Connect with us

KPT+

ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត

បានផុស

នៅ

តើជាទម្លាប់អ្វីខ្លះទៅ?

១. តាមដានចាប់កំហុស

Premium Photo | The asian couple argued with each other leading to a breakup
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្លាប់អាក្រក់បំផុតរបស់មនុស្សស្រី គឺចូលចិត្តតាមដានដៃគូ ដើម្បីតាមចាប់កំហុស។ ទង្វើបែបនេះគេហៅថា ខ្វះភាពជឿជាក់ ហើយបើមិនជឿជាក់ដដែល តើរៀបការនឹងគ្នាធ្វើអី? បើភរិយាទាំងឡាយ​មានទម្លាប់​ចូលចិត្តតាមដានស្វាមី គួរកែប្រែភ្លាមៗ ព្រោះបើគាត់ដឹង វានឹង​ធ្វើឱ្យ​គាត់​ធុញទ្រាន់ ហើយ​ចាប់ផ្តើមមិនចូលចិត្តប្រពន្ធបែបប៉ូសិសស៊ើបអង្កេតបែបនេះ។

២. លួចឆែកទូរសព្ទ​

4,807 Asian Couple Fighting Stock Photos, Pictures & Royalty-Free Images -  iStock

ឱ្យតែមានឱកាស តែងតែលួច​ឆែកមើល​ទូរសព្ទដៃ​របស់បុរស ​នេះជាទង្វើរបស់ភរិយាធន់អន់។ គិតមើល៍! បើប្ដីដឹង តើគាត់មានអារម្មណ៍បែបណា? គាត់អាចខ្វះទំនុកចិត្តលើអ្នក ហើយបើរឿងនេះកើតឡើងញឹកញាប់ ច្បាស់ណាស់ភ្លើងជម្លោះប្រាកដជាឆេះមិនខាន។

៣. យកបញ្ហាប្ដីប្រាប់អ្នកក្រៅ

How to Control Anger Issues in Your Relationship

មិនថាញាតិឬភឿនមិត្តទេ ពួកគេមិនគួរដឹងបញ្ហារបស់ស្វាមីអ្នកឡើយ ដែលវារួមមាន បញ្ហាផ្លូវភេទ បញ្ហាហិរញ្ញវត្ថុ ឬអសមត្ថភាពអាជីពជាដើម។ គ្មាន​បុរសណាម្នាក់​ចង់ឱ្យប្រពន្ធខ្លួនហែកកេរ្តិ៍ប្ដីប្រាប់ពិភពលោកឡើយ។ រឿងក្ដៅរឿងត្រជាក់ជារឿងគ្រួសារយើង ហេតុអីត្រូវប្រកាសប្រាប់គេឯង ឱ្យម្នាក់ៗជួបភាពអាម៉ាស់នោះ?

៤. រំឭក​​គូស្នេហ៍ចាស់

This is when you know for sure that you're going to break up - LunchClick -  Dating App by Lunch Actually

នរណាៗក៏មានអតីតកាល ហើយក្នុងនោះ ស្ត្រីមុនពេលរៀបការ នាងអាចធ្លាប់មានសង្សារ។ បើមានមែន វាក៏មិនសំខាន់ទៀតដែរ តែសំខាន់កុំរំលើកបើកកគាស់កកាយ​អំពីគូស្នេហ៍ចាស់ឱ្យស្វាមីបានឮ​ ដែលទង្វើនេះហាក់បីដូចជា​ទម្លុះបេះដូង​របស់គាត់អ៊ីចឹង។ មានន័យអីទៀត ក្នុងការរំឭកពីគេ? ព្រោះពេលនេះ អ្នករៀបការមានសុភមង្គលហើយ!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ ៣ តិចនិកខ្លឹមៗ ប្រើផ្សះផ្សាជម្លោះប្ដីប្រពន្ធឱ្យឆាប់ជានាគ្នាវិញ

ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម