Connect with us

KPT+

គ្រោះថ្នាក់ធ្ងន់ធ្ងរ! វីតាមីនចាក់ក្នុងសរសៃឈាមឲ្យស្បែកស អាចបណ្ដាលឲ្យបាត់បង់ជីវិត បើសង្គ្រោះមិនទាន់

បានផុស

នៅ

នាយកដ្ឋានវេជ្ជសាស្ត្រដោយវិទ្យាស្ថានរោគសើស្បែកថៃព្រមានថា ការចាក់វីតាមីនចូលទៅក្នុងសរសៃឈាម​ អាចបណ្ដាលឲ្យស្លាប់។ តាម​វេជ្ជសាស្ត្រ​មិនមាន​ថ្នាំ​ឬ​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ណា​ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែកសឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Manas Potaporn MD អគ្គនាយករងនៃដេប៉ាតឺម៉ង់​វេជ្ជសាស្រ្ត​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​នាយកដ្ឋាន​វេជ្ជសាស្ត្រ បាន​បង្ហើបឲ្យដឹងថា ការចាក់បញ្ចូលវីតាមីន​តាមសរសៃឈាម ត្រូវបានគេពេញនិយមយ៉ាងខ្លាំង​ជា ពិសេសនៅតាមកន្លែងកែសម្ផស្ស។ វាត្រូវបានគេជឿជាក់ថា វិធីចាក់បញ្ចូលតាមសរសៃឈាម​ នឹង​បណ្ដាល​ឲ្យ​រាងកាយ​ទទួល​បាន​ដោយ​ផ្ទាល់ ហើយមិនបានប៉ះជាមួយ ក្រពះ និង ពោះវៀន។

នាពេលបច្ចុប្បន្ននេះ មិនមានការស្រាវជ្រាវដែលអាចជឿទុកចិត្តបាន​ ដើម្បី​បញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វីតាមីន​តាម​សរសៃឈាម​លើ​ស្បែក។

លោក Mingkwan Vichaidit M.D នាយកវិទ្យាស្ថានរោគសើស្បែក សេវាវេជ្ជសាស្ត្រណែនាំថា ការចាក់ថ្នាំវីតាមីនឬសារធាតុចាក់តាមសរសៃឈាម អាចបណ្តាលឲ្យស្លាប់ ដោយសារការប្រើប្រាស់ពពុះខ្យល់ក្នុងសរសៃឈាម ចាក់ជាមួយឧបករណ៍មិនស្អាត ឬមិនប្រើវិធីសាស្ត្រក្រៀវ។ ជាលទ្ធផលមានហានិភ័យនៃការឆ្លងមេរោគ​ ដែលអាចបណ្តាលឲ្យមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ។

ជាពិសេសប្រសិនបើការចាក់ថ្នាំវីតាមីតាមសរសៃឈាម​ ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យដែលមិនមានឧបករណ៍និងបុគ្គលិកពេទ្យដើម្បីតាមដាននិងព្យាបាល។ ក្នុងករណីមានអាសន្ន អាច​មានគ្រោះថ្នាក់ដល់អ្នកចាក់ថ្នាំឬមិនអាចជួយសង្រ្គោះទាន់ពេល ប្រសិនបើ​មានឧប្បត្តិហេតុ​ដែលតម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ជាបន្ទាន់។

រោគសញ្ញានៃការឆ្លងពីការចាក់តាមសរសៃឈាម ប្រសិនបើឧបករណ៍មិនស្អាតគ្រប់គ្រាន់ រួមមាន៖​ ក្អួតចង្អោរ វិលមុខ ឈឺពោះ ញ័រទ្រូង បែកញើស តឹងទ្រូង ពិបាកដកដង្ហើម និង កន្ទួល។

ការ​ថែរក្សា​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ មិនបាច់ទៅចាក់វីតាមីតាមសរសៃឈាម

ការថែរក្សាស្បែក​ឲ្យ​បានត្រឹមត្រូវ​​ ចាប់ផ្ដើម​ដោយ​ការ​សម្អាត​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។ ដូចជា​ផឹក​ទឹក​ឲ្យ​ច្រើន ​លាប​ឡេ​ផ្ដល់​​សំណើម​ដល់​​ស្បែក។ កាត់បន្ថយ​កត្តា​ដែល​អាច​ធ្វើឲ្យ​​ខូច​ស្បែក​ ដូចជា​ចៀសវាង​ប៉ះ​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ និង​ការ​បំពុល​ខ្យល់​អាក្រក់​ពី​បរិស្ថាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​ឲ្យ​សាច់ដុំ​កាន់​តែ​​ល្អ មិន​ងាយ​ឈឺ ញ៉ាំ​វីតាមីន​ប៉ុន្មាន​មុខ​នេះ ល្អ​បំផុត

ចុចអាន៖ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស

ចុចអាន៖អ្នកជំនាញបកស្រាយពី​អត្ថប្រយោជន៍នៃវីតាមីន C​ ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម