Connect with us

KPT+

ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ ប្រហែល​អាច​ជួយ​បាន

បានផុស

នៅ

ចាស់ៗ​តែង​ថា ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ រឿង​ប្រដៅ​បង្ហាត់​បង្រៀន​កូន​ចៅ​ ក៏​ដូច​គ្នា។ គ្រួសារ​នីមួយៗ​មាន​វិធី​បង្រៀន​កូនៗ​ខុស​គ្នាៗ ប៉ាម៉ាក់​ខ្លះ​សប្បាយ​ចិត្ត​ពេល​អូនៗស្តាប់​សម្តី និង​ដំបូន្មាន ខ្លះ​ទៀត​មិន​សប្បាយ​ចិត្ត​សោះ ពិបាក​បង្រៀន​អី​ពិបាក ខូច​នោះ​ខូច។

វិធីសាស្ត្រ​ពិសេសៗ​ក្នុងអត្ថបទនេះ ប្រហែល​អាច​ជួយ​បាន បើចង់ឲ្យក្មេងមានទម្លាប់ល្អ៖

១- ពាក្យគួរប្រើនិងមិនគួរពេលបង្រៀនអូនៗ?

Premium Photo | Happy asian parent teaching little cute daughter to do  homework and drawing picture together at home.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​មិន​គួរ​ប្រើ​ពាក្យ​ “កុំ” ឬ “ទេ” លើ​អូនៗ​ទេ ​ក្នុង​ករណី​ខ្លះ​លើក​លែង​តែ​វា​ជា​រឿង​ធំ​ដុំ។ និយាយ​ពាក្យ​នេះ​ដដែល​ៗ​​ធ្វើ​ឲ្យ​ក្មេងៗ​រៀន​ត្រាប់​តាម កូន​យើង​នឹង​ប្រើ​ពាក្យ​ទាំង​នេះ​មក​កាន់​យើង​វិញ​ដោយ​មិន​ដឹង​ខ្លួន។ គួរ​​ពន្យល់​អូនៗ​តាម​វិធីងាយ​យល់ ដូច “​អូន​កុំ​កាន់​កាំបិត ប្រយ័ត្ន​មុត” បែប​នេះ​ងាយ​ស្រួល​យល់។

២- ភាសាគួរនិយាយទៅកាន់ក្មេងៗ

ការ​ប្រើ​ភាសា​បែប​មនុស្ស​ពេញវ័យ​បង្រៀន​អូនៗ ធ្វើ​ឲ្យ​អូនៗ​អាច​ទទួល​បាន​ពាក្យ​ថ្មី​បន្ថែម។ ប្រើ​ពាក្យ​ថ្មីៗ​ច្រើន អាច​ឲ្យ​កូនៗ​ស្គាល់​ពាក្យ​ថ្មី និង​ឆ្លើយ​តប​រហ័ស​ជាង​មុន ​អាច​ជួយ​ក្មេង​អភិវឌ្ឍ​ខួរ​ក្បាល​ផង​ដែរ។ បើ​ទោះ​អូនៗ​មិន​ទាន់​ចេះ​និយាយ វិធី​នេះ​នឹង​ដឹក​នាំ​គេ​ឲ្យ​រៀន​និយាយ​បាន​លឿន​ដូច​គ្នា។

៣- សាកល្បងឈប់ប្រើខោទឹកនោម

ប៉ាម៉ាក់​មាន​បទ​ពិសោធភាគ​ច្រើន តែង​ណែនាំ​ឲ្យ​អូនៗ​ឈប់​ប្រើ​ខោ​ទឹក​នោម ដោយ​បង្រៀន​ឲ្យ​គេ​ចេះ​ប្រើ​កន្ថោរ​ជំនួស​វិញ។ វិធី​នេះ​មាន​ប្រសិទ្ធ​ភាព ​ព្រោះ​អូនៗ​អ្នក​អាច​រៀន​ដឹង​ពី​អារម្មណ៍​បាន​លឿន ​ចេះ​ប្រាស្រ័យ​ទាក់ទង និង​គ្រប់​គ្រង​ខ្លួន​បាន​ល្អ។ អាច​នឹង​លំបាក​ពេល​ដំបូង​ ប៉ុន្តែ​នឹង​ងាយ​ស្រួល​នៅ​ពេល​ក្រោយ។

៤- អូនៗចូលចិត្តខាំ

ក្មេងៗ​ខ្លះ​ខូច​តាំង​ពី​កំណើត​ មាន​ការ​អី​តិច​ខាំ​នេះ​ខាំ​នោះ ជា​ទម្លាប់​អាក្រក់ តែ​មាន​ករណី​ខ្លះ​ដោយសារ​រមាស់​ធ្មេញ ឬ​ធ្មេញ​កំពុង​ដុះ តែ​អូនៗ​ខ្លះ​វិញ​ខាំ​ ព្រោះ​ចង់​បញ្ចេញ​កំហឹង។ គ្នា​យើង​ត្រូវ​ពន្យល់​ថា ​វា​មិន​ល្អ ឬ​ឲ្យ​ពួក​គេ​ខាំ​តុក្កតា​ជំនួស​ការខាំ​អ្នក​ដទៃ​មិន​ល្អ​ទេ។ គោល​បំណង​តែ​មួយគត់​ព្យាយាម​ឲ្យអូនៗ​ភ្លេច និង​កែប្រែ​ទម្លាប់​អាក្រក់​នោះ។

៥- វិធីស្តីបន្ទោសអូនៗពេលធ្វើអ្វីខុស

Premium Photo | Happy asian family sitting together on sofa at home living  room.

ប៉ាម៉ាក់ខ្លះ​តែង​បន្ទោសអូនៗ​មិន​ទំនេរ​មាត់។ មិន​មែន​ជា​វិធី​ល្អ​ទេ ព្រោះ​​កាន់​តែ​ធ្វើ​ឲ្យ​អូនៗ​​មិន​យល់ អាច​នឹង​កាន់​ផ្គើន​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​គួរ​នាំ​អូនៗទៅ​កន្លែង​ស្ងាត់ និយាយ​ស្រាលៗ​ពន្យល់​អូនៗ​មិន​ត្រូវ​ធ្វើ​រឿង​បែប​នោះ​ទៀត​ទេ បែប​នេះ​នឹង​ធ្វើ​ឲ្យ​អូនៗ​កាន់​តែ​ឆាប់​យល់​បញ្ហា អាច​ជួយ​ឲ្យ​មាន​ចរិត​ចាស់​ទុំ​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដាក់​វិន័យ​ឲ្យ​កូនមាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយ ឪពុក​ម្ដាយ​មួយ​ចំនួន​គួរ​ដឹង

ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម