Connect with us

KPT+

រង​​សំឡេង​រំខានរយៈពេលយូរ ប៉ះពាល់​សុខភាពលើសពីអ្វី​យើង​គិត​

បានផុស

នៅ

អ្នក​នៅ​តាម​ទី​ក្រុង ឬ​ទីប្រជុំ​ជន​នានា​ទំនងជា​សុទ្ធ​តែ​ជួប​ហើយ​ការ​រំខាន​ដោយ​សំឡេង ចេញពី​កន្លែង​សិប្បកម្ម សំឡេង​ពី​ឧបករណ៍​បំពង​សំឡេង ស៊ីផ្លេ​​ឬ​សំឡេង​យានយន្ត និង​សំឡេង​យន្ត​ហោះ ជាដើម។ យើង​ពិត​ជា​ដឹង​ហើយ​ថា​សំឡេង​ទាំង​នេះ​​រំខាន​ត្រចៀក​យើង​កម្រិត​ណា តែ​ថា​គ្នា​យើង​ដឹង​ទេ​ការ​បំពុល​ដោយ​សំឡេង​ប៉ះពាល់​ដល់​​សុខ​ភាព​បេះដូង​ដែរ?

Free Photo | Stressed out asian woman annoyed with loud noise, plugs ears  with index fingers, avoids bad sound, frowns in dissatisfaction, has dark  hair, wears white t shirt, models against pink
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសិក្សា​មួយ​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Journal of the American College of Cardiology បាន​បង្ហាញ​ថា​ការ​បំពុល​ដោយ​សំឡេង​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹង​ជំងឺ​សរសៃ​អាក់ទែ ជំងឺ​លើស​សម្ពាធ​ឈាម និង​ខ្សោយ​បេះ​ដូង​។​

Giảm nhức đầu bằng thực phẩm, nước uống ⋆ Hồng Ngọc Hospital

ការ​សិក្សា​ឲ្យ​ដឹង​ទៀត​ថា​​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​ គេ​គិត​ថា​សំឡេង​ឮ​ខ្លាំងៗ​គ្រាន់​តែ​រំខាន​ត្រចៀក តែ​ពេល​នេះ​មាន​ភ័ស្តុតាង​អាច​យក​មក​ពិចារណា​បាន​ថា​សំឡេង​ក៏​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខភាព ពិសេស​ជំងឺ​បេះដូង​។

Young Asian Woman with Headache Suffering From Noise, Closing Ears with  Palms, Blue Background by Prostock-studio

ការ​ស្រាវ​ជ្រាវ​ដដែល​បន្ត​ថា ការ​ទទួល​រង​នូវ​សំឡេង​រំខាន​ក្នុង​រយៈពេល​យូរ​ មិន​ខុស​អី​ពី​យើង​កំពុង​តែប្រមូល​ផ្ដុំ​កូលេស្តេរ៉ូល​នៅ​ក្នុង​ខ្លួន និង​​​ជំងឺ​ធាត់​នោះ​ទេ ដែល​សុទ្ធ​តែ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះ​ដូង​។

Young asian businessman covered his ear ignoring noise. Stressed under  pressure concept | Stock Images Page | Everypixel

​សំឡេង​ឮៗ​ ដែល​ធ្វើឲ្យ​យើង​​មិ​ន​អាច​ទ្រាំ​បាន​ ក៏​អាច​រំញោច​ឲ្យ​ការ​ឆ្លើយ​តប​ស្រ្តេស​នៅ​ក្នុង​ខួរ​ក្បាល ពេល​នោះ​នឹង​មាន​ការ​បញ្ចេញ​អ័រម៉ូន​ adrenaline និង​cortisol ដែល​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​រួម​តូច អាច​បង្កឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​ទំនងជា​អាច​ធ្វើ​ឲ្យ​មាន​​កំណក​ឈាមផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ សុខៗសំឡេងប្រែជាស្អក អាចបង្កបញ្ហាធ្ងន់ធ្ងរដែររឺទេ?

ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា អ្នកជំងឺកូវីដ-១៩បានបាត់បង់សមត្ថភាពស្តាប់សំឡេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម