ដែតបណ្ដោយកុមារ ដោយគ្មានវិន័យត្រឹមត្រូវក្នុងការប្រើអ៊ិនធរណេតនោះទេ ពួកគេនឹងជួបហានិភ័យមួយចំនួនពិបាកកែខៃ។

Premium Photo | Asian chinese girl playing smartphone, watching smartphone,  kid use phone and play game, child use mobile, addicted game and cartoon

ក្នុងការស្រាវជ្រាវថ្មីៗរបស់ចិនបានបង្ហាញថា ការរៀនអនឡាញអាចធ្វើឱ្យភ្នែករបស់កុមារមានបញ្ហាកាន់តែអាក្រក់ទៅៗ ពោលគឺ ភ្នែករបស់ក្មេងអាចមើលមិនច្បាស់ឬប្រឈមនឹងការងងឹតតែម្ដង។ នេះក៏ដោយសារ ក្នុងមួយថ្ងៃៗកុមារចំណាយពេលច្រើនម៉ោងទៅលើអេក្រង់។

Premium Photo | Asian chinese kid playing on smartphone in bed

ចំណែកការចុះផ្សាយរបស់អង់គ្លេសរកឃើញថា កុមារច្រើននាក់ធ្លាក់ទៅក្នុងការញៀនជាមួយអ៊ិនធរណិតរួមមាន វីដេអូហ្គេម វីដេអូអាសអាភាស និងការផ្ញើសារជាដើម។

Premium Photo | Chinese child addicted phone, asian girl playing  smartphone, kid use telephone, watching cartoon

លទ្ធផលស្រាវជ្រាវរបស់អាមេរិកឯណោះវិញ បង្ហាញថា ការសិក្សាតាមអនឡាញបណ្តាលឱ្យក្មេងជាច្រើនរៀនធ្លាក់ពិន្ទុ  ព្រមទាំងប្រឈមនឹងភាពតានតឹងកាន់តែខ្ពស់ ក៏ដូចជាមានជំងឺបាក់ទឹកចិត្តទៀតផង។ អ្នកស្រាវជ្រាវបញ្ជាក់ហេតុផលថា មកពីកុមារខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយ ខ្វះការបង្ហាត់បង្រៀនបន្ថែម រួមនឹងការរំខានពីប្រព័ន្ធឌីជីថល។

Kidscreen » Archive » Designing apps that transcend borders

បញ្ហាទាំងអស់ដែលបានលើកមកនេះ អាចនឹងកើតឡើងចំពោះកុមារកម្ពុជាដូចគ្នា ប្រសិនឪពុកម្ដាយ ចេះតែព្រលែងកូនឱ្យនៅជាមួយអ៊ិនធរណេត ដោយមិនកំណត់ពេលវេលាសម្រាប់ប្រើទូរសព្ទឬកុំព្យូទ័រ។

Asian Child Using a Digital Stock Footage Video (100% Royalty-free) 8879044  | Shutterstock

ក្មេងៗមិនទាន់ចេះបែងចែកថាអ្វីគួរឬមិនគួរឡើយ មានតែអាណាព្យាបាលហ្នឹងឯង ទើបអាចជួយពួកគេឱ្យចៀសបាននូវហានិភ័យតិចបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ

ចុចអាន៖ កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម