KPT+
ស្គាល់ចរិតពិតមនុស្សស្រី ៤ ប្រភេទតាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់
ប្រសិនចង់ដឹងនារីម្នាក់ណាមានចរិតពិតយ៉ាងម៉េច ឬទឹកចិត្តបែបណា អ្នកអាចសម្គាល់តាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់ចូលចិត្ត នោះច្បាស់ជាស្គាល់មិនខាន។
ខាងក្រោមជាបុគ្គលិកលក្ខណៈមនុស្សស្រី ៤ ប្រភេទ តាមរយៈកុលាប ៤ ពណ៌៖
១. កុលាបពណ៌ក្រហម
ជាមនុស្សស្រីមានភាពជឿជាក់ខ្ពស់ ហ្មត់ចត់នឹងការងារតូចធំ ធ្វើអ្វីតែងធ្វើឱ្យហើយ មិនចូលចិត្តទុកកិច្ចការចោលដោយគ្មានទំនួលខុសត្រូវនោះឡើយ។ នាងជាមនុស្សស្រីជឿនលឿន ទាន់សម័យកាល ឆ្លាតវៃ ប៉ុន្តែសាមញ្ញៗ។ ជានារីដែលស្រឡាញ់សេរីភាពបំផុត តែចិត្តឆេវឆាវបន្តិច។
២. កុលាបពណ៌ផ្កាឈូក
នាងជាស្រ្តីរឹងមាំ ទន់ភ្លន់ ទាក់ទាញមនុស្សផងទាំងពួងឱ្យស្រឡាញ់រាប់អានច្រើន។ ទៅណាមកណាឆាប់ស្គាល់គេឯង ងាយចុះសម្រុង រួសរាយរាក់ទាក់ សម្បូរញាតិផៅ តែមិនសូវមិនសូវមានមិត្តភក្តិជិតស្និទ្ធប៉ុន្មានឡើយ។ នារីប្រភេទនេះ សម្បូរមនោសញ្ចេតនា ឆាប់អាណិតគេ ហើយតែងតែឈឺឆ្អាលជួយមនុស្សជុំវិញខ្លួនជានិច្ច។
៣. កុលាបពណ៌លឿង
ជាប្រភេទមនុស្សស្រីដែលនរណាៗបាននៅក្បែររមែងទទួលអារម្មណ៍កក់ក្ដៅ តែខ្លួននាងវិញតែងតែឯកោ។ នាងជាស្ត្រីទន់ភ្លន់ ជួនរួសរាយជួនក៏អត់ តែចិត្តល្អណាស់។ នាងមានមនុស្សរាប់អានច្រើន ក៏មានមនុស្សចាំជួយជ្រោមជ្រែងច្រើនដែរ តែជាមនុស្សស្រីដែលមិនសូវសមប្រកបនឹងស្នេហា។
៤. កុលាបពណ៌ស
នារីណាស្រឡាញ់កុលាបពណ៌ស យើងអាចដឹងបានថា នាងជាមនុស្សស្មោះត្រង់ មានទឹកចិត្តអាណិតអាសូរអ្នកដទៃ ហើយតែងតែលះបង់អ្វីដែលខ្លួនមានដើម្បីជួយគេ។ ជាមនុស្សស្រីស្លូតបូត សុភាពរាបសា មិនចេះចងគំនុំនឹងនរណាឡើយ បើខឹងគេវិញ មិនបានប៉ុន្មាននាទីផង ក៏រលាយកំហឹងវិញបាត់។ ជាទូទៅនាងចូលចិត្តលាក់ទុក្ខសោកខ្លួនឯង។ ដោយសារនាងជាមនុស្សត្រង់ ជារឿយៗតែងតែចាញ់បោកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ
ចុចអាន៖ អត្ថន័យពណ៌ផ្កាកុលាប សម្រាប់ទិញជូនឲ្យនរណាម្នាក់
-
កីឡា៤ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ