KPT+
12am និង 12pm មួយណាកណ្ដាលយប់ មួយណាកណ្ដាលថ្ងៃត្រង់?
តើពាក្យពាក់កណ្ដាលថ្ងៃត្រង់និងពាក់កណ្ដាលអាធ្រាត្រគ្រប់គ្នាយល់ច្បាស់ដែរទេ? មិនមានការភាន់ច្រលំនៅពេលប្រើពាក្យម៉ោង 12 ថ្ងៃត្រង់ (ឬពេលថ្ងៃត្រង់) និងម៉ោង 12 កណ្ដាលអធ្រាត្រ? ទោះបីជាការប្រើប្រាស់ម៉ោង 12 កណ្តាលអធ្រាត្រអាចចោទជាសំណួរថា តើកណ្ដាលអធ្រាត្រថ្ងៃនេះឬថ្ងៃស្អែកទេ? តើពាក់កណ្ដាលអធ្រាត្រមានន័យយ៉ាងណា?
ដើម្បីចៀសវាងការភាន់ច្រឡំ គេតែងតែប្រើម៉ោងសាកល ២៤ ម៉ោង។ ដូច្នេះម៉ោង ១២:០០ គឺ ១២ ថ្ងៃត្រង់។ រីឯ ២៤:០០ នៅថ្ងៃអាទិត្យ ឬ 00:00 នៅថ្ងៃចន្ទ គឺទាំងពាក់កណ្ដាលអធ្រាត្រមានន័យថាថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទ។ ការប្រើប្រាស់ម៉ោង ២៣ : ៥៩នៅថ្ងៃអាទិត្យឬ ០០: ០១ នៅថ្ងៃចន្ទ ឬម៉ោង ១១ : ៥៩ pm ឬ ១២ :០១ am ដើម្បីកាត់បន្ថយការភាន់ច្រលំថែមទៀត។
សញ្ញានាពេលថ្ងៃត្រង់និងពាក់កណ្ដាលអាធ្រាត្រ
មិនមានស្តង់ដារណាមួយដែលត្រូវបានបង្កើតឡើងសម្រាប់អត្ថន័យនៃម៉ោង 12am និង 12pm ទេ។ គេតែងនិយាយថាម៉ោង 12am ជាពាក់កណ្ដាលអធ្រាត្រនៃព្រឹកថ្ងៃថ្មី ហើយ 12 pm ជាពេលថ្ងៃត្រង់។
សញ្ញាមួយទៀត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់គេហៅថាមុនពេលថ្ងៃត្រង់និងក្រោយថ្ងៃត្រង់។ បន្ទាប់មកម៉ោង 12am សំដៅដល់ពាក់កណ្តាលអធ្រាត្រ នៅពេលចាប់ផ្តើមនៃថ្ងៃដែលបានបញ្ជាក់ដូចជានៅពេលទ្រនិចនាឡិកាវិលចំ 00:00 ចំណែក 12pm ពាក់កណ្ដាលអធ្រាត្រនៃថ្ងៃចុងក្រោយដូចទៅនឹង ២៤:០០ដែរ។ ដោយសារភាពមិនច្បាស់នេះពាក្យ 12am ឬ 12pm គួរតែត្រូវចៀសវាង ដើម្បីការហៅម៉ោងពាក់កណ្តាលអធ្រាត្រ ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ អាថ៌កំបាំងពីក្រោយសំឡេងប្លែកៗក្នុងភាពយន្តល្បីៗការពិតគឺបង្កើតឡើងពីសំឡេងទាំងនេះសោះ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ