Connect with us

KPT+

ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត

បានផុស

នៅ

ចំនួនអ្នកឆ្លងកាន់តែកើនឡើងរាល់ថ្ងៃ ខណៈវីរុសបំប្លែងខ្លួន Delta កំពុងតែវាយលុកគ្រប់ប្រទេស សឹងទាំងអស់លើពិភពលោក។ ជា​លទ្ធផល ​ប្រជាជន​ភាគច្រើន កំពុងតែមានការព្រួយបារម្ភអំពី​ជំងឺ​រាតត្បាត​ និង​មិន​ដឹង​ថា ​គ្រប់គ្នា​ត្រូវ​ជាប់​គាំង​បែប​នេះ​ដល់​ពេល​ណា​ទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​ទិន្នន័យ​វេជ្ជសាស្ត្រ​ខ្លះ​បញ្ជាក់​ថា ជំងឺ​នេះ​មិនសូវ​មាន​ហានិភ័យ​ បើក្នុង​ករណី​យើង​ពាក់​ម៉ាស​ជិតៗ​ និង​បាញ់​អាកុល រក្សាគំលាត ​ហើយ​អាច​ចម្លង​បាន​លុះ​ត្រា​តែ​មាន​ទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់។ ប៉ុន្តែ​ភាព​ធូររលុង​ក្នុង​ការ​ថែរក្សា​អនាម័យ​ ក៏អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល ​ដោយ​មិន​ដឹង​ខ្លួន។

ជាពិសេស​ក្នុង​បរិបទ​ដែល​កម្ពុជា កំពុងប្រឈមនឹងរលកទី៣ នៃ​ការ​ឆ្លង​រាលដាលទ្រង់ទ្រាយ​ធំ​ នៃ​ជំងឺ​កូវីដ បណ្ដាល​មក​ពី​វីរុស​បំប្លែង​ខ្លួនថ្មី Delta រដ្ឋាភិបាលបានណែនាំឲ្យគណៈអភិបាល រាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញនូវវិធានការរដ្ឋបាល និង​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល ព្រម​ទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅ​ក្នុង​ភូមិសាស្រ្ត​របស់​ខ្លួន​ឲ្យ​បាន​ព្រមៗ​គ្នា និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​តឹងរ៉ឹង នៅ​ក្នុង​អំឡុង​ពេល​អនុវត្តយុទ្ធនាការ​នេះ ជាមួយ​ការ​ដាក់​ចេញ​វិធានការ​ចាំ​បាច់​មួយ​ចំនួន។

ខាងក្រោម​នេះ​ ជា​ដំបូន្មាន​ពី​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ ដែល​មាន ៤ ចំណុច​ គ្រប់គ្នា​ត្រូវការ​បំផុត ​ក្នុង​ស្ថានភាព​បម្រាម​គោចរ​ និង​ការ​បិទ​ខ្ទប់​ទីតាំង​ភូមិសាស្ត្រ​ខ្លះ​ៗ នៅ​តាម​ខេត្ត។

១ ថ្នាំ​ព្យាបាល​រោគ​ប្រចាំកាយ

ចំពោះ​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព ​ត្រូវការ​ការ​ព្យាបាល​ជា​ប្រចាំ​នោះ​ មិន​គួរ​ធ្វេសប្រហែស​ក្នុង​រឿង​នេះ​ឡើយ។ យើង​មិនអាច​ប៉ាន់ស្មាន​ដឹង​ថា ​មាន​អ្វី​កើតឡើង​​ ប្រសិនបើ​មាន​ឧប្បត្តិហេតុ​ណាមួយ ដែល​យើង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីពេទ្យ ​ឬកង្វះថ្នាំ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​ខ្លាំង។ ដូច្នេះ​អ្នក​គួរ​តែ​បម្រុង​ថ្នាំ​ចាំបាច់​ណា​មួយ ​ឬ​បង្ហាញ​វេជ្ជបញ្ជា​ឲ្យ​ដុកទ័រ ​បានត្រៀម​ថ្នាំ​ទុក​ជាប់​ខ្លួន​ឲ្យ​ហើយ ​ប្រការ​ក្រែង​មាន​រឿង​មិន​ស្រួល​កើតឡើង។

២ ថ្នាំ​ព្យាបាល​រោគ​ទូទៅ

ថ្នាំ​ព្យាបាល​តាម​ផ្ទះ​ទូទៅ​ក៏​ចាំបាច់​ផង​ដែរ៖ ថ្នាំ​បំបាត់​ការ​ឈឺចាប់ គ្រុន​ក្តៅ ថ្នាំឈឺក្បាល វីតាមីនC ថ្នាំ​ប្រឆាំង​នឹង​ប្រតិកម្ម​អាឡ័កស៊ី និង​ការ​កាត់​បន្ថយ​ស្លេះ ថ្នាំ​ក្អក ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​រាគរូស ឈឺពោះ ហើមពោះ រលាក​ក្រពះ ថ្នាំ​ព្យាបាល​រោគ​សើស្បែក ថ្នាំ​ព្យាបាល​មុខ​របួស ព្យាបាល​ស្នាម​របួស​ដែល​អាច​ឆ្លង​បាន រួមទាំង​ថ្នាំ​បំបាត់​ការ​ឈឺចាប់ សត្វ​ល្អិត​ឬ​ខាំ។

៣ បំរុង​ទុក​អាហារ​ក្រៀមៗ​និង​អាហារ​ស្រស់​ខ្លះៗ

ស្ថានភាព​ពេល​នេះ ​គឺ​ប្រជាជន​គ្រប់គ្នា​ត្រូវ​ស្នាក់នៅ​ផ្ទះ​ឬ​ធ្វើការ​ពី​ផ្ទះ។ បន្ថែម​ពី​លើ​នេះ ​ការ​ប្រកាស​មួយ ​ទើប​តែ​ធ្វើ​ឡើង​ដោយ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​ ចាប់​ពី​ម៉ោង ៩ យប់ ដល់ម៉ោង ៣ ភ្លឺ។

ប្រការ​នេះ ​មនុស្ស​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឬ​មនុស្ស​ងាយ​រងគ្រោះ​ និង​មនុស្ស​ព្យាបាល​តាម​ផ្ទះ​ ត្រូវការ​ហូប​អាហារ​បំប៉ន​សុខភាព​ឲ្យ​រឹងមាំ។ យើង​មិន​អាច​ ចេញ​ក្រៅ​ទៅ​ទិញ​អាហារ​ឲ្យ​ពួកគេ​ ក្នុង​ចន្លោះ​ម៉ោង​គោចរ​​បាន​ដូច​មុន​ឡើយ។ ដូច្នេះ​ត្រូវ​បម្រុង​ទុក​អាហារ ដែល​មាន​អាយុកាល​យូរ​ និង​ផលិតផល​អាហារ​ស្ងួត​មួយ​ចំនួន ​ទុក​ឲ្យ​ក្រុម​មនុស្ស​ទាំង​នោះ។

៤ ផលិតផល​អនាម័យ

ការ​ថែរក្សា​អនាម័យ​នៅ​វេលា​នេះ ​គឺ​មាន​សារៈសំខាន់​ ដូច្នេះ​អ្នក​គួរ​តែ​ទិញ​ផលិតផល​ទាំង​នោះ ឲ្យ​បាន​គ្រប់គ្រាន់ ​ដូចជា​ ជែល​ អាកុល​ និង ម៉ាស ​ជាដើម។ ចៀសវាង​ខ្វះខាត​នាំ​ឲ្យ​ពិបាក​ក្នុង​អំឡុង​ប្រទេស​កំពុង​ដាក់​បម្រាម​គោចរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងឡាយ ​លក់​ដូរ​ត្រឹម​តែ​វេចខ្ចប់ មិន​អនុញ្ញាត​ភ្ញៀវ​ចូល​ទទួល​ទាន​ក្នុង​ហាង

ចុចអាន៖អ្នកព្យាបាលតាមផ្ទះ ថែទាំខ្លួនបែបណា ដែលចាត់ទុកថា មានសុវត្ថិភាព​ មិនចម្លងដល់អ្នករស់នៅជាមួយ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម