Connect with us

KPT+

ប្រវត្តិ​ពិត​នៃ​គំនូរ​លើដៃ« HENNA»ដែល​ជា​សិល្បៈ​កំពុង​ពេញនិយម​ខ្លាំង​នៅ​លើលោក

បានផុស

នៅ

សិល្បៈ​គូរ​លើ​ដៃ ​ដែល​គេ​ស្គាល់​ថា Henna គឺ​ជា​អ្វី​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​ធ្វើ​ច្រើន​ទៅៗ​ក្នុង​ពេល​សម័យកាល​ដ៏​ទំនើប​នេះ ហើយ​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​ឯ​បណ្តា​ហាង​កែសម្ផស្ស​នានា​នៅ​ទូទាំង​ពិភពលោក។

ទោះបី​យ៉ាងណា មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ពី​ប្រភព​ដើម​និង​​ប្រវត្តិ​ដ៏​សម្បូរ​បែប ​ដែល​បាន​ធ្វើ​ឲ្យ​សិល្បៈ​មួយ​នេះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ជា​ច្រើន ​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

Henna បាន​មក​ពី​ភាសា​អារ៉ាប​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ពាក្យ​អង់គ្លេស។  នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ គេ​ហៅ​ថា Mehndi  គឺ​ជា​ថ្នាំ​ជ្រលក់​ដែល​ផលិត​ចេញ​ពី​រោងចក្រ ​និង​​មាន​គេ​ស្គាល់​ថា​ជា  Lawsonia inermis ។

ជា​ធម្មតា​ Henna មាន​ផលិត​ជា​ថ្នាំ​លាប​ដើម្បី​ជ្រលក់​ស្បែក​ និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ ​ដូចជា​ សក់​ ឬ​បង្កើត​ជា​ប្រដាប់ប្រដា​ក្មេង​លេង​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ការ​ប្រើ  Henna គឺ​កករ​កើត​នៅ​ប្រទេស​អេហ្ស៊ីប​បុរាណ​ដំបូង​គេ​ មិន​ត្រឹម​តែ​សម្រាប់​សំអាង​ការ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​សម្រាប់​លាប​លើ​ម៉ាំមី​ផង​ដែរ។

សូម្បីតែ Cleopatra ដែល​​ជា​អ្នក​គ្រប់គ្រង​សកម្ម​ចុងក្រោយ​នៃ​ព្រះ​រាជាណាចក្រ​ប៉ូតូម៉ា ​នៃ​ប្រទេស អេហ្ស៊ីប​ជំនាន់​ដើម ក៏​បាន​លាប Henna ពេញ​ទាំង​ខ្លួន​ដែរ។

សិល្បៈ Henna ត្រូវ​បាន​គេ​ប្រើ​អស់​ជា​ច្រើន​សត​វត្សរ៍​ ជា​ពិសេស​នៅ​ក្នុង​តំបន់​វាលខ្សាច់។ នេះ​ដោយសារ​តែ​អត្ថប្រយោជន៍​របស់​ Henna ដែល​ត្រជាក់​ ហើយ​ផ្ដល់​ឲ្យ​រាងកាយ​ជាពិសេស។

នៅ​ពេល​លាប​លើ​ស្បែក​នឹង​ជួយ​បន្ធូរ​កម្ដៅ​ បន្សល់​នូវ​សិល្បៈ​នៃ​ស្លាកស្នាម​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​ជាច្រើន។

មក​ទល់​បច្ចុប្បន្ន​នេះ​ ការ​ប្រើប្រាស់​ Henna បាន​ក្លាយ​ជា​ការ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ ហើយ​បាន​បន្ត​អស់​ជា​ច្រើន​ជំនាន់​ ដែល​គេ​ហៅថា” Mehndi “។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖jetsettimes

ចុចអាន៖អាន​ចិត្ត​មនុស្ស​ស្គាល់​ភ្លាមៗ តាមរយៈកាយវិការ ៤ ​យ៉ាង​នេះ

ចុចអាន៖ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម