Connect with us

KPT+

វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)

បានផុស

នៅ

ការសម្លុតធ្វើបាបឬ Bullying គឺជាការប្រកាន់ពូជសាសន៍ មើលងាយពីនរណាម្នាក់ អាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តឬរាងកាយ។ ជាពិសេសរឿងនេះ តែងកើតមានលើសិស្សតាមសាលានីមួយៗ ហើយការសម្លុតធ្វើបាបខ្លាំងពេក ក៏អាចបណ្ដាលឲ្យមនុស្សស្លាប់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះគឺមានន័យថាអ្នកដែលត្រូវបានគេ​រំលោភ​បំពាន ​នឹងប៉ះពាល់​ដោយ​អារម្មណ៍​នៃ​ការ​បាត់បង់​តម្លៃ​ខ្លួនឯង កង្វះ​ទំនុកចិត្តលើខ្លួនឯង​ និងមាន​អារម្មណ៍​អវិជ្ជមាន ​ដូចជា ​ខ្មាស់អៀន​ ដោយ​មិន​រាប់​បញ្ចូលគ្មានភាពក្លាហានអាច​ប្រយុទ្ធនៅ​ចំពោះ​មុខ​អ្នកដទៃ។ ល។ បញ្ហា​ទាំង​នេះ​កំពុងក្លាយ​ជា​បញ្ហា​ធំ​ ហើយ​កាន់​តែ​មាន​អំពើ​ហិង្សា​លើ​គ្នា​​​ខ្លាំង​ឡើង ៗ ។

ខាងក្រោម​នេះ​​ដំបូន្មាន​ដោះស្រាយ ​នៅ​ពេល​មាន​មនុស្ស​ចង់​សម្លុត​ធ្វើបាប Bullying ​ ដោយ​ប្រការណាមួយ៖

​​១ ទុកចោលកុំខ្វល់ខ្វាយជាមួយរឿងគ្មានបានការ

រឿង​ដំបូងដែលត្រូវធ្វើគឺត្រូវផ្តោត​អារម្មណ៍​លើ​ខ្លួនឯង​ ហើយ​មិន​ត្រូវ​ផ្តោត​លើ​ពាក្យ​របស់​អ្នក​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បាប​យើង​ទេ។ ការចំអកមើលងាយ អ្នកណាក៏ជួប ហើយបើ​យើងយកចិត្តទុកដាក់ខ្លាំងពេក ចំពោះពាក្យនោះ​ យើង​នឹង​ត្រូវ​ឈឺចាប់​ខូចចិត្តឥតអំពើរ។ ពាក្យទាំងនោះក៏នឹងមានឥទ្ធិពលលើយើងដែរ។ សំខាន់​បំផុត​យើង​ត្រូវ​ដឹង​ពី​របៀបគោរពខ្លួនឯង និងឲ្យតម្លៃលើខ្លួនឯងជាមុនសិន។

២ កែលំអ​ខ្លួន​ឯង

បន្ទាប់ពីយើងមើលឃើញពីតម្លៃនៅក្នុងខ្លួន​យើង​ហើយ ​បន្ទាប់មកទៀត​គឺ​ថា​យើង​ត្រូវ​ព្យាយាម​បណ្តោយវា ហើយ​លើកគំនិត​របស់យើង​ហួសពីវា ​និង​ធ្វើ​ឲ្យ​ខ្លួនយើងប្រសើរឡើងបន្តិចម្តងៗ។ មិនថាវាជាការផ្លាស់ប្តូររឿង​អ្វី​ឡើយ​ ចូរ​កែលំអ​ខ្លួនឯង​ ធ្វើ​ឲ្យ​ខ្លួន​យើង​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន។

៣ ពិគ្រោះ​ជាមួយ​មិត្តភ័ក្ដិ​ឬ​សមាជិក​គ្រួសារ​ដើម្បី​រកដំណោះស្រាយ

ប្រសិន​បើ​អ្នក​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ សូម​ពិគ្រោះ​ជាមួយ​មិត្តភក្តិ​ឬ​សមាជិក​គ្រួសារ​ដែល​គួរ​ឲ្យ​ទុកចិត្ត​។ ពួកគេ​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ដំណោះស្រាយ។ ចំពោះ​គ្រួសារ​ គឺ​ច្បាស់​ណាស់​ថា​ ពួកគាត់​ត្រៀម​ខ្លួន​ស្ដាប់​បញ្ហា​ទាំងអស់ ហើយត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ដូច្នេះ​សូម​មាន​អារម្មណ៍​រីករាយ ​ក្នុង​ការ​ស្នើសុំ​ជំនួយ​ ហើយកុំទុកភាព​ឆ្គាំឆ្គង​នេះ​តែ​ម្នាក់ឯង។

៤ សូម​ប្រតិកម្ម

នេះ​ជា​វិធី​ចុងក្រោយ​ ដើម្បី​ដោះស្រាយ​វា។ តែ​យើង​មិន​លើកទឹកចិត្តឲ្យអ្នក​ធ្វើ​សកម្មភាព​ប៉ះ​ទង្គិច​គ្នាទេ​ព្រោះវាអាចធ្វើ​ឲ្យ​មានការ​សម្លុត​គំរាម​ ពី​អំពើ​អាក្រក់​កាន់​តែធ្ងន់ធ្ងរ។ នោះ​គឺ​យើង​អាច​ធ្វើទៅបាន ដោយការនិយាយ​ទល់មុខ​ ទៅ​អ្នក​ដែល​និយាយ​អាក្រក់​មក​យើង​ ឲ្យ​ដឹង​ស​ខ្មៅ​តែ​ម្ដង។ ប្រាប់​ពួកគេ​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រកាន់​ពូជសាសន៍ ​ឬ​រឿង​អាក្រក់ៗ​សម្រាប់​យើង​ ព្រោះ​វា​មិនមែន​ជា​រឿងគួរ​ឲ្យ​អស់សំណើច ​ឬ​យើង​ជា​សម្ល​ត្រាវ​សម្រាប់​ចម្អែត​ក្រពះ​ពួកគេ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ

ចុចអាន៖ឧស្សាហ៍​ខូច​ចិត្ត ប្រយ័ត្ន​ប្រឈម​នឹង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម