នាយករដ្ឋមន្ត្រីវ័យក្មេង​បំផុត​ ៧ រូបលើលោកដែល​​ជាប់​តំណែង​ដោយ​ការ​បោះឆ្នោត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

នាយករដ្ឋមន្ត្រីវ័យក្មេង​បំផុត​ ៧ រូបលើលោកដែល​​ជាប់​តំណែង​ដោយ​ការ​បោះឆ្នោត

Published

on

ក្រោយការតែងតាំងនាយករដ្ឋមន្រ្តីនៃហ្វាំងឡង់ ប្រទេសនេះបាន​បំបែក​កំណត់ត្រា​ថ្មី​ដែលមានអ្នកដឹកនាំកំពូលក្មេងជាងគេ។ អ្នកស្រី Sanna Marin ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​បាន​ក្លាយ​ជានាយក​រដ្ឋមន្រ្តីក្មេង​ជាងគេ​ក្នុង​លោកនៅវ័យ ៣៤ ឆ្នាំ​ប៉ុណ្ណោះ។ ​ប៉ុន្តែមិនមែនមានតែអ្នក​ស្រីម្នាក់ទេដែលមានអាយុតិច ហើយក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ​ខាងក្រោមនេះជានាយករដ្ឋមន្ត្រីកំពុង​តែ​កាន់តំណែងក្មេងៗនៅលើលោក​ដែល​បាន​ជាប់​ដោយ​ការ​បោះឆ្នោត​។

១. Sanna Marin នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសហាំងឡង់អាយុ ៣៤ ឆ្នាំ។ មុនពេលកាន់កាប់តួនាទី អ្នកស្រីធ្លាប់បម្រើការជារដ្ឋមន្រ្តីដឹកជញ្ជូន។

២. Oleksiy Honcharuk នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសអ៊ុយក្រែន អាយុ ៣៥ ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសអ៊ុយក្រែននៅខែសីហាឆ្នាំ ២០១៩ ។ មុនពេលចូលកាន់តំណែង លោកធ្លាប់ដឹកនាំអង្គការក្រៅរដ្ឋាភិបាលផ្តោតលើកំណែទម្រង់សេដ្ឋកិច្ច។

៣. Nayib Bukele នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសអែលសាវ៉ាឌ័រអាយុ ៣៨ ឆ្នាំ បានឈរលើវេទិកាប្រឆាំងអំពើពុករលួយនិងធ្លាប់បម្រើការជាអភិបាលក្រុង អេលសាវ៉ាឌ័រ មុនពេលទទួលជោគជ័យក្នុងការបោះឆ្នោត​។

៤. Jacinda Ardern នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសនូវែលសេឡង់អាយុ ៣៩​ ឆ្នាំ បានឈ្នះឆ្នោតកាលពីឆ្នាំ ២០១៧។ លោកស្រីទទួលបានភាពលេចធ្លោជាសកលសម្រាប់ការអាណត្តិរបស់ខ្លួូន បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវនៅគ្រីសស្ទឺដែលបណ្តាលឱ្យមនុស្ស ៥០ នាក់មកពីសហគមន៍មូស្លីមស្លាប់។

៥. Fritz-William Michel នាយករដ្ឋមន្រ្តីនៃប្រទេសហៃទីអាយុ ៣៩ ឆ្នាំ ធ្លាប់បម្រើការជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហៃទីមុនពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសនេះ បន្ទាប់ពីលោក Jean Michel Lapin បានលាឈប់ពីតំណែង។

៦. Xavier Espot Zamora នាយករដ្ឋមន្រ្តីនៃប្រទេសអង់ដូរ៉ាអាយុ ៤០ ឆ្នាំ ជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយបានចូលកាន់តំណែងជាមេដឹកនាំកំពូលចាប់តាំងពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ។

៧. Leo Varadkar នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់អាយុ ៤០ ឆ្នាំ បានជាប់ឆ្នោតកាលពីឆ្នាំ ២០១៧។ លោកជាបុរសស្រលាញ់ភេទដូចគ្នាដោយបើកចំហជាលើកដំបូងរបស់ប្រទេសដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តី ៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ តើ​ធ្វើ​ដូចម្ដេច ទើប​អាច​មានមុខ​នៅលើគម្របទស្សនាវដ្តី FORBES បាន?

ចុចអាន៖ ​បះសក់!​ ស្គាល់​មហាសេដ្ឋី​ជប៉ុន​ដែល​ទិញ​កៅអី​យានអវកាស SPACEX ទាំងអស់​ឬ​នៅ?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ9 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ9 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ11 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ11 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services