Connect with us

KPT+

ប្រើ Laptop ឱ្យជាប់បានយូរ មិនគួររំលងបច្ចេកទេស ១០ យ៉ាងនេះ

បានផុស

នៅ

កុំព្យូទ័រ​យួរ​ដៃ​អាច​ប្រើប្រាស់​បាន​យូរ ឬងាយខូចខាត គឺអាស្រ័យ​លើ​ទម្លាប់​ប្រចាំថ្ងៃរបស់យើង។​​ ​ដូច្នេះ បើចង់ប្រើ​កុំព្យូទ័រ​ឱ្យនៅបានយូរ គួរប្ដូរទម្លាប់មិនល្អមួយចំនួន។

These Are the Best 5 Laptops for Your Every Need
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កុំបិទ​ ឬ​បើកកុំព្យូទ័រ​ខ្លាំងៗ

ការយួរកុំព្យូទ័រយួរដៃទាំងនៅបើកអេក្រង់ ព្រោះបណ្ដាលឲ្យងាយខូចឧបករណ៍ទាំងមូល។ ជាពិសេសប្រសិនបើកាន់តែជ្រុងម្ខាង នឹងធ្វើឱ្យមានសម្ពាធលើផ្នែកនោះ ដោយអាចបណ្តាលឱ្យពត់ ឬខូចទ្រង់ទ្រាយ។ ដូច្នេះគួរបើក និងបិទថ្នមៗដោយរុញ ឬទាញវានៅចំកណ្តាល។

២. កុំដោតសាកថ្មជាប់ពេញមួយថ្ងៃ

Asian businesswoman using laptop talk to colleagues. 1227340 Stock Photo at  Vecteezy

តាមបច្ចេកទេស យើងមិនអាចទុកសាកថ្មកុំព្យូទ័រយួរដៃពេញហើយ រួចទុកចោលឡើយ ពីព្រោះធ្វើឲ្យឧបករណ៍ទប់ភ្លើងដែលរក្សាថ្មពីការបញ្ចូលភ្លើងអាចខូច។ មួយវិញទៀតបន្ទុកថាមពលដែលរត់ចូលនឹងធ្វើឱ្យថ្មឡើងកម្តៅខ្លាំង។

៣. កុំដកខ្សែសាកថ្មខ្លាំង

728 Laptop Charger Stock Photos, Pictures & Royalty-Free Images - iStock

ទម្លាប់ដកឌុយសាកដោយប្រញ៉ាប់ពេក ឬកញ្ឆក់លឿនៗ  អាចបណ្តាលឱ្យខូចឌុយ និងបណ្តាលឱ្យមានបញ្ហាសាកមិនចូល ឬខូចតែម្តង។

៤. កុំរមូខ្សែសាកថ្ម

ខ្សែសម្រាប់ភ្ជាប់កុំព្យូទ័រទៅឧបករណ៍ផ្សេងៗត្រូវបានផលិតឡើងតូច និងស្រាល។ ហេតុនេះ បើកាលណាប្រើវាដោយរមួលខ្លាំង វាអាចខូចទ្រង់ទ្រាយ និងបណ្តាលឲ្យការបញ្ជូនទិន្នន័យយឺត ឬសាកថ្មកុំព្យូទ័រមិនចូល។ល។

៥. កុំបើកកុំព្យូទ័រទុកចោល

Laptop Won't Turn On Repair – TechTronixz

ការធ្វើការងារជាមួយកុំព្យូទ័រយួរដៃច្រើនម៉ោងមិនសម្រាក អាចធ្វើឱ្យមានបញ្ហាដល់ផ្នែករឹង ហេតុនេះត្រូវតែបិទវាទុក ពេលធ្វើការងារចប់សព្វគ្រប់ហើយ។

៦. កុំដាក់កែវទឹកក្បែរកុំព្យូទ័រយួរដៃ

កុំព្យូទ័រយួរដៃនិងវត្ថុរាវមិនត្រូវធាតុគ្នាទេ។ ទឹក ឬភេជ្ជៈអាចបង្កឱ្យខូចម៉ាស៊ីនកុំព្យូទ័រ បានយ៉ាងងាយ ប្រសិនបើកំពប់លើ។ ដើម្បីកុំឲ្យឆាប់ខូច ចៀសវាងកុំទុកកែវទឹកក្បែរកុំព្យូទ័រ។

៧. គួរ​ប្រុងប្រយ័ត្ន​ពេល​សម្អាត​អេក្រង់

How to clean your laptop | TechRadar

កុំព្យូទ័រ​យួរដៃ​មិន​អាច​ប្រើទឹក និងក្រណាត់ធម្មតាដើម្បី​សម្អាតអេក្រង់នោះទេ។ ដើម្បី​ថែ​វា​ឲ្យ​នៅ​បាន​យូរ ត្រូវប្រើ microfiber និង​ក្រដាសសម្អាត ហើយកុំសង្គត់ធ្ងន់ដៃ ឬរុញខ្លាំងពេក ព្រោះ​អេក្រង់​ស្តើង​ណាស់។

៨. គួរប្រុងប្រយ័ត្នពេលប្ដូរទីតាំងកុំព្យូទ័រ

ផ្លាស់ទីកុំព្យូទ័រដៃ ទាំងមានដោតអង្គផ្ទុកទិន្ន័យ Hard Disk ដែលបង្កឲ្យបាត់បង់ទិន្នន័យ ទាំងអស់បាន។

៩. គួរប្រើបន្ទះត្រជាក់ជាមួយកុំព្យូទ័រ

Laptop Sleeve Bag For Microsoft Surface Laptop 3 Case 13.5 15 Inch  Waterproof Pouch Bag Cover For Surface Laptop Go 12.4 Case|Laptop Bags &  Cases| - AliExpress

តុ ឬពូកក្ដីដែលតែងដាក់ប្រើទ្រាប់ក្រោមកុំព្យូទ័រមិនមែនជាកន្លែងល្អនោះទេ ខណៈយើងត្រូវប្រើវាយូរៗ ព្រោះវាអាចរារាំងបំពង់ខ្យល់ក្តៅ ហើយទីបំផុតនាំឱ្យថ្មឡើងកម្តៅ។ ហេតុនេះគួរប្រើបន្ទះត្រជាក់ជំនួសឲ្យការដាក់ផ្ទាល់ទៅលើតុ ឬកន្លែងផ្សេងទៀត។

១០. គួរប្រើស្រោមការពារ

Take Me Away 13" Laptop Case

មិនទម្លាប់ប្រើស្រោមការពារ ឬកាបូបដែលមានភាពទន់ បើចៃដន្យធ្លាក់ ឬប៉ះទង្គិចដោយប្រការណាមួយ វាអាចឆ្កូត ឬខូចយ៉ាងងាយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ ប្រយ័ត្ន ៥ ​ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker

ចុចអាន៖ ៧ ​ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ​ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម