Connect with us

KPT+

កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

បានផុស

នៅ

នៅ​ពេល​កុមារ​ឬ​ក្មេង​ជំទង់​តែង​តែ​បង្ហាញ​កាយវិការ​ហិង្សា នោះ​ជា​អ្វី​ដែល​អាណា​ព្យាបាល​ត្រូវ​តែ​យ​ក​ចិត្ត​ទុក​ដាក់ ហើយ​កុំ​គិត​ថា​កាយវិការ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ​នោះ​​។

១. ហេតុ​អ្វី​ក្មេង​ខ្លះ​មាន​ចរិត​ហិង្សា?​

106 Bullied asian boy Stock Photos | Free & Royalty-free Bullied asian boy  Images | Depositphotos
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​មួយ​ខ្លះ​​បាន​រក​ឃើញ​ពី​កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​​មាន​ចរិត​បែប​ហិង្សា​៖​

  • ធ្លាប់​បាន​ប្រើ​ហិង្សា​ពី​មុន​មក​
  • ធ្លាប់​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ​ ឬ​ផ្លូវ​ភេទ
  • រស់​នៅ​ក្នុង​ផ្ទះ ឬ​​សហគមន៍​សម្បូរ​អំពើ​ហិង្សា
  • កត្តា​ហ្សែន
  • ឃើញ​អំពើ​ហិង្សា​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​
  • ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង
  • សម្ពាធ​ក្នុង​គ្រួសារ​ និង​
  • មាន​បញ្ហា​ខួរ​ក្បាល​ជា​ដើម​។​
Yale Study Shows That Bullying Is A Leading Cause Of Suicide Among LGBTQ+  Youth. | Outwire757.com

២. សញ្ញា​ព្រមាន​ពី​ចរិត​កុមារ ឬ​ក្មេង​ជំទង់​ជា​មនុស្ស​ហិង្សា

បើ​ឃើញ​សញ្ញា​ព្រមាន​ទាំងនេះ​ប៉ា​ម៉ាក់ ឬ​អាណា​ព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ឲ្យបាន​ខ្ពស់។

  • ខឹង​ខ្លាំង​
  • មិន​អាច​ទប់​អារម្មណ៍ ឬ​បញ្ចេញ​អារម្មណ៍​ឆេវ​ឆាវ​​ខ្លាំង​
  • បង្ហាញ​ចរិត​រញ៉េរញ៉ៃ​ខ្លាំង និង​
  • ក្លាយ​ជា​ក្មេង​ឆាប់​ឆេវ​ឆាវ។​​​​​​​​​​

៣. វិធី​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​ក្លាយ​ជា​មនុស្ស​ហិង្សា

​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ដែរ​ថា​ដើម្បី​កាត់​បន្ថយ ឬ​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​មាន​ចរិត​ហិង្សា គឺ​ត្រូវ​កាត់​បន្ថយ ឬ​លុប​បំបាត់​កត្តា​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​បាន​រៀបរាប់​ខាង​លើ។​ អ្វី​ដែល​សំខាន់ គឺ​ប៉ា​ម៉ាក់​ ត្រូវ​ធ្វើ​យ៉ាងណា កុំឲ្យ​កូន​បាន​ឃើញ​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ឬ​សហគមន៍។

ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​អាច​អនុវត្ត​បន្ថែម​វិធីសាស្រ្ត​ទាំង​នេះ​ដើម្បី​ទប់​ស្កាត់ ឬ​បន្ថយ​ចរិត​​ហិង្សា​របស់​​កូន៖

  • កុំ​ប្រើ​ហិង្សា​លើ​កូន​
  • អប់រំ​សុខ​ភាព​ផ្លូវ​ភេទ​ចំពោះ​កូន​វ័យ​ជំទង់
  • តាម​ដាន និង​កត់​សម្គាល់​ពី​ចរិត​ហិង្សា​របស់​កូន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន
  • គ្រប់​គ្រង​កូន​កុំ​ឲ្យ​មើល​ភាព​យន្ត ឬ​សកម្មភាព​ហិង្សា​ផ្សេងៗ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

ដូច​គ្នា​ដែរ បើ​ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​កូន​មាន​ចរិត​ហិង្សា ក៏​អាច​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការ​វាយ​តម្លៃ និង​ព្យាបាល។ ការ​ទទួល​បាន​ការ​ព្យាបាល​​ទាន់​ពេល​គឺ​អាច​ជួយ​ក្មេង​កាត់​បន្ថយ​ចរិត​ហិង្សា​នេះ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello ​គ្រូពេទ្យ

ចុចអាន៖ ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?

ចុចអាន៖ ម្ដាយរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម