Connect with us

KPT+

អ្នកត្រឡប់ចូលធ្វើការវិញ ត្រូវធ្វើតាមវិធានការថ្មីមួយទៀត ទើបអាចការពារការចម្លងកូវីដបានខ្ពស់

បានផុស

នៅ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គ្រប់ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងការនានា តម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ-១៩ចំពោះបុគ្គលិករបស់ខ្លួន មួយអាទិត្យឬពីរអាទិត្យម្ដង មុននឹងអនុញ្ញាតឱ្យចូលធ្វើការវិញ។ នេះជាវិធានការសុវត្ថិភាពបន្ថែមមួយទៀត ក្រៅពីវិធានការ ៣ការពារ ៣កុំ ដើម្បីធានាថាបុគ្គលិកដែលមានផ្ទុកជំងឺកូវីដ-១៩ មិនមែនជាប្រភពចម្លងទៅមិត្តរួមការងា ជាពិសេស វាក៏ជួយទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ឱ្យកាន់តែតិចផងដែរ។

How accurate are at-home rapid tests for COVID-19? | Nebraska Medicine  Omaha, NE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរជំងឺឆ្លង (CDC) សហរដ្ឋអាមេរិក ធ្លាប់បានចេញផ្សាយថា វីរុសកូវីដ-១៩អាចរស់នៅក្នុងបរិយាកាសខាងក្រៅ ៣-៤ ម៉ោង និងអាចចម្លងតាមរយៈដំណក់ទឹក ឬភាគល្អិតនៅពេលយើងដកដង្ហើម។ CDC ព្រមានថា ហានិភ័យនៃការបញ្ជូនវីរុសកូវីដ-១៩ នៅក្នុងខ្យល់មិនថយចុះនៅឡើយ ​ពោលគឺគ្រប់គ្នាអាចឆ្លងកូវីដបានគ្រប់ពេល ប្រសិនមិនប្រកាន់ខ្ជាប់វិធានសុខាភិបាលនោះទេ។

ដូច្នេះ ទាំង CDC ទាំងក្រសួងសុខភិបាលកម្ពុជាបានទូន្មាន នៅពេលអ្នកវិលត្រឡប់ចូលកន្លែងធ្វើការវិញ ឬទៅការិយាល័យ ត្រូវធ្វើតេស្តសំណាក បន្តរក្សាគម្លាតយ៉ាងហោច ១.៥ ម៉ែត្រ ឬ ២ ម៉ែត្រ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯង និងមិត្តរួមការងារផងដែរ។

Workcations”: Changing How Japanese Offices Run in the Post-COVID-19 Era |  Nippon.com

ចំណែក លោកបណ្ឌិត Anthony Fauci អ្នកជំនាញផ្នែកជំងឺឆ្លងជាន់ខ្ពស់មកពី CDC មានប្រសាសន៍ថា នៅពេលអ្នករក្សាគម្លាតបានខ្ជាប់ខ្ជួន ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នឹងត្រូវកាត់បន្ថយ។ យ៉ាងណាមិញមនុស្សនៅតែអាចឆ្លងវីរុស Covid-19 ទោះបីជានៅឆ្ងាយពីអ្នកដទៃក៏ដោយ។ ហេតុនេះការសំខាន់មួយទៀតដែលមិនគួរបំភ្លេចចោល គឺបន្តពាក់ម៉ាស គ្រប់ពេលចេញពីផ្ទះ ជាពិសេសនៅកន្លែងធ្វើការតែម្ដង ព្រោះជាទីតាំងប្រមូលផ្ដុំមនុស្ស និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។

គួរធ្វើបែបណាទើបអាចទុកចិត្តបានថា កន្លែងការងារឬការិយាល័យ មានសុវត្ថិភាព?

Top 10 risks and controls to consider when re-opening your office during  Covid-19 | Business West

ការរៀបចំឱ្យមានខ្យល់ចេញចូលបានល្អ នៅតាមទីតាំងធ្វើការដែលបិទជិត ជាវិធីសាស្ត្រល្អដើម្បីការពារកំហាប់មេរោគនៅក្នុងខ្យល់និងកាត់បន្ថយហានិភ័យនៃការប៉ះពាល់វីរុស។ តាមអគារ គួរតែប្រើម៉ាស៊ីនត្រជាក់ឱ្យបានតិច និងបើកចំហរទ្វារបង្អួចតាមដែលអាចធ្វើបាន។

ក្នុងនោះ ក្រសួងសុខាភិបាល ធ្លាប់ចេញសេចក្ដីជូនដំណឹង ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមផងដែរនូវដំណោះស្រាយផ្សេងទៀតដូចជា ផ្លាស់ប្តូរវេនគ្នាធ្វើការដើម្បីកាត់បន្ថយការប្រមូលផ្ដុំ។ ​រីឯអគារធ្វើការដែលប្រើជណ្តើរយន្ត គួរតែដើរឡើងតាមជណ្តើរជើងវិញ ទើបជាការល្អ។ មួយវិញទៀត ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ផង!

អត្ថបទ៖ សន្យា

ចុចអាន៖ យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅម

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម