Connect with us

KPT+

គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជា​ទម្លាប់

បានផុស

នៅ

តើអ្នកធ្លាប់មានអារម្មណ៍នឿយហត់គ្រប់ពេលទេ?​​ មិនថាអ្នកគេងច្រើនឬសម្រាកប៉ុន្មានទេ អ្នកនៅតែមានអារម្មណ៍អស់កម្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់កម្លាំង​គឺ​ជា​រោគ​សញ្ញា​ទូទៅ​នៃ​ស្ថានភាព​ផ្សេងៗ​នៅ​ក្នុង​រាងកាយ ​ដែល​ឈាន​ទៅ​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ ប៉ុន្តែ​វា​ច្រើន​តែ​បណ្តាល​មក​ពី​របៀប​រស់នៅ​របស់​យើង​ផ្ទាល់ ​ដោយ​មូលហេតុ ៥ យ៉ាង៖

១ ញ៉ាំកាបូអ៊ីដ្រាតច្រើនពេក កាបូអ៊ីដ្រាតដែលងាយយល់បំផុត​គឺស្ករ ដូចជាស្កររលាយ ស្ករស៊ីរ៉ូ ឬគ្រាប់​ធញ្ញជាតិ​ដូចជា​ស្រូវសាលី​ ដែលជាសមាសធាតុចម្បងនៃការផលិតម្សៅ​ពណ៌ស។ នៅពេលកាបូអ៊ីដ្រាតរំលាយយើងនឹង​បាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ ស្ទើរ​តែទាំងអស់​ដូចជាជាតិសរសៃ វីតាមីន​ សារធាតុរ៉ែ។ នេះធ្វើឲ្យ​​វាក្លាយជាអាហារដែលមាន​កាឡូរីតែ​ប៉ុណ្ណោះ។ ការ​ទទួលទាន​កាបូអ៊ីដ្រាត​ច្រើន​ពេក ​គឺ​ជា​ហេតុផល​មួយ​ទៀត​ដែលធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​នឿយហត់​ពេញមួយថ្ងៃ ព្រោះនៅពេលញ៉ាំ​អាហារ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាងឆាប់រហ័ស។ នេះបណ្តាល​ឲ្យ​លំពែង​ផលិតអាំងស៊ុយលីន​ច្រើន ដើម្បីយកជាតិស្ករចេញពីឈាម ហើយយូរៗទៅកម្រិត​ជាតិ​ស្ករ​ដែល​ធ្លាក់​ចុះ នឹងធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់កម្លាំង​ ហើយបន្ទាប់មកយើងចង់ញ៉ាំស្ករម្តងទៀតហើយវដ្តដូចនេះ។

២ មិនបង្កើតទម្លាប់ហាត់ប្រាណសោះ ការស្រាវជ្រាវបានបង្ហាញថា​ មនុស្សវ័យកណ្តាល​និងមនុស្សចាស់ដែលមិនហាត់ប្រាណអាចជួបប្រទះរោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​ ដែល​ជា​ភាព​អស់កម្លាំង​ដែលមិនអាចពន្យល់បានជារៀងរាល់ថ្ងៃ។ អនុសាសន៍​ដ៏​សាមញ្ញមួយគឺត្រូវហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ​ដើម្បី​ជួយ​បង្កើន​ថាមពល​ឬ​យ៉ាងហោចណាស់ ​ដើរ​​ឲ្យ​បានញឹកញាប់ ដើម្បី​ជួយកាត់​បន្ថយ​អារម្មណ៍​នឿយហត់​គ្រប់ពេល។

៣ គេង​មិន​គ្រប់​ឬ​គ្មាន​គុណភាព​នៃ​ការ​គេង​ដូចជា៖មុនពេល​ចូល​គេង​ជក់បារី​ ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ភ្លាម​ក៏​ចូលគេងភ្លាម មិន​ធ្វើលំហាត់ប្រាណ​ ហើយ​លេង​ទូរស័ព្ទ​ថែមទៀត។ បើ​ប្រើ​ទម្លាប់​ខាងលើ​នេះ​គឺ​កុំ​សង្ឃឹម​ថា​មាន​កម្លាំង​គ្រប់​ឲ្យ​សោះ។ បោះចោល​ដាច់ខាត​ទម្លាប់​អស់​ហ្នឹង! ការ​ធ្វើ​បែបនេះ​នឹងជួយ​ឲ្យ​យើង​គេង​មិន​លក់​តែ​ប៉ុណ្ណោះ។

៤ ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់ ការទទួលទានប្រូតេអ៊ីន​មិនគ្រប់គ្រាន់​ អាចជាមូលហេតុមួយទៀតដែលធ្វើ​យើង​ មាន​អារម្មណ៍​អស់​កម្លាំងពេញមួយថ្ងៃ។ ការ​សិក្សាក្នុង​ចំណោម​និស្សិត​កូរ៉េ​បាន​បង្ហាញ​ថា​ និស្សិត​ដែលទទួលទានអាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ ​ដូចជា​ត្រី​ សាច់ ស៊ុត​ ​យ៉ាង​តិច​ពីរដង​ក្នុង​មួយថ្ងៃ អាចកាត់បន្ថយអារម្មណ៍អស់កម្លាំង។ ប្រូតេអ៊ីន​ក៏ជួយ​រក្សា​កម្រិត​មេតាប៉ូលីស​ផងដែរ វា​ក៏​ការ​ការពារ​អស់​កម្លាំង​ផងដែរ។

៥ កម្រិតស្ត្រេសខ្ពស់ ស្ត្រេស​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​របស់​យើង។ មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​ដែលបង្ហាញថា ភាពតានតឹង​ខ្លាំងត្រូវបានផ្សារភ្ជាប់ទៅនឹងភាពអស់កម្លាំង។ យើង​ប្រហែល​ជាមាន​អារម្មណ៍​នឿយហត់​ជាង​មុន នៅពេលយើងតានតឹងនិងធ្វើការ។ បញ្ហានេះ​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការគ្រប់គ្រង​ស្ត្រេស ​ហាត់​យូហ្គា​ ញ៉ាំ​អាហារដែលអ្នក​ចូលចិត្ត​ សម្រាក ​ធ្វើ​លំហាត់​ប្រាណ​ អាច​ជួយ​កាត់បន្ថយ​ភាពតានតឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រុងប្រយ័ត្នចំពោះថ្នាំបញ្ចុះប៉ារ៉ាស៊ីត​ ប្រើមិនស្រួលអាចគ្រោះថ្នាក់ដល់ជីវិត

ចុចអាន៖មូលហេតុយើងតែងថប់ដង្ហើម និងរោគសញ្ញាដែលមិនគួរមើលរំលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម