Connect with us

KPT+

៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

បានផុស

នៅ

ប្ដី​ល្អ​នឹង​មិន​និយាយ​សម្ដី​ដែល​ធ្វើឲ្យ​ប្រពន្ធ​គ្រាំគ្រា​ចិត្ត​នោះ​ទេ បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​គួរ​តែ​ចេះ​ទប់​អារម្មណ៍​ខ្លះ ចៀសវាង​បំផ្លាញ​ផ្លូវ​ចិត្ត​ម្ខាង​ទៀត។ ជាពិសេស​ពេល​មាន​ផ្ទៃពោះ​រឹតតែ​បាក់​ទឹក​ចិត្ត​ថែម​ទៀត ដូចនេះ​មិន​គួរ​និយាយ​ពាក្យ​មិន​គប្បី ៣ យ៉ាង​នេះដែល​ណែនាំដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖

១- «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ»

Silhouette of Pregnant Couple Arguing Stock Footage Video (100%  Royalty-free) 1028014142 | Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ស្រី​ពពោះ​ឧស្សាហ៍​មាន​អាការៈ​វិល​មុខ ចុក​រួយ​ចង្កេះ ឬ​ឈឺ​ច្រើន ដូចនេះ​បើ​នាង​ឲ្យ​ប្ដី​ជូន​ទៅពេទ្យ គួរតែ​កំដរ មិន​មែន​បដិសេធ និង​ប្រើ​សម្ដី​សម្លាប់​ចិត្ត «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ»។ ឃ្លា​នេះ​អាច​ធ្វើឲ្យ​មនុស្ស​ស្រី​បាក់​ទឹក​ចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះទៀតផង។

២- «ឈឺ​ច្រើន​ណាស់»

1,411 Sad Crying Pregnant Woman Stock Photos, Pictures & Royalty-Free  Images - iStock

ប្រុស​ៗ​គ្មាន​ថ្ងៃ​យល់​ពី​អាការៈ​មនុស្ស​ស្រី​មាន​កូន​បាន​ឡើយ ដូចនេះ​ហើយ​អ្នក​ខ្លះ​ឈឺ​មិន​លោះ​ថ្ងៃ​ក៏​មាន។ ខ្លួនឯង​ក៏​មាន​ធុញថប់​នឹង​បញ្ហា​ជាច្រើន​នោះ​ដែរ តែ​បាន​ត្រឹម​ត្អូញត្អែរ​ប្រាប់​អ្នក​នៅ​ជិត​ខ្លួន​បំផុត សង្ឃឹម​មាន​ពាក្យ​លួងលោម តែ​បើ​នាង​ទទួល​បាន​ចម្លើយ​ថា «ឈឺ​ច្រើន​ណាស់» បង្ហាញ​ពី​ភាពសោះអង្គើយដូច​សម្លាប់គ្នា​ទាំង​រស់។

៣- «ធ្វើ​ខ្លួនឯង​ទៅ»

Find A Girl For Sex Houston Cheating On Internet Dating Sites – Realty  Maldives – EnsisRealty

ចំពោះ​ការងារ​ស្ត្រី​មាន​ភាព​អត់ធ្មត់​ខ្លាំង ទោះ​ជា​ពោះ​ធំ​ប៉ុនណាក៏​នៅ​តែ​ទៅ​ធ្វើ​គ្មាន​ភាព​រាថយ​ឡើយ ហើយ​បើ​និយាយ​ពី​ការងារ​ក្នុង​ផ្ទះ​វិញ ក៏​នៅ​តែ​អាច​បំពេញ​បាន​គ្មាន​ចន្លោះ​លើកលែង​តែ​ការងារ​ខ្លះ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ទើប​សុំ​ជំនួយ​ពី​ប្ដី។ តែ​បើ​សម្ដី​ដែល​នាង​ទទួល​បាន​ឲ្យ «ធ្វើ​ខ្លួនឯង​ទៅ» វិញ ម៉ាក់​ៗ​អាច​នឹង​ឈប់​ពឹង​ពាក់​រហូត ព្រោះ​សម្ដី​បែប​នេះ​ធ្វើឲ្យ​ឆ្អែត​ចិត្ត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ

ចុចអាន៖ សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម