Connect with us

KPT+

ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ

បានផុស

នៅ

ជាទូទៅ​ស្បែករបស់មនុស្សយើង​មានបួនប្រភេទសំខាន់ៗ។ តើយើងអាច​កំណត់​ប្រភេទស្បែករបស់​យើង​បាន​យ៉ាង​ដូចម្តេច? តោះស្វែង​យល់​ពី​ព័ត៌មានលម្អិត​អំពីស្បែក​របស់​យើង​នៅក្នុងអត្ថបទនេះទាំងអស់គ្នា​។

១- ស្បែកធម្មតា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សភាពស្បែក៖ មិនស្ងួត គ្មានខ្លាញ់។ មានអារម្មណ៍ថាមាន​ផាសុកភាព។

លក្ខណៈ៖

– សមាមាត្រប្រេង ទឹកនៅលើស្បែកមានតុល្យភាពល្អ។

– មានភាព​ខូចខាតស្បែកតិចតួច ឬគ្មាន។

– ស្ទើរតែមើលមិនឃើញរន្ធញើស។

– មិនងាយមានប្រតិកម្មនឹងផលិតផលថ្មី។

របៀប​ថែទាំ៖

– ផ្តោតលើការថែរក្សាស្បែកបែបមូលដ្ឋាន (ការលាងមុខ ផ្តល់សំណើម ការពារកម្តៅថ្ងៃ) ដើម្បីរក្សាស្បែកឲ្យតឹងល្អ​។

– ផលិតផលប្រឆាំងភាពចាស់អាចប្រើបាននៅពេលចាំបាច់។

២- ស្បែកប្រតិកម្ម

សភាពស្បែក៖ ស្ងួតថ្ពាល់ ថ្ងាស តែ​តំបន់ខ្លះទៀតមានសភាពធម្មតា។

លក្ខណៈ៖

– សមាមាត្រប្រេង ជាតិទឹកចែកចាយមិនស្មើគ្នា។

– ស្បែកមានភាពខូចខាតតិចតួច។

– តំបន់ដែលសំបូរជាតិខ្លាញ់នឹងមានការរីករន្ធញើស ងាយមានមុនក្បាលខ្មៅ ឬក្រពេញខ្លាញ់ sebaceous។

ប្រភេទស្បែកសំខាន់ៗមានពីរគឺស្បែកខ្លាញ់ប្រតិកម្ម (ស្បែកមានជាតិប្រេងច្រើនកន្លែង ពិសេសនៅតំបន់ T នៅ​លើ​ផ្ទៃមុខ) និងស្បែកស្ងួតប្រតិកម្ម (តំបន់ស្បែកស្ងួតច្រើនជាងតំបន់ផ្សេងទៀត) ។

របៀប​ថែទាំ៖

– ជ្រើសរើស​ផលិតផលប្រើប្រាស់​ត្រូវផ្អែកលើប្រភេទនៃជាតិ​ខ្លាញ់ ឬភាព​ស្ងួតរបស់ស្បែក​។

– ផលិតផលដែលត្រូវប្រើចម្បងគឺផលិតផលសម្រាប់​ស្បែកមាន​ខ្លាញ់ មានសាប៊ូលាងសម្អាតស្បែកសំរាប់រដូវក្តៅ និងផលិតផលផ្តល់សំណើមនៅរដូវរងា។

៣- ស្បែកស្ងួត

Health Problems That Can Interfere With Having Great Skin | Fashion Gone  Rogue

សភាពស្បែក៖ ស្បែកស្ងួត តឹង និង​មានអារម្មណ៍មិនស្រួលក្នុង​ខ្លួន។

លក្ខណៈ៖

– មានអារម្មណ៍ថាស្បែកតឹង មិនស្រួល រមាស់ ពិសេសក្រោយពេលលាងសម្អាតរួច។

– ស្បែកងាយមានផ្សិត។

– ងាយប្រតិកម្មជាងធម្មតា។

– រន្ធញើសតូច។

– មានស្នាមជ្រួញដែលមើលមិនសូវដឹង។

របៀបថែទាំ៖

– ផ្តល់សំណើម និងប្រេងឲ្យបានទៀងទាត់។

– យើង​ត្រូវផ្ដល់សំណើមឲ្យ​ស្បែក ដោយ​អាចប្រើម៉ាស់ពេលគេង សេរ៉ូម និង​ផលិត​ផល​ផ្ដល់​សំណើម​ដល់ស្បែក។

– បន្ថែមក្រែមលាបជុំវិញភ្នែក ព្រោះកន្លែងនេះងាយស្ងួតជាងតំបន់ផ្សេងទៀតនៃស្បែក។

– ប្រើផលិតផលប្រឆាំងភាពចាស់ឲ្យបានឆាប់។

៤- ស្បែកខ្លាញ់

Random hair strands? Find out what causes them and how to deal with it.

សភាពស្បែក៖ ជាតិប្រេងមាន​គ្រប់កន្លែងនៃស្បែក។ ស្បែក​តែងតែមើលទៅរលោងដោយសារខ្លាញ់ និងភ្លឺចាំង។

លក្ខណៈ៖

– ផ្ទៃមុខមើលទៅភ្លឺចែងចាំង។

– កង្វះជាតិទឹកដែលបណ្តាលឲ្យមានការផលិតជាតិខ្លាញ់កាន់តែច្រើន។

– រន្ធញើសធំៗ។

– មានមុនក្បាលខ្មៅ មុន និងស្នាមជាំផ្សេងៗទៀតច្រើន។

– អត្រា​ភាពចាស់​វិវត្ត​យឺត។

របៀបថែទាំ៖

– ប្រើផលិតផលណាដែលមានសមត្ថភាពក្នុងការស្រូបយកជាតិខ្លាញ់។

– កុំភ្លេចផ្តល់ជាតិទឹកដល់ស្បែកយើង​ព្រោះនៅពេលដែលស្បែកយើងខ្វះជាតិទឹកនោះការបង្កើតជាតិខ្លាញ់នឹងកាន់តែច្រើន។

– ប្រើម៉ាស់បន្ថែម ផលិតផលសំរាប់ ស្បែករន្ធញើសតូច មុន ។

– រក្សាស្បែកយើងឲ្យបាន​ស្អាតជាប្រចាំ។

ប្រសិនបើយើងយល់ច្បាស់អំពីស្បែកស្ថានភាព​ស្បែក​របស់​យើង នោះ​យើង​អាចដឹងពីរបៀបថែរក្សាស្បែកបានត្រឹមត្រូវ។ សង្ឃឹមថាគ្នា​យើង​អាចនឹងរកឃើញពីវិធីល្អបំផុតដើម្បីថែរក្សាស្បែករបស់ខ្លួន​៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ

ចុចអាន៖ សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម