ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ

បានផុស

នៅ

ជីវិតគូ ពិតជាលំបាកដែលអាចដើររួមផ្លូវយូរអង្វែង ចំពោះប្ដីប្រពន្ធទាំងឡាយណា ដែលមានប៉ុន្មានចំណុចនេះជាប់ខ្លួន ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ទុកការងារធំជាងគ្រួសារ

23 Signs You're Not Ready to Date Again, According to Dating Experts

ការងារក៏ស្រឡាញ់ ប្ដីប្រពន្ធក៏ស្រឡាញ់ ធ្វើឱ្យរឿងទាំងពីរនេះឱ្យមានទម្ងន់ប្រហែលគ្នា ទើបអ្នកមិនជាប់អន្ទាក់លើភាពរវល់ ហើយទុកគ្រួសារចោល។

គូស្វាមីភរិយា​បើរស់នៅ​ក្រោម​ដំបូល​តែមួយ តែ​ដូចឆ្ងាយគ្នាមួយយោជន៍ ដោយសារម្នាក់ៗ​រវល់​រៀង​ខ្លួនជួន​ជួប​មុខ​គ្នា​តែ​ពេល​យប់ ជួន​មិន​បាន​ជួប​មុខ​គ្នា​ក៏មាន ព្រោះទុកការងារសំខាន់ពេក​​​ គ្មានពេលសូម្បីញ៉ាំបាយជាមួយគ្នា នោះហើយជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់។

២. មិនរស់នៅជុំគ្នា ក្រោយរៀប​ការ​រួច

6 Tips For Talking About Your Feelings With Your Significant Other If It  Doesn't Come Naturally To You

ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ អាច​នាំ​ឱ្យ​ប្ដីប្រពន្ធ​មិន​សូវបាន​ទាក់ទង មិនសូវ​នឹក​រឭក​គ្នា និងជួនកាលបណ្ដាលឲ្យដៃគូម្ខាងៗមានទម្លាប់ឯកោបាន ឬ​បែកចិត្តមានថ្មី។ សញ្ញានេះ​កំពុង​បញ្ជាក់​ថា ​ចំណង​អាពាហ៍ពិពាហ៍​មិន​​រឹង​មាំ​ឡើយ​។ បើមិនអាចរស់នៅជុំគ្នាទេ កុំទាន់រៀបការល្អជាង។

៣. មិនជួយមើលថែគ្នាពេលមានជំងឺ

Why Can't Men Breakup in A Respectful Way?

ប្ដី​ប្រពន្ធ​ ​​ត្រូវ​រួម​ទាំង​សុខ​និង​ទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​បើ​​ពេល​ឈឺថ្កាត់ គ្មានអ្នកអើពើ គ្មានអ្នកយក​ចិត្ត​ទុក​ដាក់​ រៀបការ​រួចមែន តែដូចមិនរៀបការដដែល។ មូលហេតុនេះហើយ ទើបជីវិត​​គូ​ ​គ្មានសុភមង្គល និងមិនអាចបន្តជាមួគ្នាបានយូរ។

មិនជួយគិតគូ​អនាគត​គ្រួសារជាមួយគ្នា

1,140 Asian Couple Counselling Stock Photos, Pictures & Royalty-Free Images  - iStock

ក្រោយរៀបការហើយ ម្នាក់ៗត្រូវជាចំណែកនៃគ្នា។ ដូច្នេះអនាគត​គ្រួសារ ចំណូលចំណាយ ការ​ចិញ្ចឹម​បីកូន ត្រូវ​តែ​គិត​គូរ​និង​ដោះ​ស្រាយ​ជាមួយ​គ្នា។ ប៉ុន្តែ​បើមិនខំជួយរៀបផែនការជាមួយគ្នាទេ គ្រួសារធ្វើម៉េចនឹងបានក្ដីសុខទៅ?

៥. ​មិនត្រូវគ្នា​ជាមួយសាច់​ថ្លៃ

How Long Should a Break in a Relationship Last? | LoveToKnow

ក្នុង​នាម​ជា​កូន​ប្រសា​​សាច់ថ្លៃ​ ​បញ្ហារមែងមាន​តិចឬច្រើន ​​ម្នាក់ៗត្រូវចេះអត់ធន់ លើកលែងនិង​​ជួយ​សម្រប​សម្រួល ដោះ​ស្រាយ​ឱ្យ​បាន​ល្អវិញ​​កុំបន្លាយយូរពេក។ វិវាទបែបនេះ ពិបាកសាងជីវិតគ្រួសារជាមួយគ្នាបានយូរអង្វែងណាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ នារីដែលបុរសត្រូវការ មិនមែនស្អាតសុភាពស្រគត់ស្រគំតែម្យ៉ាង តែមាន ២ ចំនុច ខ្លឹមនេះវិញទេ

ចុចអាន៖ រឿង​មិន​អាច​រំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរ​គិត​មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍ជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services