កូឡុំប៊ី ជាប្រទេសដែលមានកាហ្វេល្អជាងគេបំផុត​លើលោក – Kampuchea Thmey Daily
Connect with us

KPT+

កូឡុំប៊ី ជាប្រទេសដែលមានកាហ្វេល្អជាងគេបំផុត​លើលោក

Published

on

កូឡុំប៊ីត្រូវបានគេចាត់ទុកថា ជាឧស្សាហកម្មយក្សក្នុងការផលិត​និង​នាំចេញ នូវ​កាហ្វេប្រកបដោយគុណភាព​ខ្ពស់លំដាប់លេខមួយ​។

យោង Food.com កូឡុំប៊ីបាន​ដើរតួសំខាន់​ក្នុងការផ្គត់ផ្គង់កាហ្វេដល់ទៅ ១៥ ភាគរយនៃចំណែក​នាំចេញ​កាហ្វេរបស់ពិភពលោកទំាងមូល ​ដោយ​អាចមាន​លទ្ធភាព ផលិតនូ​វប្រភេទ​គ្រាប់កាហ្វេសុទ្ធ ដែលមានគុណភាពខ្ពស់ និង​ល្បីល្បាញទូទាំងពិភពលោក។

កូឡុំប៊ីជាទូទៅផលិតកាហ្វេដែលមានគុណសម្បត្ដិខុសៗគ្នាដូចជា Supremo Expresso និង S Cafe។

Supremo គឺជាកាហ្វេល្អបំផុតមួយហើយត្រូវបានកែច្នៃដោយប្រើបច្ចេកវិទ្យាចុងក្រោយ។

វាមានកំណើត​នៅក្នុងធញ្ញជាតិធំភ្លឺនិង​រលូន ដែល​មានរសជាតិនិងក្លិនឈ្ងុយឆ្ងាញ់បំផុត។ កាហ្វេកូឡុំប៊ីពិតប្រាកដ Supremo គឺពិបាកដាំំនិង​ពិបាករកបាន​ណាស់។

កាហ្វេកូឡុំប៊ីថ្នាក់ទី២គឺ slightly inferior ទោះត្រូវបានចាត់ថ្នាក់បន្ទាប់ពីក្រោយបីប្រភេទខាងលើ ក៏ដោយវានៅតែមាន​គុណភាពខ្ពស់ប្រៀបនឹងកាហ្វេមកពីប្រទេសផ្សេងៗ ។ ទំហំគ្រាប់​កាហ្វេ inferiorគ្រាន់តែតូចជាង Supremo បន្តិចបន្តួចប៉ុណ្ណោះ។

ជាទូទៅ កាហ្វេត្រូវបានចាត់ថ្នាក់ទៅ​តាមទំហំគ្រាប់​របស់វា។ រសជាតិនៃកាហ្វេទំាងប៉ុន្មាន​ខាងលើ សុទ្ធ​តែ​ផ្តល់មកនូវ​ភាពរឹងមាំដល់រាងកាយមនុស្ស​និងផ្តល់ថាមពលពេញមួយថ្ងៃ​។

ចំណែកប្រភេទ​មួយ​ទៀត​របស់កូឡំប៊ី​ដែរគឺ Excelso ។ វា​ជា​ល្បាយរវាង Supremo និង Expresso ដែល​ផ្ទុកនូវលក្ខណៈអាសុីតមួយប្រភេទ​ស្រដៀងស្រា បន្ថែមពីលើភាពឈ្ងុយនៃគ្រាប់ពណ៌ខ្មៅរបស់វា៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ វប្បធម៌​ផឹក​កាហ្វេ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ជុំវិញ​ពិភពលោកដែលយើងមិនធ្លាប់ដឹង!

ចុចអាន៖ ជឿ​ទេ​ថា ​កាហ្វេ​បង្កើន​ថាមពល​ខួរក្បាល​មនុស្ស​យើង​បាន​ពិតមែន?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម