Connect with us

KPT+

សញ្ញាព្រមាននរណាម្នាក់ចង់សម្លាប់ខ្លួន និងវិធីជួយសង្រ្គោះទាន់ពេលវេលា

បានផុស

នៅ

មនុស្សមានគំនិតចង់​ធ្វើ​អត្តឃាត​ អាច​មកពី​មូល​ហេតុ​ច្រើន​យ៉ាង តែភាគ​ច្រើន​គំនិត​នេះ​កើត​ចេញ​ពីវិបត្តិដែលសាមីខ្លួនយល់ថាមិនអាចដោះស្រាយបាន។ ភាពអស់សង្ឃឹម បូករួមនឹងជំងឺផ្លូវចិត្តបណ្ដាលឱ្យគេសម្រេចបញ្ចប់ជីវិតខ្លួនឯង។

Are You Feeling Suicidal? - HelpGuide.org
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើមានអ្វីអាចសម្គាល់បានថាមនុស្សម្នាក់ចង់​​ធ្វើ​អត្តឃាត​?

-និយាយ​ពី​ការ​ធ្វើ​អត្តឃាត​។ ឧ. ​ខ្ញុំ​មិនចង់រស់ទេ បើគ្មានវត្តមានលើលោកនេះប្រហែលជាល្អ​ ឬ​ ខ្ញុំមិនដឹងរស់ធ្វើអីទេ ។ល។

-​ប្រមូលសម្ភារដែលអាចសម្លាប់ខ្លួនមកទុករួមមាន កាំបិត កន្ត្រៃ ឡាម ខ្សែ និង​ថ្នាំ​ជាដើម។

Hyderabad: Feeling stressed over low salary, private firm employee commits  suicide by hanging self

-ផ្ដាច់ខ្លួន​ពី​សង្គម​ខាង​ក្រៅ​និង​ព្យាយាម​នៅ​ម្នាក់​ឯង។

-​អារម្មណ៍​ប្រែប្រួលភ្លាមៗ បន្តិចសប្បាយ បន្តិចស្រពាប់ស្រពោន។

-ចាប់អារម្មណ៍តែអ្វីដែលពាក់ព័ន្ធនឹងការស្លាប់​ ការ​សម្លាប់​ខ្លួន ​​ឬអំពើ​ហិង្សា។ល។

-​ប្ដូរ​ទម្លាប់​រស់​នៅ​ទាំងការដើរហើរ ការ​ញ៉ាំ​ និងការ​គេង។

-និយាយ​ពាក្យ​លា​ទៅ​កាន់​មនុស្ស​ម្នា​ដូចខ្លួន​នឹង​មិន​ជួប​អ្នកផ្សេង​តទៅ​​ទៀត។

ទោះជាយ៉ាងនោះក្ដី សញ្ញា​ព្រមាន​ទាំងនេះមិន​ដូចគ្នាទាំង​អស់​នោះ​ទេ ​វា​​អាចច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។

ចុះធ្វើយ៉ាងណា​អាចជួយអ្នកចង់​អត្តឃាតបាន?

មិនមានវិធីណាមួយដែលប្រសិទ្ធភាពព្យាបាលអ្នកចង់ធ្វើអត្តឃាតបាន ១០០%ភាគរយឡើយ។ ចំណេកការ​ព្យាបាល​ក៏​អាស្រ័យ​ទៅ​លើ​មូលហេតុ​​ដែល​បណ្ដាល​ឲ្យ​មាន​គំនិត​ ធ្វើ​អត្តឃាតនោះ។ យ៉ាងណាមិញ អ្នកជំនាញបានណែនាំការព្យាបាលទូទៅពីរយ៉ាង ដែលគេប្រើច្រើនជាងគេក្នុងការកាត់បន្ថយអារម្មណ៍ចង់សម្លាប់ឱ្យធ្លាក់មកតិចបំផុត។

១. ប្រើការសន្ទនា

BeThere to Help Prevent Suicide | CDC

ការ​ព្យាបាល​បែបនេះ ​ភាសាអង់គ្លេស​ហៅថា ​psychotherapy​ ជា​ការ​វិធី​សាស្ត្រ​ព្យាបាល​ជាមួយអ្នកជំនាញចិត្តសាស្ត្រឬមនុស្សមានឥទ្ធិពលចំពោះអ្នកចង់​ធ្វើ​អត្តឃាត។ ​វិធី​សាស្ត្រនេះគេជជែកជាមួយអ្នកជំងឺដោយ​បង្រៀនពួកគេពីរបៀបហែល​ឆ្លងឧបសគ្គជីវិត ការគ្រប់គ្រងភាពតានតឹង និង​​បោះ​បង់​ចោល​នូវ​គំនិត​អវិជ្ជមាន។ វាជាវិធីព្យាបាលដែលអាចកាត់បន្ថយហានិភ័យចង់សម្លាប់ខ្លួនបានច្រើនផងដែរ។

២. ​ប្រើប្រាស់​ថ្នាំពេទ្យ

ក្រោយប្រើវិធីខាងលើពុំសូវមានប្រសិទ្ធភាព អ្នកជំនាញនឹងចេញវរជ្ជបញ្ជារឱ្យប្រើថ្នាំពេទ្យមួយចំនួនដូចជា ថ្នាំ​ប្រឆាំង​ការ​បាក់​ទឹក​ចិត្ត ថ្នាំ​ប្រឆាំង​រោគ​ផ្លូវ​ចិត្ត និងថ្នាំ​ប្រឆាំង​ការ​ព្រួយ​បារម្ភ។ ថ្នាំទាំងនេះ អាច​កាត់​បន្ថយ​រោគ​សញ្ញា​ដែល​បណ្ដាល​មក​ពី​ផ្លូវ​អារម្មណ៍​និង​រាងកាយបានមួយកម្រិតទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ Prevention

ចុចអាន៖ បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន

ចុចអាន៖ កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម