Connect with us

KPT+

ប្រុសស្អាតមហាសេដ្ឋី Bitcoin ទាំង ​៥ នាពេលបច្ចុប្បន្ន

បានផុស

នៅ

Bitcoin គឺជាទ្រព្យ​លើអនឡាញ ដែលកំពុង​ល្បីល្បាញនៅក្នុងចរាចរអ៊ីនធរណេតសព្វថ្ងៃនេះ។ រូបិយប័ណ្ណ​ឌីជីថល​ Bitcoin កំពុង​តែមាន​តម្លៃហក់​ខ្ពស់ឡើងជាបន្តបន្ទាប់មិនឈប់ឈរទេ ។

ការផ្លាស់ប្តូរលុយឌីជីថល Cryptocurrency ជានិន្នាការថ្មី​ដែលធ្វើឱ្យមនុស្សរាប់លាននាក់ពីការផ្លាស់ប្តូរជីវិត​របស់ពួកគេ​ ដោយការងារនៅលើអនឡាញ​ទោះបី​ជា​ ក្រុម​សេដ្ឋកិច្ចនិងធនាគារិកជាច្រើន​បាន​ព្យាយាម​ប្រឆាំង​ចំពោះ​រាល់ការ​វិនិយោគជាមួយ​លុយ​ឌីជីថលនេះ តែ​អ្នកវិភាគជឿ​ថា​វាជាផ្លូវនៃអនាគតដែលកៀក​មកដល់។

KPT Plus សូមបង្ហាញមុខ​សេដ្ឋី Bitcoin កំពូលទាំង៥ ដែលមាន​លុយ​ឌីជីថល​រាប់លានក្នុងដៃ​។

១. Tim Draper ១ប៊ីលានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Tim Draper គឺជាអ្នកវិនិយោគមូលធនឌីជីថលម្នាក់ដែលរកចំណូលបានជាង ១ ពាន់លានដុល្លារ​ជាមួយនឹង​ផលប័ត្រ bitcoin ដែលរឹបអូសបានពីទីផ្សារងងឹតដែលមានតម្លៃ ១៩ លានដុល្លារពីដំបូង ​ហើយ​ក្រោយមក​រកប្រាក់ចំណេញបាន ២០ លានដុល្លារថែម​នៅពេលដែល Tim Draper បានព្យាករណ៍ថា bitcoin ស្តុក នឹង​កើនឡើងដ​ល់តម្លៃខ្ពស់គឺ ១០,០០០ ដុល្លារក្នុងមួយ bitcoin ឆ្នាំ ២០១៧។ ក្នុងនាមជាអ្នកជំនួញដ៏ជោគជ័យ Tim Draper កាន់កាប់​សិក្ខាសាលានិងកម្មវិធីបណ្តុះបណ្តាលជាច្រើន​សម្រាប់អ្នកវិនិយោគិនវ័យក្មេងនានា។

២. កូនភ្លោះ TYLER & CAMERON WINKLEVOSS ៦០០ លានដុល្លារ

កូនភ្លោះ​ដែល​ត្រូវបានគេទទួលស្គាល់ច្រើនបំផុតនៅក្នុងពិភពលុយឌីជីថលគឺត្រកូល​ Winklevoss ។ អតីត​កីឡា​អុំទូក​អាមេរិក​នៅ​​អូឡាំពិក​ពួកគេបានប្តូរមកផ្សងព្រេង​ក្នុង​ពិភពនៃសហគ្រិនភាព​តាមអ៊ិនធរណេត​ក្នុង​នាម​ជា​អ្នកវិនិយោគទុន។ ២នាក់បងប្អូន WINKLEVOSS ត្រូវបានប៉ាន់ប្រមាណថា កាន់កាប់ bitcoin ច្រើនជាង ១ប៊ី​លានដុល្លារ​បើបូកទ្រព្យ​របស់ពួកគេ​បញ្ចូលគ្នា​។ អតីត​និស្សិត​សាកលវិទ្យាល័យហាវើដ​ទាំង​ពីរ​ មានប្រវត្តិ​​បង្កើត​គេហទំព័របណ្តាញទំនាក់ទំនងសង្គម ដែលជាការបំផុសគំនិតដើម មុន​ពេល​យើង​មាន​ហ្វេសប៊ុកប្រើ​ទៅទៀត។ នៅឆ្នាំ ២០០៨ បងប្អូន Winklevoss បានទទួល​​ប្រាក់ចំនួន ៦៥ លានដុល្លារ​ពីការ​ប្តឹងឈ្នះ​ស្ថាបនិកហ្វេសប៊ុក Mark Zuckerberg ពីបទលួចគំនិតបង្កើតហ្វេសប៊ុកដែលពីរនាក់គេបានគិត​មក​តាំង​ពីឆ្នាំ ២០០៤ ម្ល៉េះ​។

៣. Roger Ver ៥២០ លានដុល្លារ

Roger Ver, chief executive officer of Bitcoin.com, poses for a photograph during the Bloomberg Invest Asia conference in Hong Kong, China, on Wednesday, April 11, 2018. Central banks need to embrace cryptocurrencies, Ver said. Photographer: Paul Yeung/Bloomberg via Getty Images

Roger Ver ជាវិនិយោគិនដំបូងគេម្នាក់ក្នុងចំណោមអ្នកដែលហ៊ាន​សាក​វិនិយោគក្នុង bitcoin។ Roger Ver ធ្លាប់​ បម្រើការជានាយកប្រតិបត្តិនៃគេហទំព័រដ៏មានប្រជាប្រិយ Bitcoin.com ។ ក្នុងឆ្នាំ ២០១៤ គេបាន​សម្រេចចិត្ត​បោះបង់ចោល​សញ្ជាតិអាមេរិកបន្ទាប់ពីមាន​បញ្ហាផ្លូវច្បាប់មួយចំនួន ហើយបានជាប់ពន្ធនាគារ ១០ ខែផង។ ក្រោយ​ពីបរាជ័យនេះ Roger Ver កាន់លិខិតឆ្លងដែនចេញទៅ​ រស់នៅក្នុងប្រទេសជប៉ុនដើម្បីកសាងជីវិត​អាជីវកម្មថ្មី​ក្នុងអ៊ីធើណេត។ Roger Ver ត្រូវគេទទួលស្គាល់ថា​ជាអ្នកឌីជីថល​ដ៏មាន​ទេពកោសល្យកាន់កាប់ទ្រព្យសុទ្ធជាង ៥២០ លានដុល្លារអាមេរិក។

៤. BARRY SILBERT ៥០០ លានដុល្លារ

មានឈ្មោះក្នុងបញ្ជី សេដ្ឋីក្រោម​វ័យ​ ៤០ របស់ទស្សនាវដ្តី Fortune រួចទៅហើយ Barry Silbert ជាស្តេច​នៃ​ឧស្សាហកម្ម block chain ។ ក្នុងនាមជាស្ថាបនិកនិង​ជានាយកប្រតិបត្តិ​នៃក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលគ្រុប​ ការងារ​របស់ Barry គឺធ្វើពាណិជ្ជកម្មដោះដូរ​លើ​រូបិយប័ណ្ណឌីជីថល។

ជាមួយនឹងការវិនិយោគជាង ៥០ គម្រោង នៅក្នុងប្រទេសជាង ១៥ ដោយប្រើ​តែលុយអនឡាញ​ BARRY SILBERT បានប្រមូលទ្រព្យសម្បត្តិការងារនេះ​ជាង ៥០០ លានដុល្លារហើយនៅឆ្នាំ​២០១៩​។

៥. Dan Morehead ២០០ លានដុល្លារ

Dan បង្កើតក្រុមហ៊ុន Pantera Capital ក្នុងឆ្នាំ ២០១៣ ដែលជាការវិនិយោគដំបូងគេរបស់ខ្លួន​ដែលផ្តោតតែលើ cryptocurrencies សម្រាប់ការងារមនុស្សធម៌​។ មូលនិធិនេះផ្តល់ឱ្យច្រើនជាងការចំណេញ​ត្រឡប់មកវិញ ហើយ​បានការគាំទ្រ​ជាខ្លាំង​។ ដោយមានបទពិសោធជាង ២៥ ឆ្នាំ​ក្នុងនាមជាពាណិជ្ជករ​មូលនិធិ​ទ្រព្យសម្បត្តិ​ឌីជីថលរបស់ Pantera នៅតែត្រូវបានគេចាត់ទុកថាជាផ្នែកធំ​មួយនៃស្តុក concurrency ដែលគ្រប់គ្នា​ចង់ទិញ​យក​។ ឥឡូវ​ Dan Morehead មានទ្រព្យសរុប ២០០ លានដុល្លារ៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ បុរសឆ្លាតបំផុត ទី៩​របស់ពិភពលោកកម្រិត IQ140

ចុចអាន៖ មហាសេដ្ឋី​វ័យ​ក្មេង​ ៥ រូប​​​ មាន​ឥទ្ធិពល​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២៧ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២៩ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម