Connect with us

KPT+

ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា​

បានផុស

នៅ

អ្នកជំនាញនិយាយថាមនុស្សម្នាក់ក្នុងចំណោម ៤ នាក់នឹងទទួលរងពីជំងឺផ្លូវចិត្តឬប្រព័ន្ធប្រសាទនៅក្នុងមួយឆាកជីវិតរបស់ពួកគេ។ រោគសញ្ញាខ្លះងាយមើលដឹង និងខ្លះទៀតកម្រមើលស្គាល់ឬដឹងជាក់លាក់ សូម្បីតែអ្នកជំនាញក៏ពិបាកនឹងធ្វើរោគវិនិច្ឆ័យដែរ។ ខាងក្រោមនេះជាជំងឺផ្លូវចិត្ត ៧ ប្រភេទដែលគួរស្វែងយល់៖

១. ​ជំងឺស្រមើស្រមៃ (Alice in Wonderland Syndrome)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺវង្វេងស្មារតីប៉ះពាល់ដល់ការយល់ឃើញ ដោយធ្វើឲ្យពួកគេមើលឃើញបរិស្ថានជុំវិញខ្លួនបានបង្ខូចដូចគ្នានឹងរឿងនិទាន អាលីសនិងដែនដីអាថ៌កំបាំងដូច្នោះដែរ។

អាការរោគ៖ ជាទូទៅកើតចំពោះមនុស្សវ័យ២០ឆ្នាំ ដែលកំពុងមានបញ្ហាដុះពកក្នុងខួរក្បាល ប្រកាំង ឬមានវីរុស Epstein-Barr។ អ្នកជំងឺមើលអ្វីៗនៅជុំវិញខ្លួនមានពណ៌ផ្សេងនិងរូបរាងខុសពីការពិត។ ជួនកាលពេលមើលឃើញវត្ថុនោះធំខ្លាំងឬតូចខ្លាំងពេក ហើយសូម្បីតែខ្លួនឯងក៏គេគិតថាតូចជាងឬធំជាងអ្នកដទៃដែរ។ ពួកគេច្រើនតែវង្វេងស្មារតី។ ប៉ុន្តែជំងឺនេះកម្រកើតមានណាស់ បើមានក៏ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

២. ជំងឺវិបល្លាសស្មារតី (Factitious Disorder)

អ្នកជំងឺនេះតែងតែមានស្មារតីច្របូកច្របល់។ ពួកគេភាគច្រើនជាមនុស្សដែលធ្លាប់រងការរំលោភបំពានផ្សេងៗលើរាងកាយនិងផ្លូវចិត្តកាលពីវ័យកុមារភាព។

អាការរោគ៖ អ្នកដែលមានជំងឺនេះតែងធ្វើឱ្យខ្លួនគេឈឺ ទាំងខ្លួនមិនបានឈឺអ្វី។ ពួកគេឧស្សាហ៍ទៅជួបពេទ្យដើម្បីពិនិត្យសុខភាព និងសុំថ្នាំពេទ្យមកប្រើជាប្រចាំ ដោយប្រាប់គ្រូពេទ្យថា ខ្លួនគេឈឺនេះឬឈឺនោះ។ អ្នកមានរោគនេះតែងបង្កើតជំងឺសម្រាប់ខ្លួនមិនចេះចប់មិនចេះហើយដើម្បីប្រាប់ពេទ្យ ជាពិសេសពួកគេចេះពាក្យវេជ្ជសាស្ត្រច្បាស់ណាស់។

៣. ជំងឺបិសាចឬអេលៀន (Alien Hand Syndrome)

លោកវេជ្ជបណ្ឌិត Strangelove និយាយថា ជំងឺអេលៀនជាជំងឺផ្លូវចិត្តដ៏កម្រមួយដែលធ្វើឲ្យអ្នកជំងឺបាត់បង់ការគ្រប់គ្រងលើដៃឬដៃជើងទាំងស្រុង។ វាជាជំងឺគ្មានវិធីព្យាបាល។ វាអាចកើតឡើងបន្ទាប់ពីការវះកាត់ខួរក្បាល ដាច់សរសៃឈាមខួរក្បាល ឬដុំសាច់ខួរក្បាល។

អាការរោគ៖ គ្រប់គ្រងសតិមិនបានដោយប្រើអំពើហិង្សាលើអ្នកផ្សេង ដោយច្របាច់ក ក្រញៅស្បែក និងដោះសម្លៀបំពាក់អ្នកដទៃ ។ ពួកគេមិនអាចគ្រប់គ្រងដៃរបស់ខ្លួនបាន និងមានអារម្មណ៍ថា ខ្លួនគ្មានដៃ ឬជួនកាលក៏មានការឈឺចាប់ដោយខ្លួនឯង។

៤. ជំងឺចរិតច្រើន (Dissociative Identity Disorder)

ជំងឺនេះជាជំងឺផ្លូវចិត្តមួយល្បីល្បាញខ្លាំងណាស់នៅលើពិភពលោក។ អ្នកជំងឺនេះមានអត្តចរិតច្រើនខុសពីខ្លួនឯងពីកំណើត។ ពេលខ្លះខ្លួនគេប្រែទៅជាមានចរិតផ្សេងដោយមិនដឹងខ្លួនឡើយ។

អាការរោគ៖  ជំងឺចរិតច្រើន ឬ DID ធ្វើឲ្យអ្នកជំងឺប្ដូរ ឈ្មោះ បុគ្គលិកលក្ខណៈ និង ភេទរបស់ខ្លួន។ ពួកគេឧស្សាហ៍ភ្លេចភ្លាំងច្រើន។  អ្នកជំងឺនេះមិនអាចស្វែងរកពីបញ្ហារបស់ខ្លួនឯងទេ គេប្រឈមនឹងការស់នៅជាមួយគ្រួសារ សង្គម និងខ្លួនឯងដូចមនុស្សធម្មតាទូទៅ។

៥. ជំងឺភាន់ភាំងស្មារតី (Cotard Delusion)

ជំងឺនេះបណ្តាលឱ្យអ្នកជំងឺគិតថាពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពស្លាប់។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា វាអាចបណ្តាលមកពីការរងរបួសផ្នែកណាមួយនៃខួរក្បាល។ ប៉ុន្តែជំងឺនេះកម្រមានណាស់។

អាការរោគ៖  អ្នកជំងឺយល់ថាខ្លួនគេជាសាកសព ឬជាខ្មោច ដោយគិតថាខ្លួនឯងហូរឈាមច្រើនឬគ្មានឈាមក្នុងរាងកាយ។ ពួកគេជឿថា ខ្លួនឯងមិនមែនជាមនុស្ស។ ដូច្នេះហើយគេមិនញ៉ាំអាហារ មិនផឹកទឹក ព្រោះគិតថា​រាងកាយមិនត្រូវការជីវជាតិអាហារចិញ្ចឹមឡើយ។ ក្រៅពីនោះគេមានបញ្ហាបាក់ទឹកចិត្ត គ្មានទំនាក់ទំនងក្នុងសង្គម ឬបាត់សតិទាំងស្រុង។

៦. ជំងឺវង្វេងវង្វាន់ (Visual Agnosia)

អ្នកមានជំងឺភាន់ច្រឡំមើលឃើញកៅអីថាបាល់ ឬ មើលឃើញមនុស្សថាជាដើមឈើ។ល។ អ្នកជំងឺវង្វេងវង្វាន់ជាមួយនឹងការមើលឃើញរូបភាពផ្សេងៗ។ ជាទូទៅវាកើតឡើងដោយសារ ការខូចផ្នែកនៃខួរក្បាល ជំងឺមហារីក និងការបំពុល។

អាការរោគ៖ ភាន់ច្រឡំនៅអ្វីៗដែលពួកគេមើលឃើញ ច្រឡំទីកន្លែង ឬច្រឡំមុខមនុស្សគ្នា។

៧. ជំងឺសរសៃប្រសាទ (Wendigo Psychosis)

អ្នកជំងឺជឿថា ពួកគេត្រូវបានបិសាចមួយដែលមានឈ្មោះថា Wendigo រស់រានមានជីវិតលើសាច់ឈាមមនុស្ស។ វប្បធម៌ឥណ្ឌាជឿថា Wendigo ជាបិសាចដែលមានចរិតលក្ខណៈមនុស្សពាក់កណ្ដាលនិងវិញ្ញាណពាក់កណ្ដាល។ គេជឿថា បើសិនស្ថិតក្នុងខ្លួននរណាហើយ វានឹងបង្ខំអ្នកនោះឲ្យក្លាយជាបិសាចសាហាវអាចសម្លាប់មនុស្សបាន។

អាការរោគ៖ មានជំងឺធ្លាក់ទឹកចិត្តនិងសរសៃប្រសាទ ឯកោ ចូលចិត្តប្រើហិង្សា និងមានចរិតឃោរឃៅ ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម