ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?

បានផុស

នៅ

ការធ្វើតេស្តរហ័សរកកូវីដ ត្រូវបានបើកឲ្យក្រុមហ៊ុនឯកជនឬ​ស្ថាប័ន​ធំៗ អាចធ្វើទៅបាន​ដោយ​ខ្លួនឯង ​ចំពោះ​បុគ្គលិក​ខ្លួន។ ខណៈយើងគ្រប់គ្នា តេស្តឃើញវិជ្ជមាន គួរធ្វើយ៉ាងម៉េច ដើម្បីឲ្យខាងក្រសួងសុខាភិបាល បានដឹងពីបញ្ហារបស់យើង និងចៀសវាង​ការឆ្លងទៅកាន់​អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានលទ្ធផលនៃការធ្វើតេស្តកូវីដ ដោយខ្លួនឯងរួចមក អ្នកវិជ្ជមានត្រូវ៖​​

ជូន​ដំណឹង​ដល់​ប្រធានក្រុមហ៊ុនឬអ្នកគ្រប់គ្រង និង​ត្រូវ​ផ្ដាច់​ខ្លួនចេញ​ពី​អ្នក​ដទៃ​ភ្លាមៗ។

ប្រកាស​ដល់​អ្នក​ពាក់ព័ន្ធ​ជាមួយ​យើង​កន្លងមក​ និង​សូម​អភ័យទោស​គេ​ដោយ​អចេតនា។

រៀបចំ​ឯកសារ​ចាំបាច់​ដូចជា អត្តសញ្ញាណ ឬឯកសារ​មួយ​ចំនួន ​សម្រាប់​ប្រគល់​ឲ្យក្រុម​គ្រូពេទ្យ​ឬ​ខាងក្រសួងសុខាភិបាលពិនិត្យ។

ជូនដំណឹងទៅគ្រួសារឲ្យដឹង ដើម្បីងាយស្រួលរៀបបង្វេចខោអាវទាន់ពេលវេលា ( ក្នុងប្រការដែលត្រូវទៅព្យាបាលនៅតាមមណ្ឌលឬកន្លែងណាមួយ)។

ទូរស័ព្ទ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ចៅ​សង្កាត់​ឲ្យ​បាន​ជ្រាប​ ដើម្បី​ឆាប់​បាន​ការ​ព្យាបាល​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ​និង​ដើម្បី​ធ្វើ​តេស្ត​លើ​យើង​ម្ដងទៀត​បញ្ជាក់​កាន់តែច្បាស់​ជាងនេះ ។ ជាពិសេសខាងក្រុមអាជ្ញាធរ​ងាយស្រួលចងខ្សែរព័ន្ធផ្ទះរបស់យើង និងកាត់ផ្ដាច់ការចម្លងបានលឿន។

បើ​មាន​រឿង​បន្ទាន់​ឬ​ត្រូវ​ឆ្លង​ខេត្ត ​ក្នុង​ករណី​នៅ​ស្រពិចស្រពិល​មិន​ច្បាស់​ថា​ វិជ្ជមាន​ឬ​អត់ ​ត្រូវ​រក្សា​ខ្លួន​មួយ​កន្លែង​សិន។ កុំ​ផ្លាស់ទី​ផ្ដេសផ្ដាស​ នាំ​ចម្លង​គេ​ឯង។

ចាប់ផ្ដើម​ញែក​ខ្លួន​ពី​អ្នកដទៃ​ បើ​អាច​ក៏​គួរ​តែ​បំបែក​បន្ទប់ទឹក​ផង​ដែរ (​ក្នុង​ករណី​ខាង​ពេទ្យ​ឲ្យ​ព្យាបាល​នៅ​ផ្ទះ​)។ ប្រសិន​បើ​អ្នក​ក្ដៅ​ខ្លួន​ លេប​ថ្នាំ​ប៉ារ៉ាសេតាមុល​ ហើយ​ជូត​ទឹក​សើមៗ​ញឹកញាប់ ​ដើម្បី​ជួយ​កាត់បន្ថយ​គ្រុន​ក្ដៅ។

ពាក់​ម៉ាស​គ្រប់​ពេល ​សម្រាក​ឲ្យ​បាន​ច្រើន​សិន​ ខណៈ​ពេល​ឃុំ​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង ( ករណីសង្ស័យ ) ។

ហាមជក់បារី ផឹកស្រា ឬ គ្រឿងស្រវឹងផ្សេងៗ និងតាមដានសុខភាពផ្ទាល់ខ្លួន ( វាស់​កម្ដៅ​រៀង​រាល់ព្រឹក និងល្ងាច) ថែរក្សា​សុខភាព​ផ្លូវកាយ និង ផ្លូវចិត្តឲ្យមាំទាំ។

ក្នុង​ករណី​គ្រូពេទ្យ​បញ្ជាក់​ច្បាស់ៗ​ហើយ​ថា​ យើង​វិជ្ជមាន​កូវីដ​និង​ត្រូវ​ព្យាបាលនៅផ្ទះ ( ករណីស្រាល ) ត្រូវធ្វើ​តាមការ​ណែនាំ​ជាប់​ជានិច្ច​ ហើយ​រក្សា​ទំនាក់ទំនងជាមួយ​គ្រូពេទ្យ​ព្យាបាលតាមរយៈទូរសព្ទ ឬ បណ្ដាញ​សង្គម​រាល់ថ្ងៃ ។

បើមាន​សញ្ញាអាសន្នដូចជា៖ ហត់ ឬ ពិបាកដកដង្ហើម ឈឺទ្រូងខ្លាំង និង ភ្លាម​ៗវង្វេង​ស្មារតី (ទើប​កើត​ថ្មីៗ) បាត់​មាត់​បាត់ក ត្រូវ​ឆាប់ទាក់ទង​មកគ្រូពេទ្យព្យាបាល​ជា​បន្ទាន់ ឬ​ទំនាក់ទំនង​មក​មណ្ឌល​ប្រតិបត្តិការ​ស្រុក-ខណ្ឌ សម្រាប់​ព្យាបាល​កូវីដ តាម​ផ្ទះ ឬ​ទាក់ទង​ទៅ​ទូរសព្ទ​ទាន់​ហេតុការណ៍ ១២២២ ដោយ​ឥត​គិតថ្លៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

ចុចអាន៖ព្យាបាល​នៅ​ផ្ទះ កុំ​ឲ្យ​ឆ្លង​ដល់​អ្នក​រស់នៅជាមួយ​ សូម​អនុវត្ត​វិធានការ​ខាងក្រោមនេះ

ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services