ហេតុផល ៥ យ៉ាងដែល​អ្នកគួរបរិច្ចាគឈាម
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ហេតុផល ៥ យ៉ាងដែល​អ្នកគួរបរិច្ចាគឈាម

Published

on

ការបរិច្ចាគឈាមជាអំពើសប្បុរសធម៌ដ៏ប្រពៃដើម្បីជួយមនុស្សជាតិ។ វាពុំមានផលប៉ះពាល់សុខភាពអ្វីឡើយ ថែមទាំងជួយឲ្យប្រព័ន្ធឈាមកាន់តែល្អមួយកម្រិតទៀត។  ហេតុអ្វីអ្នកត្រូវបរិច្ចាគឈាម? នេះជាហេតុផលទាំង៥យ៉ាង ដែលអ្នកគួរបរិច្ចាគឈាម៖

១. ពុំមានអ្នកបរិច្ចាគឈាមច្រើន

មនុស្សភាគច្រើនមិនសូវយល់ពីការបរិច្ចាគឈាមប៉ុន្មានឡើយ ដោយខ្លាចប៉ះពាល់ដល់សុខភាពឬគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ។ លោក Joni Baker ជាប្រធាននៃមន្ទីរពិសោធន៍គ្លីនិក UnityPoint Health មានប្រសាសន៍ថា ចំនួននៃអ្នកយល់ដឹងពីការបរិច្ចាគឈាមនិងតែងបរិច្ចាគជាទៀងទាត់មានត្រឹមតែ ១០ %ប៉ុណ្ណោះ។ លោកបន្ថែមថា ក្រុមឈាមកម្រជាងគេគឺ ក្រុម AB ដែលនេះរឹតតែលំបាករកអ្នកផ្ដល់ឈាម។

ដោយឡែកប្រទេសកម្ពុជា ការបរិច្ចាគឈាមក៏នៅមានកម្រិត ព្រោះអ្នកជំងឺច្រើននាក់​ ជួបវិបត្តិខ្វះឈាមជាហូរហែរ រាល់ពេលមានតម្រូវការខ្លាំង។

២. ជួយសង្គ្រោះជីវិតមនុស្ស

ការបរិច្ចាគឈាម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺ និងមនុស្សដែលមានស្ថានភាពរោគធ្ងន់ធ្ងររួមមាន ការវះកាត់ប្តូរសរីរាង្គ ជំងឺរ៉ាំរ៉ៃ ជំងឺទាក់ទិនប្រព័ន្ធឈាម និងមហារីក។ល។ តាមពិតមនុស្សជាង ៩០% សុទ្ធតែអាចផ្ដល់ឈាមបាន ប៉ុន្តែពួកគេបែរជាមិនធ្វើការបរិច្ចាគទៅវិញ។

ប្រធានមន្ទីរពិសោធន៍ដដែល មានប្រសាសន៍ថា

“សមាសធាតុឈាមអាចជួយជីវិតឲ្យធូរស្រាល និងជាសះស្បើយពីការរងរបួសឬជំងឺធ្ងន់ធ្ងរ” ។

លោក Baker បន្តថា ការបរិច្ចាគឈាមរបស់មនុស្សម្នាក់ អាចផ្តល់ឱ្យអ្នកជំងឺពី១-៤នាក់ នូវលទ្ធផលប្រសើរជាងមុនដែលវាជាឱកាសនៃការរស់រានមានជីវិត។

៣. ចំណាយពេលត្រឹមតែ១ម៉ោង

ដំណើរការបរិច្ចាគពីដើមដល់ចប់ចំណាយពេលប្រហែលមួយម៉ោង ដោយប្រហែល ១០ នាទីនៃពេលវេលានោះគឺជាការបរិច្ចាគឈាមពិតប្រាកដ។ បរិមាណនៃការបរិច្ចាគឈាមជាទូទៅមានប្រហែល ៥០០ មីលីលីត្រឬមួយដុំ។

សូមបរិភោគអាហារ ឬអាហារសម្រន់ មុនគ្រោងនឹងបរិច្ចាគ ហើយកុំបរិច្ចាគ បើមិនស្រួលខ្លួន។ បន្ទាប់ពីបញ្ចប់ការបូបឈាមយើងនឹងទទួលបានភេសជ្ជៈនិងអាហារសម្រន់ដើម្បីជំនួយសុខភាព។

៤. ការឈឺចាប់តិចបំផុត

នៅពេលបញ្ចូលម្ជុលដំបូង ភ្លាមៗយើងអាចមានអារម្មណ៍មិនស្រួល ប៉ុន្តែវាមិនមានបញ្ហាអ្វីឡើយពេលដែលឈាមកំពុងបូមចេញ។ ប្រសិនបើមានអារម្មណ៍ថាឈឺចាប់នៅនឹងដៃ បន្ទាប់ពីបរិច្ចាគ សូមប្រើថ្នាំបំបាត់ការឈឺចាប់ដែលមានជាតិ អាសេតាមីណូហ្វេន (acetaminophen) ដើម្បីកាត់បន្ថយភាពឈឺចាប់។ យើងអាចមានអារម្មណ៍ខ្សោយដៃដែលបានចាក់ម្ជុលផងដែរ ដូច្នេះសូមព្យាយាមចៀសវាងការហាត់ប្រាណ ឬលើកធ្ងន់យ៉ាងហោចណាស់៥ម៉ោង។

៥. ផ្លាស់ប្ដូកោសិកាឈាមថ្មី

ការបរិច្ចាគឈាមអាចធ្វើឡើងរៀងរាល់ ៨ សប្តាហ៍ម្ដង ឬរហូតដល់ ៦ ដងក្នុងមួយឆ្នាំ​ សម្រាប់អ្នកមានសុខភាពរឹងមាំល្អ។

លោក Baker និយាយថា ការបរិច្ចាគឈាមត្រូវបានគេហៅម្យ៉ាងទៀតថា ការបរិច្ចាគកោសិកាក្រហមទ្វេ ដែលអាចធ្វើបានរៀងរាល់ ១១២ ថ្ងៃម្ដង ឬរហូតដល់ទៅ ៣ ដងក្នុងមួយឆ្នាំ សម្រាប់អ្នកសុខភាពមិនសូវរឹងមាំ។

ការបរិច្ចាគកោសិកាក្រហមទ្វេ  គឺជាដំណើរកាផ្លាស់ប្ដូរមួយដែលឈាមត្រូវបានយកចេញ រីឯកោសិកាប្លាស្មានិងផ្លាកែត ត្រូវបានជំនួសមកវិញ។ ការបរិច្ចាគកោសិកាក្រហមទ្វេ ជាលទ្ធផលនៃកោសិកាក្រហមពីរ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកទទួលឈាមផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកចិត្តវិទ្យា បកស្រាយយ៉ាងណា ចំពោះពណ៌ទាំងនេះ?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services