Connect with us

KPT+

ហេតុផល​នេះហើយ ឪពុកម្ដាយ​មិនគួរ​ឈ្លោះ​គ្នានៅ​មុខ​កូន​ៗ

បានផុស

នៅ

ជីវិត​គ្រួសារ រឿង​ឈ្លោះ​ប្រកែក​គ្នា​ចៀស​មិន​ផុត​ទេ គ្រាន់​តែ​ថា ឈ្លោះ​ក៏​ឈ្លោះ​ចុះ ប៉ុន្តែ​ឈ្លោះ​ក្នុង​លក្ខណៈ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទើប​សុភមង្គល​រក្សា​បាន​យូរ​អង្វែង មិន​មែន​ឈ្លោះ​គ្រប់​ពេល​ទេ ត្រូវ​ដឹង​ពេល​ណា​គួរ​និយាយ ពេល​ណា​មិន​គួរ​និយាយ ពិសេស​បើ​យើង​មាន​កូនៗ​ទៀត ឈ្លោះ​គ្នា​មិន​សម​ហេតុ​ផល នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​អារម្មណ៍​កូន​មិន​ខាន។ អត្ថបទនេះនឹង​ពន្យល់​បញ្ហា​ពាក់​ព័ន្ធ​រឿង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា បើ​គិត​ថា​ល្អ​ ចាំ​ធ្វើ​តាម​ ក៏​មិន​យឺត​ពេល​ដែរ។

១- បញ្ហា​ផ្សេងៗ​ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈ្លោះ​ប្រកែក​គ្នា​ម្ដងៗ បើ​ប្តី​ប្រពន្ធ​អាច​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជម្លោះ​នឹង​​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង បើ​ចិត្ត​ខ្លាំង​រៀងៗ​ខ្លួន ច្បាស់​ក្លាយ​ជា​រឿង​ធំ​មិន​ខាន។ ប្តី​ប្រពន្ធ​មួយ​ចំនួន​អាច​យំស្រែក ឬ​ធ្វើ​ដូច​ក្មេង​បៀម​ដៃ ប៉ុន្តែ​ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​​ការ​លែង​លះ​គ្នា ទោះ​បី​​ទាំង​សង​ខាង​មិន​ចង់​ក៏​ដោយ។

២- ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ជា​រឿង​ធម្មតា​ដែរ​អត់?

ត្រឹម​ត្រូវ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា អាច​ជា​រឿង​ធម្មតា កើត​ឡើង​ពេល​ទាំង​សង​ខាង ខ្វែង​គំនិត​គ្នា តែ​អ្វី​ដែល​សំខាន់​នោះ ទាំង​ប្តី​ទាំង​ប្រពន្ធ ត្រូវ​ចេះ​អត់​ឱន​ស្វែង​យល់​ពី​កំហុស ទទួល​ស្គាល់​កំហុស និង​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​កំហុស​នេះ កុំ​ឲ្យ​ថ្ងៃ​ក្រោយ​អាច​បង្ក​ជា​ជម្លោះ​ទៀត។

៣- ប៉ាម៉ាក់​ឈ្លោះ​គ្នា​ប៉ះពាល់​កូនៗ​អត់?

ពិត​ជា​ប៉ះពាល់​ហើយ កូនៗ​យើង​អាច​នឹង​បាត់​បង់​ភាព​កក់​ក្ដៅ ពិបាក​ចិត្ត ឬ​អាច​យំ ពេល​ឃើញ​ប៉ា​ម៉ាក់​ឈ្លោះ​ប្រកែក​គ្នា។ ក្នុង​ករណី​ធ្ងន់ កូនៗ​អាច​គេង​មិន​លក់ លែង​ចង់​ទៅ​សាលា មិន​រត់​លេង ឬ​ជួប​មិត្ត​ភក្តិ​ដូច​មុន។ ពេល​ខ្លះ យើង​ជាប៉ា​ម៉ាក់​អាច​ឈ្លោះ​គ្នា​ដោយ​សារ​កូន​ក៏​មាន ក៏​ជា​ហេតុផល​ធ្វើ​ឲ្យ​កូន​បន្ទោស​ខ្លួន​ឯង គិត​ថា​ ខ្លួនជា​អ្នក​មាន​កំហុស ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ឈប់​ស្រលាញ់​គ្នា លែង​លះ​គ្នា គ្រួសារ​បែក​បាក់ បាត់​បង់​សុភមង្គល។

៤- រឿង​ខ្លះ​ប្ដី​ប្រពន្ធ​គួរ និង​មិន​គួរ​ធ្វើ

3 Most Important Things Your Child Needs To Hear When You Fight In Front Of  Her

ឈ្លោះ​គ្នា បែរ​ជា​យក​កូន​មក​ធ្វើ​ជា​ប្រធាន​បទ អាច​ធ្វើ​ឲ្យ​កូន​យើង​​គិត​ថា​ខ្លួន​ជា​អ្នកខុស ពិបាក​ចិត្ត ឬ​អាច​ឈាន​ដល់​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន។ ដើម្បី​កែ​ខៃ​បញ្ហា​កុំ​ឲ្យ​រីក​រាល​ដាល​ធំ ទាំង​សង​ខាង​គួរ​ចេះ​អត់​ឱន​ឲ្យ​គ្នា សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​កូន​យើង​ដឹង​ថា ប៉ា​ម៉ាក់​គ្មាន​បញ្ហា​ធំ​ដុំ​ទេ។

រាល់​ជម្លោះ​ទាំង​អស់ មិន​ប្រាកដ​ថា​ត្រូវ​ឈាន​ដល់​ការ​លែង​លះ​គ្នា​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ គ្មាន​គ្រួសារ​ណា​ល្អ​គ្រប់​ដប់​នោះ​ដែរ ហេតុ​នេះ​ត្រូវ​ចេះ​បង្រៀន​កូន​ឲ្យ​ដឹង​ផង ថា​គ្រប់​គ្នា​ត្រូវ​ចេះ​និយាយ​រឿង​ពិបាក​ចិត្ត​ឲ្យ​គេ​ដឹង ព្រោះ​ប្រើ​វិធី​នេះ​ក្នុង​គ្រួសារ អាច​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត ធ្វើ​ឲ្យ​គ្រប់​គ្នា​ងាយ​ស្រួល និង​មាន​សុភមង្គល​ក្នុង​ជីវិត សុខភាព​ផ្លូវ​ចិត្ត​ក៏​ប្រសើរ ហើយ​ក៏​ជា​មូលហេតុ​ពិត ជួយ​ឲ្យ​យើង​រស់​នៅ​ចុះ​សម្រុង​គ្នា​បាន​យូរ​អង្វែង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ

ចុចអាន៖ វិធីសាស្ត្រអប់រំកូនស្រីកុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ជ្រុលខ្លួន​ក្នុង​រឿង​ស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម